Thursday, March 1, 2012

Samsung Galaxy Tab 7.7 ដាក់លក់ ដើមខែមិនា នេះហើយ ក្នុងតម្លៃ ៥០០ដុល្លារ

ក្រុមហ៊ុន បណ្តាញសេវាកម្ម អ៊ីនធឺណិត Verizon Wireless កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ នេះ បានប្រកាសថា Samsung Galaxy Tab 7.7 នឹងដាក់លក់ នៅតាមបណ្តាសាខា លក់ទំនិញ និងនៅតាមទីផ្សារអនឡាញ នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១២នេះហើយ។
ឧបករណ៍ថ្មីមួយនេះ ត្រូវបានប្រកាសបង្ហាញខ្លួន ជាលើកដំបូងបំផុត គឺនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ គ្រឿងអេឡិចត្រូនិចឆ្នាំ២០១២ (CES) កាលពីខែមករា កន្លងទៅថ្មីៗនេះ ហើយឧបករណ៍មួយនេះ បានភ្ជាប់ជាមួយបច្ចេកវិទ្យា 4G LTE ទៀតផង។

លក្ខណៈរូបរាងរបស់វាវិញ មាន processor ប្រភេទ dual-core ល្បឿន 1.4GHz មាន RAM ទំហំ 1GB មានកាមេរ៉ាខាងខ្នង ទំហំ ៣,២ម៉េហ្គាភិកសេល និងកាមេរ៉ា ខាងមុខ ២ម៉េហ្គាភិកសេល មានបំពាក់អង្គចង់ចាំទំហំ 16GB មាន microSD slot មួយ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសារវាដំណើរការ ជាមួយប្រព័ន្ឋ ប្រតិបត្តិការ Android 3.2 Honeycomb ទៅវិញ ។ចំពោះប្រព័ន្ឋប្រតិបត្តិការរបស់វានេះ ក្រុមហ៊ុនបានសន្យាថា នឹងធ្វើការ update យកប្រព័ន្ឋ Android 4.0 វិញ នៅពេលខាងមុខ។
គួរបញ្ជាក់ថា Samsung Galaxy Tab 7.7 នឹងដំណើរការលក់នៅលើទីផ្សារនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១២ ក្នុងតម្លៃ ៤៩៩,៩៩ដុល្លារ ជាមួយនឹងប័ណ្ណធានាគុណភាព រយៈពេល ២ឆ្នាំ។

Comments system

Disqus Shortname