Wednesday, February 29, 2012

លោកយាយ​អាយុ​95​​ឆ្នាំ​​​ភ្លឹក6ថ្ងៃ​បើក​ក្តាមឈូស​ទៅសំងំក្នុង​ផ្ទះបាយ

យោ​ង​ទៅតាម​​ប្រភពព័ត៌មាន​​​ពីកាសែត​ The  Daily  Mirror ​​ចេញ​​ផ្សាយ​កាលពីថ្ងៃពុធ ទី២៩ ​កុម្ភៈ​​ ឆ្នាំ២០១២ ​​​បានឱ្យ​ដឹង​ថា ៖ លោក​យាយ​​​​​​ជនជាតិ​ចិន​វ័យ​៩៥​ឆ្នាំ​ម្នាក់ បាន​​​​​ងើប​ចេញ​ពី​ក្តាម​មឈូសហើយ​ដើរ​ទៅ​​​សំងំ​ក្នុង​ផ្ទះ​បាយ​​​ បន្ទាប់​ពីដេកភ្លឹក​អស់រយៈ​ពេល​​​៦​ថ្ងៃ ។ កូន​​​​​ប្រុស​របស់​លោក​យាយ​ Li Xiufeng បាន​និយាយ​ថា ​បន្ទាប់ពី​​លោក​យាយ​​​ស្លាប់​កូនៗ​ទាំង​អស់​​គ្នាបាន​​លើក​គាត់​​ដាក់​ ក្នុងក្តាមឈូស​​​​តម្កល់​ទុក​ក្នុងផ្ទះ​​​រយៈ​ពេល២​​-៣ថ្ងៃ ​​ដើម្បី​​រង់​ចាំ​មិត្តភក្តិ​​ និង​សាច់ញាតិ​​​​​មកគោរព​​​​​សព​ចុង​​​ក្រោយមុន​នឹង​យកទៅ​​បញ្ចុះ។

​លោក Qing-wang កូន​ប្រុស​លោក​យាយបាន​រៀប​រាប់ឱ្យ​ដឹងទៀតថា ​ក្តាម​ឈូស​​​​នោះ​មិន​ទាន់​​​ដំដែក​គោល​នៅ​ឡើយ ​ហើយ​នៅ​១ថ្ងៃ​​​មុនបញ្ចុះ​ ស្រាប់តែ​​​បាត់​លោក​យាយ​​ពីក្តាមឈូស​ធ្វើឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​​យ៉ាង​ ខ្លាំង ។ បន្ទាប់ពី​បាត់​លោកយាយ​​​ពីក្តាមឈូស​​​​ កូន​ចៅទាំងអស់ មាន​ការ​ភ្ញាក់​ផ្អើល​​​​យ៉ាង​ខ្លាំង​​​ ហើយ​​​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​​​ឱ្យជួយ​ស្វែងរក​​​​លោកយាយ ។ ​មួយស​ន្ទុះ​​ក្រោយមក ​​អ្នក​ជិត​ខាង​ម្នាក់​បានប្រទះ​ឃើញលោកយាយ​នៅក្នុង​បន្ទប់ទឹក ។
​លោក​យាយ​​​អាយុ​៩៥​ឆ្នាំ ​​​បាន​រៀបរាប់​​​ប្រាប់​អ្នក​​ភូមិ​​​ដែល​បានរកឃើញ​​​គាត់​ក្នុង​បន្ទប់​ ទឹក​​ថា​ ៖ ខ្ញុំ​​កេង​អស់រយៈ​ពេល​ជា​យូរ​មកហើយ ​​​ខ្ញុំ​​ឃ្លាន​ខ្លាំងណាស់ ដូច្នេះ​​​ខ្ញុំ​ក៏ដើរ​ទៅ​​​ផ្ទះបាយ ដើម្បីរកអ្វី​​ញ៉ាំ​ ។ លោក​យាយ​បាន​បន្តទៀតថា ខ្ញុំ​បាន​ប្រឹង​រុញ​គម្រប​ក្តា​មឈូស​អស់រយៈ​ពេល​​ជាយូរ​ទំរាំ​ចេញ​រួច ។ អ្វីដែល​​​​គួរឱ្យ​សោកស្តាយ​នោះ គឺអ្វីៗ​ដែល​​ជា​កម្ម​​​សិទ្ធិ​របស់​លោកយាយ​​ត្រូវបានគេ​ដុត​​សែន​ឱ្យ​លោក​ យាយ​អស់រលីងទៅហើយ ៕

Comments system

Disqus Shortname