នៅក្នុងលិខិតមួយផ្ញើទៅកាន់នាយកដ្ឋានពន្ធនាគារ
របស់ក្រសួងមហាផ្ទៃ
កាលពីថ្ងៃអង្គារហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ
នេះ សហព្រះរាជអាជ្ញាកម្ពុជា លោកស្រី ជា លាង
និងសហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេស លោក អេនឌ្រូ ខេលី
បានបង្ហាញកង្វល់ថា ការផ្ទេរឌុច
ទៅឃុំឃាំងក្នុងពន្ធនាគាររបស់រដ្ឋាភិបាលអាចនឹងបង្កឲ្យមានភាព
ស្មុគស្មាញក្នុងការចូលរួមផ្ដល់សក្ខីកម្មរបស់គាត់។
អតីតប្រធានគុកទួលស្លែងឬមន្ទីរស-២១ ឌុច អាយុ
៦៩ ឆ្នាំ មានឈ្មោះដើម កាំង ហ្កេកអ៊ាវ។
ជនជាប់ចោទរូបនេះត្រូវផ្តន្ទាទោសដោយអង្គជំនុំ
ជម្រះតុលាការកំពូលកាលពីថ្ងៃទី៣ ខែកុម្ភៈ
ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងការ
ស្លាប់របស់អ្នកទោសយ៉ាងតិច ១២.៣៨០នាក់។
តុលាការកំពូលក៏បានសម្រេចដែរថា ឌុច
នឹងត្រូវផ្ទេរការឃុំឃាំងទៅកាន់ពន្ធនាគាររបស់រដ្ឋាភិបាលវិញ។
ប៉ុន្ដែមិនបានកំណត់ពេលវេលានៃការផ្ទេរការឃុំឃាំងពិរុទ្ធជននេះ
ទេ។
នៅក្នុងលិខិតទៅកាន់ក្រសួងមហាផ្ទៃសហព្រះរាជ
អាជ្ញាទាំងពីររូប ស្នើឲ្យបន្ដឃុំខ្លួន ឌុច
ក្នុងពន្ធនាគាររបស់សាលាក្ដីខ្មែរក្រហមរហូតដល់រូបគាត់លែងមាន
សារៈសំខាន់ក្នុងការផ្ដល់សក្ខីកម្ម
ឬមិនបង្កបញ្ហាដល់ការចូលរួមនីតិវិធីរបស់គាត់។
លោក នេត្រ ភក្រ្តា
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមិនអាចបញ្ជាក់ជាមុនបានទេថា តើ
ឌុច
មានសារៈសំខាន់ក្នុងការផ្តល់សក្ខីកម្មលើបញ្ហាអ្វីខ្លះក្នុង
នីតិវិធីនៃសំណុំរឿង ០០២ នេះទេ ប៉ុន្ដែ លោកឲ្យដឹងថា
ការផ្តល់សក្ខីកម្មរបស់ ឌុច ជាលើកដំបូងគឺផ្តោតលើប្រព័ន្ធការងារ។
«យើងមិនទាន់ដឹងថាតើឌុច
នឹងឡើងធ្វើសក្ខីកម្មនៅក្នុងផ្នែកអ្វីផ្សេងៗនោះទេ
ប៉ុន្ដែជាដំបូងនេះគាត់នឹងឡើងធ្វើសក្ខីកម្មទាក់ទងនឹងប្រព័ន្ធ
រដ្ឋបាលនិងទំនាក់ទំនងការងារក្នុងរបបខ្មែរក្រហម»។
មេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួន
បីនាក់ត្រូវនាំខ្លួនយកមកកាត់ទោសក្នុងសំណុំរឿង០០២ ក្នុងនោះមាន
នួន ជា អតីតបងធំទី២ និងជាប្រធានសភាខ្មែរក្រហម ខៀវ សំផន
អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម។
ការកាត់ទោសជនជាប់ចោទទាំងបីនឹងចាប់ផ្តើមបន្ដ
ឡើងវិញនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ ហើយ ឌុច
នឹងត្រូវឡើងផ្តល់សក្ខីកម្មនៅថ្ងៃច័ន្ទទី២០ ខែមិនា៕(VOA)