ក្រុងប៊ុយណូស៊ែរៈ
រថភ្លើងដឹកអ្នកដំណើរពេញមួយគ្រឿងបានបុកទៅនឹងទ្រនាប់ការពារ
នៅឯស្ថានីយរថភ្លើងក្រុងប៊ុយណូស៊ែរមួយ
ក្នុងអំឡុងពេលប្រញាប់ទៅធ្វើការកាលពីព្រឹកថ្ងៃពុធ ដោយបាន
សម្លាប់មនុស្សយ៉ាងតិច៤៩នាក់និងរបួស ជាង៦០០នាក់
នៅក្នុងគ្រោះថ្នាក់ផ្លូវដែកអាក្រក់បំផុតរបស់អាហ្សង់ទីន
ក្នុងរយៈពេលបីទសវត្សរ៍មកនេះ។
ក្រុមអ្នកដំណើរ បាននិយាយថា កម្លាំងបុក បានរុញ
ទូរថភ្លើងទីពីរចូលក្នុងទូរថភ្លើងទីមួយ ដោយធ្វើឲ្យមនុស្សរាប់សិបនាក់ជាប់នៅក្នុងទូដែលខូចខាតតាមបណ្តោយ ខឿនរង់ចាំដ៏មមាញឹក នៅឯស្ថានីយរថភ្លើងទីមួយ Once។
ក្រុមមន្រ្តីបាននិយាយថា គេសង្ស័យបញ្ហាហ្វ្រាំងមិនស៊ីទើបបង្កឲ្យមានគ្រោះថ្នាក់នេះ ហើយក្រុមសាក្សីបាននិយាយថា រថភ្លើងនេះបានបោះពួយទៅបុកនឹងទ្រនាប់ការពារស្ថានីយរថភ្លើង។
លោកអាល់ប្រេដូ វ៉េឡាស្កេស វ័យ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលលក់ដូរមួយដែលកំពុងរង់ចាំលើខឿន បាននិយាយថា៖ «ខ្ញុំនិយាយថា ប្រយ័ត្ន!រថភ្លើង អត់ចាប់ ហ្វ្រាំងទេ...ខ្ញុំ បានដើរថយក្រោយព្រោះខ្ញុំគិតថា វានឹងកិនខ្ញុំ»។
គាត់បាននិយាយថា៖«មានសូរផ្ទុះគួរឲ្យរន្ធត់ និងការប៉ះពាល់ដ៏សាហាវមួយ»។
អ្នកធ្វើដំណើរម្នាក់ដែលពាក់ខ្សែកមានឈ្មោះ Fabio បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា៖ អ្នកដំណើរជាច្រើននៅខាងក្នុងរថភ្លើង«បានហោះទៅលើអាកាស។មាន មនុស្សច្រើន ត្រូវបានគ្រវាត់ធ្លាក់ទៅលើឥដ្ឋ រងរបួស និងហូរឈាម»។
បុរសរូបនេះ បានបន្តទៀតថា៖«ទូរថភ្លើងនោះបានរួញជាប់ទៅខាងក្នុងទូរថភ្លើងមួយ ទៀត..កៅអីអង្គុយបាត់អស់ អត់ ឃើញកៅអីសោះ ហើយមនុស្សជាច្រើនកំពុងលោតចេញពីបង្អួច»។
អនុសេនីយ៍ឯកប៉ូលិសម្នាក់ បាននិយាយថា មនុស្ស៤៩នាក់បានស្លាប់ក្នុងនោះមានកុមារម្នាក់ផងដែរ។
ក្រុមសាច់ញាតិនិងមិត្តភក្តិ បានដើរចុះឡើងនៅជុំវិញស្ថានីយរថភ្លើងក្នុងពេលក្រោយមកនៅថ្ងៃ នោះ ដោយព្យាយាមចង់ដឹងដំណឹងមនុស្សជាទីស្រឡាញ់របស់ពួកគេដែល កំពុងបាត់ខ្លួន។
ភាគច្រើននៃជនរងគ្រោះទាំងអស់ គឺកំពុងធ្វើដំណើរក្នុងទូរថភ្លើងពីរខាងមុខនៃ រថភ្លើងមាន៨ទូ ដែលរដ្ឋមន្រ្តីគមនាគមន៍លោកជួន ប៉ាប្លូ ឈៀវី បានថ្លែងថា ដឹកអ្នកធ្វើដំណើរចន្លោះពី ១២០០ ទៅ១៥០០នាក់។
លោក ត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋ Telam បានដកស្រង់សម្តីថា៖ «រថភ្លើងនេះ បានចូលស្ថានីយរថភ្លើង Once ក្នុងល្បឿន២៦គ.មក្នុងមួយម៉ោង។ យើង សន្មតថា មានកំហុសខ្លះត្រង់ ហ្វ្រាំង។ រថភ្លើងនេះ បានបត់រួញចូលគ្នា»។
អ្នកបើករថភ្លើង វ័យ២៨ឆ្នាំ នៅតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ ហើយមនុស្សប្រមាណ៤៦០នាក់នៃអ្នកត្រូវរបួសកំពុងត្រូវបានគេ ព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ជាច្រើន។
ការបុកគ្នាកាលពីថ្ងៃពុធ ប្រាកដជាបង្កឲ្យមានការរិះគន់ដល់សេវាកម្មផ្លូវដែកដែលចាស់ ទ្រុឌទ្រោម និងដឹកមនុស្សច្រើន ពេក ដែលត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជនជាច្រើន ដោយមានការឧបត្ថម្ភធនពីរដ្ឋ និងដោយងាយរងគ្រោះ ព្រមទាំងការពន្យារពេលញឹកញាប់។
បណ្តាញផ្លូវដែកអាហ្សង់ទីនដែលពីមុនធ្លាប់ទូលំទូលាយ គឺត្រូវបានគេរុះរើភាគច្រើន ក្នុងអំឡុងពេលឯកជនភាវូបនីយកម្ម នៃទសវត្សរ៍ឆ្នាំ១៩៩០។
តំណាងសហជីពកម្មកររថភ្លើង លោក អែដហ្កាដូ រ៉េណូសូ បាននិយាយថា៖«នេះ គឺជាការទទួលខុសត្រូវនៃក្រុមហ៊ុនដែលខ្វះការថែទាំនិងការកែលម្អ»៕(PK)