រាជធានីភ្នំពេញ ៖ ឆ្នាំ២០១២
កម្ពុជាប្រធានអាស៊ាន
កម្ពុជានឹងធ្វើការរួមគ្នាជាមួយសមាជិកអាស៊ានទាំងអស់
ដើម្បីអនុវត្តដែនទីបង្ហាញផ្លូវអាស៊ាន
បន្តជំរុញការអនុវត្តធម្មនុញ្ញអាស៊ានឱ្យជឿនលឿនទៅមុខ
ការតភ្ជាប់អាស៊ាន និងការកសាងសហគមន៍អាស៊ាន
កម្ពុជានឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិ
បត្តិការ
និងភាពជាដៃគូរវាងអាស៊ានជាមួយដៃគូសន្ទនា
និងមិត្តអាស៊ានទាំងអស់ ។
សិក្ខាសាលាថ្នាក់ជាតិស្តីពីការយល់ដឹង
អំពីអាស៊ាន បានប្រារព្ធពិធីនាព្រឹកថ្ងៃទី១៥ មីនា
ឆ្នាំ២០១២ នៅសាលមហោស្របកោះពេជ្រ
ក្រោមអធិបតីភាពលោកឧបនាយរដ្ឋមន្ត្រីហោ ណាំហុង
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកទេសរដ្ឋមន្ត្រីស៊ុន
ចាន់ថុល
ប្រធានអិចិន្ត្រៃយ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដើម្បីដោះស្រាយជូនដល់ក្មួយៗ
ប្អូនៗជានិស្សិតប្រមាណ៣ពាន់នាក់
ដែលមកពីបណ្តាសាកលវិទ្យល័យ
មហាវិទ្យាល័យចំនួន១៩ក្នុងរាជធានី
បានឱ្យដឹងអំពីសារសំខាន់របស់អាស៊ាន ។
ថ្លែងទៅកាន់អង្គសិក្ខាសាលា
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង
រដ្ឋមន្ត្រីក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងនូវចំណុចសំខាន់
មួយចំនួននៃអាស៊ាន ដូចតទៅ
អាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧
ដោយមានប្រទេសស្ថាបនិកចំនួន៥គឺ ប្រទេសឥណ្ឌនេស៊ី
ប្រទេសម៉ាឡេស៊ី ប្រទេសហ្វ៊ីលីពីន ប្រទេសសិង្ហបុរី
និងប្រទេសថៃ ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា
ប្រទេសប្រុយណេ ចូលជាសមាជិកនៅឆ្នាំ១៩៨៤
សាហរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ១៩៩៥ ប្រទេសឡាវ
និងមីយ៉ាន់ម៉ានៅឆ្នាំ១៩៩៧ ហើយកម្ពុជានៅឆ្នាំ១៩៩៩ ។
ការចូលជាសមាជិកអាស៊ានជាការចាំបាច់ណាស់សម្រាប់កម្ពុជា
ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ចាក់ថា
គោលការណ៍របស់អាស៊ានដែលមានចែងនៅក្នុងធម្មនុញ្ញ
អាស៊ានគឺ
រាល់សេចក្តីសម្រេចត្រូវធ្វើឡើងដោយកុងសង់ស៊ុល
ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា
មិនប្រើប្រាស់កម្លាំងយោធាជាដើម ។
នៅមុនពេលធម្មនុញ្ញអាស៊ានចូលជាធរមាន
កិច្ចប្រជុំកំពូលអាស៊ានត្រូវបានធ្វើឡើងតែម្តងគត់ក្នុង
មួយឆ្នាំ ។ ប៉ុន្តែក្រោពេលដែលធម្មនុញនៅថ្ងៃទី១៥ ធ្នូ
ឆ្នាំ២០០៨ អាស៊ានកើនឡើងចំនួន២ដងក្នុងមួយឆ្នាំគឺ
កិច្ចប្រជុំកំពូលទី១នៅខែមេសា
ដែលមានតែថ្នាក់ដឹកនាំអាស៊ាន អាស៊ានបូក១ អាស៊ានបូក៣
កិច្ចប្រជុំកំពូលអាស៊ីបូព៌ា
និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន អាមេរិក ។
ក្រៅពីនេះមានកិច្ចប្រជុំផ្សេងទៀត
ថ្នាក់រដ្ឋមន្ត្រីដូចជា
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន ។
លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានគូសបញ្ជាក់ថា ការប្រែក្លាយសមាគមន៍អាស៊ានទៅជាសហគមន៍អាស៊ានដែលមាននី តិបុគ្គលលើវេទិកាអន្តរជាតិត្រូវសម្រេចឱ្យបាននៅ ឆ្នាំ២០១៥ ។ សហគមន៍នេះ ឈរលើសរសរទូង៣គឺ សហគមន៍នយោបាយ សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម វប្បធម៌អាស៊ាន។ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ាននៅឆ្នាំ២០១៥ អាស៊ានត្រូវអនុវត្តផែនទីបង្ហាញផ្លូវដែលនៅក្នុង នោះមានឯកសារគោលសម្រាប់កសាងសហគមន៍នយោបាយ សន្តិសុខ សហគមន៍សេដ្ឋកិច្ច សហគមន៍សង្គម វប្បធម៌ និងការអនុវត្តផែនការការងារដំណាក់កាលទី២នៃគំនិត ផ្តួចផ្តើមសមាហរណកម្មឆ្នាំ២០០៩-២០១៥ ។
លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានគូសបញ្ជាក់ថា ការប្រែក្លាយសមាគមន៍អាស៊ានទៅជាសហគមន៍អាស៊ានដែលមាននី តិបុគ្គលលើវេទិកាអន្តរជាតិត្រូវសម្រេចឱ្យបាននៅ ឆ្នាំ២០១៥ ។ សហគមន៍នេះ ឈរលើសរសរទូង៣គឺ សហគមន៍នយោបាយ សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម វប្បធម៌អាស៊ាន។ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ាននៅឆ្នាំ២០១៥ អាស៊ានត្រូវអនុវត្តផែនទីបង្ហាញផ្លូវដែលនៅក្នុង នោះមានឯកសារគោលសម្រាប់កសាងសហគមន៍នយោបាយ សន្តិសុខ សហគមន៍សេដ្ឋកិច្ច សហគមន៍សង្គម វប្បធម៌ និងការអនុវត្តផែនការការងារដំណាក់កាលទី២នៃគំនិត ផ្តួចផ្តើមសមាហរណកម្មឆ្នាំ២០០៩-២០១៥ ។
អាស៊ានក៏ត្រូវអនុវត្តផែនការមេសម្រាប់តភ្ជាប់
តំបន់អាស៊ាន ដូចជាការតភ្ជាប់ហេដ្ឋារចានសម្ព័ន្ធផ្លូវគោក
ផ្លូវអាកាស និងផ្លូវសមុទ្រ ការតភ្ជាប់ស្ថាប័ន និងស្ថាប័ន
និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាហុង បញ្ជាក់ថា
នៅឆ្នាំ២០១២ កម្ពុជា ធ្វើជាប្រធានអាស៊ានជាលើកទី២ ដែលលើកទី១
កម្ពុជា បានធ្វើជាប្រធាននៅឆ្នាំ២០០២ ។
ប្រធានបទរបស់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២
នេះគឺ«អាសា៊នសហគមន៍តែមួយ»
ដែលមានទស្សនវិស័យវែងឆ្ងាយក្រោយឆ្នាំ២០១៥ ទៀត ។
ក្នុងវារៈជាប្រធានអាស៊ានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង
ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ
បរទេសក្រុមប្រទេសចំនួន២០ (G២០) ក្នុងខែកម្ភៈ
កន្លងមកនៅប្រទេសម៉ិចស៊ិចកូ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុង
កិច្ចប្រជុំកំពូល(G២០) ក្នុងខែមិថុនា ខាងមុខនៅប្រទេសម៉ិចស៊ិចកូ
ផងដែរ ។
ជាងនេះទៅទៀត
កម្ពុជានឹងរៀបចំឱ្យមានកិច្ចសន្ទនាអាស៊ានសាកលនៅក្នងខែវិច្ឆិកា
នៅក្រោយកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។
កិច្ចសន្ទនានេះនឹងមានការអញ្ជើញចូលរួមលោកអគ្គលេខាធិការ អ.ស.ប
ប្រធានធនាគារពិភពលោក ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ
ប្រធានធនាគារពាណិជ្ជអភិវឌ្ឍន៍អាស៊ី
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក និងប្រធានសន្និសីទ អ.ស.ប
ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ។
បញ្ហាប្រឈមដែលត្រូវលើកយកមកពិភក្សាក្នុងកិច្ចសន្ទនានេះរួមមាន
អភិបាលកិច្ច ហិរញ្ញវត្ថុ, បញ្ហាសន្តិសុខ និងនយោបាយ,
ការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយធម្មជាតិ, ភាពក្រីក្រ,
ការអភិវឌ្ឍន៍ដោយចីរភាព និងសន្តិសុខស្បៀង ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកបទសម្ភាសន៍ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចអាស៊ានផងដែរនោះ នៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ានលើកទី១ នៅឆ្នាំ២០០២ កិច្ចប្រជុំក៏បានជំរុញឱ្យសន្និសីទកំពូលអាស៊ាននេះសម្រេចការកសាង សហគមន៍ សេដ្ឋកិច្ចអាស៊ានឱ្យបានរួចរាល់នៅឆ្នាំ២០២០។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកបទសម្ភាសន៍ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចអាស៊ានផងដែរនោះ នៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ានលើកទី១ នៅឆ្នាំ២០០២ កិច្ចប្រជុំក៏បានជំរុញឱ្យសន្និសីទកំពូលអាស៊ាននេះសម្រេចការកសាង សហគមន៍ សេដ្ឋកិច្ចអាស៊ានឱ្យបានរួចរាល់នៅឆ្នាំ២០២០។
ដល់ពេលសភាពការណ៍វិវត្តន៍កាន់តែធំនៅឆ្នាំ
២០០៧ សន្និសីទកំពូលនៅទីក្រុងសេហ៊ូប្រទេស ហ្វីលីពីន
កិច្ចប្រជុំកំពូលក៏សម្រេចឱ្យកសាងសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។
ដូច្នេះ
នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២ នេះ
គឺត្រូវធ្វើយ៉ាងម៉េច
ខិតខំជំរុញឱ្យការអនុវត្តពង្រឹងគ្នាទៅវិញទៅមកឱ្យបានរួចរាល់
នៅក្នុងឆ្នាំ២០១៥ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា
សហគមន៍អាស៊ាននេះឈរលើសសរទ្រូង៣គឺ
សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច
និងសហគមន៍វប្បធម៌អាស៊ាន ។
-ឆ្នាំនេះកម្ពុជា នៅខែមេសា ឆ្នាំ១០១២ នៅវិមានសន្តិភាពភ្នំពេញ នឹងមានបើកកិច្ចប្រជុំកំពូលអាស៊ានដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន មកចូលរួម។ នៅខែវិច្ឆិកា នឹងមានកិច្ចប្រជុំម្តងទៀតដែលមានលក្ខណៈទូលំទូលាយផង គឺអាស៊ានជាមួយនឹងដៃគូ ជាមួយប្រទេសទាំងអស់ មានតាំងពីប្រទេសចិន កូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាមេរិក រុស្ស៊ី ...មកចូលរួមថែមទៀត គឺជាកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ដែលជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ។
-ឆ្នាំនេះកម្ពុជា នៅខែមេសា ឆ្នាំ១០១២ នៅវិមានសន្តិភាពភ្នំពេញ នឹងមានបើកកិច្ចប្រជុំកំពូលអាស៊ានដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន មកចូលរួម។ នៅខែវិច្ឆិកា នឹងមានកិច្ចប្រជុំម្តងទៀតដែលមានលក្ខណៈទូលំទូលាយផង គឺអាស៊ានជាមួយនឹងដៃគូ ជាមួយប្រទេសទាំងអស់ មានតាំងពីប្រទេសចិន កូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាមេរិក រុស្ស៊ី ...មកចូលរួមថែមទៀត គឺជាកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ដែលជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ។
ក្រៅពីនេះ នៅមានកិច្ចប្រជុំផ្សេងទៀត
ថ្នាក់រដ្ឋមន្ត្រីដូចជា កិច្ចប្រជុំប្រឹក្សាសម្របសម្រួល
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខ
ដែលមានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង
ធ្វើជាប្រធានតំណាងឱ្យកម្ពុជា ។ កិច្ចប្រជុំ
ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច ដែលមានលោកទេសរដ្ឋមន្ត្រី ចម
ប្រសិទ្ធ ជាប្រធាន តំណាងឱ្យខាងកម្ពុជា
និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន
ដែលមានលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ជាប្រធានតំណាងឱ្យកម្ពុជា។
តំណាងខាងកម្ពុជាទាំងបីនេះ នៅពេលប្រជុំ
គឺប្រជុំជាមួយក្រសួងពាក់ព័ន្ធដែលនៅក្នុងរដ្ឋាភិបាល
ប្រមែប្រមូលអនុសាសន៍គេ ដើម្បីប្រជុំជាមួយប្រទេស៩ទៀត ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធាន
អចិន្ត្រៃយ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា
សហគមន៍សង្គមវប្បធម៌អាស៊ាន មានគោលដៅរួមចំណែក
ធ្វើឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយដែលផ្តោតទៅលើប្រជាជនទទួល
ខុសត្រូវសង្គម ក្នុងគោលបំណងសម្រេចនូវសាមគ្គីភាពដ៏រឹងមាំ ។
ការបង្កើតសហគមន៍អាស៊ាន គឺបង្កើតនូវអត្តសញ្ញាណរួម
គឺការកសាងសង្គមមួយដែលមានការចែករំលែក ការរួមរស់ដោយសុខដុម
ការចិញ្ចឹមជីវិត ដោយសុភមង្គល
ហើយសមាសភាពរបស់ប្រជាជននៅក្នុងសហគមន៍ ត្រូវធ្វើឱ្យបានប្រសើរឡើង ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបន្តថា
ចរិតរបស់សហគមន៍សង្គមវប្បធម៌អាស៊ាននេះ
មានបំណងលើកកម្ពស់គុណភាពនៃការរស់នៅប្រជាជនរបស់ខ្លួនតាមរយៈ
សកម្មភាពសហប្រតិបត្តិការជាមួយនឹងប្រជាជន
និងបរិស្ថានជំរុញឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
សហគមន៍សង្គម វប្បធម៌អាស៊ាន
ត្រូវចូលរួមចំណែកកសាងគ្រឹះដ៏រឹងមាំសម្រាប់ការយោគយល់គ្នា
និងមានគំនិតរួមក្នុងការទទួលខុសត្រូវ ។ មានលក្ខណៈជាវប្បធម៌
ក្នុងតំបន់រឹងមាំប្រកាន់យកនូវគោលការណ៍រួម
ស្មារតីសហប្រតិបត្តិការទទួលខុសត្រូវរួម
ដើម្បីជំរុញការអភិវឌ្ឍសង្គម និងធនធានមនុស្ស ការគោរពសេរីភាព
ជាមូលដ្ឋាន ការលើកកម្ពស់ការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម ។
ត្រូវគោរពវប្បធម៌ភាសា និងសាសនាផ្សេងៗ
របស់ប្រជាជននៅក្នុងសហគមន៍អាស៊ាន
ក្នុងស្មារតីរួបរួមនៅទីផ្សេងៗគ្នា
និងសម្របសម្រួលពួកគេទៅវិញទៅមក ។ ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព
និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន ផ្តល់ដល់ពួកគេ នូវសុវត្ថិភាព
លទ្ធភាពទទួលបាននូវការអភិវឌ្ឍធនធាន មនុស្ស
ដោយជំរុញការវិនិយោគលើវិស័យអប់រំ ការរៀនសូត្ររយៈពេលវែង
ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព
និងការលើកទឹកចិត្តឱ្យបានខ្លាំងក្លាដល់ពួកគេ ៕