Tuesday, February 21, 2012

សាលាអន្ដរជាតិ ហ្វ្រេដហ្វត បោះជំរុំអន្ដរជាតិ លើកទី១

សៀមរាបៈកាលពីថ្ងៃទី ១៨-១៩ កុម្ភៈ ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ សាលាអន្ដរជាតិ ហ្វ្រេដហ្វត បានរៀបចំ ការ បោះជំរុំអន្ដរជាតិលើកទី១ សម្រាប់កុមារអាយុ ក្រោម១២ឆ្នាំ ស្ថិតក្នុងបរិវេណ មជ្ឈមណ្ឌលកីឡា នៃ សាលាអន្ដរជាតិហ្វ្រេដហ្វត នៅភូមិជ័យជំនៈ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្ដ កណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២

លោក មុំ វ៉ារិន នាយកសាលាអន្ដរជាតិ ហ្វ្រេដហ្វត បានឱ្យដឹងថា នេះជាលើកទី១ ដែល សាលាអន្ដរជាតិហ្វ្រេដហ្វត បានរៀបចំ ពិធីបោះជំរុំអន្ដរជាតិលើកទី១ នេះឡើង ក្នុងគោលបំណងអភិវឌ្ឍអត្ដចរិក និងលក្ខណៈបុគ្គភាពរបស់សិស្សានុសិស្ស ឱ្យបានល្អផ្អែកតាមវិន័យ របស់កាយរិទ្ធិ អន្ដរជាតិ និងជួយឱ្យសិក្សានុសិស្ស យល់អំពីការទទួលខុសត្រូវក្នុងឋានៈជាពលរដ្ឋម្នាក់ៗ ដោយការ យល់ដឹងអំពីកាតព្វកិច្ច របស់ពួកគេចំពោះខ្លួនឯង  ចំពោះមនុស្សនៅជុំវិញខ្លួន  និងចំពោះសង្គមជាតិ ព្រមទាំងអភិវឌ្ឍកាយសម្បទា  ចិត្ដគំនិត  និងសីលធម៌ របស់សិស្សានុសិស្សឱ្យបានល្អត្រឹមត្រូវ។
លោកបានបន្ថែមថា លោកនាយកមាន ក្ដីរំភើបក្នុងអារម្មណ៍ក្រោយពីពិនិត្យឃើញសកម្មភាព និងលទ្ធផល ល្អដែលហួសពីការរំពឹងទុករបស់សិក្សា- នុសិស្ស សម្រាប់រយៈពេលពីថ្ងៃ នៃការសិក្សា ជាមួយគ្នា ធ្វើ ការងារ ជាក្រុមជាមួយគ្នា  រស់នៅជាមួយគ្នា និងជាពិសេសពួកគេចេះជួយគ្នា ទៅវិញទៅមក ប្រកប ទៅដោយការទទួកខុសត្រូវខ្ពស់ក្ន្មុងឋានៈជាពលរដ្ឋក្នុង សង្គម។

Comments system

Disqus Shortname