Wednesday, February 29, 2012

ផ្ទុះ​​យ៉ាង​ខ្លាំង​ក្នុង​រោង​ចក្រ​ចិន​មួយ​ស្លាប់​១២នាក់

​ប៉ូលិស​មូល​ដ្ឋាន​រាយ​ការណ៍​ថា មនុស្ស​១២​នាក់​ត្រូវ​បាន​អះ​អាង​ថា ស្លាប់​នា​ថ្ងៃ​ទី​២៨ កុម្ភៈ ក្រោយ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ក្នុង​រោង​ចក្រ​គី​មី​មួយ​នៅ​ខេត្ត​ហ៊ឺបី ភាគ​ខាង​ជើង​ចិន​មក​ ។ លោក​​ចេង វ៉ី​គិញ នាយក​រង​​ការិយា​ល័យ​សន្តិ​សុខ​សាធារណៈ​នៃទី​ក្រុង SHIJIA-ZHUANG ទី​ប្រជុំ​ជន​ខេត្ត​នេះ​បញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​៩​ព្រឹក​ក្នុង​រោង​ចក្រ​គី​មី​ KAER នៃ​ស្រុក​ហ្សា​វ​ស៊ន់​ ។ ការ​ផ្ទុះ​បាន​កម្ទេច​អគារ​រោង​ជាង​មួយ​នៃ​រោង​ចក្រ​នោះ និង​ធ្វើ​​ឱ្យ​បែក​កញ្ចក់​ទ្វារ​បង្អួច​របស់​ផ្ទះ និង​អគារ​ទាំង​ឡាយ​ក្នុង​រង្វង់​២០០០​ម៉ែត្រ។

ក្រៅ​ពី​អ្នក​ស្លាប់​មនុស្ស​ជាង​៤០​នាក់​បាន​ត្រូវ​ របួស​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។ ស្នូរ​ផ្ទុះ​លាន់​ឮយ៉ាង​តិច​ក្នុង​ភូមិ​៣​​ស្ថិត​នៅ​ជុំ​វិញ​រោង​ចក្រ​នេះ។ អភិ​បាល​ក្រុង SHIJIAZCHUANG ដឹក​នាំ​ក្រុម​ជួយ​សង្គ្រោះ​នៅ​កន្លែង​មាន​គ្រោះ​ថ្នាក់​ ។ ការ​ផ្ទុះ​នោះ​នៅ​ពុំ​ទាន់​ដឹង​ថា បណ្តាល​មក​ពី​អ្វី​នៅ​ឡើយ​ ៕

Comments system

Disqus Shortname