Wednesday, March 14, 2012

ឪពុក ហេង ឈាង សែ្រកទ្រហោយំ សុំសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ អោយកូនគាត់

www.dap-news.comភ្នំពេញ ៖ លោកតាហេង យី ដែលជាឪពុកលោក ហេង ឈាង ស្ថិតក្នុងជន្មាយុ ៧៥ឆ្នាំ បាន កំពុងមានទុក្ខជាទម្ងន់ រួមជាមួយជំងឺចាស់ជរាផង បានស្ទះដង្ហើមម្តងៗ ក្រោយពីបានដំណឹងថា លោកហេង ឈាង ជាកូនត្រូវជាប់ពន្ធនាគារ ដោយសាររឿងក្តីរបស់ឧកញ៉ា កុក អាន បានស្រែកទ្រហោយំ ដង្ហោយ ហៅរកសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឱ្យជួយ ។
លោកតា ហេង យី ពិតមែន អាយុ៧៥ឆ្នាំ តែគាត់អត់វង្វេងទេ  គាត់នៅចាំបានទាំងអស់ ហើយជិតមួយឆ្នាំកន្លងមក ដែល កូនប្រុសរបស់គាត់ គឺលោកហេង ឈាង និងភរិយា
ជាប់ពន្ធនាគារ គាត់អត់ដឹងទេ ព្រោះក្នុងគ្រួសារអត់មាននរណាហ៊ាននិយាយប្រាប់គាត់ទេ គេខ្លាចគាត់កើតទុក្ខ នេះបើយោងតាម ក្រុមគ្រួសារលោក ហេង ឈាង បានអោយដឹង ។ ក្រុមគ្រួសារ ហេង ឈាង បានបន្តនិយាយដំណាលថា ការបាត់ដំណឹងសូន្យមិនឃើញលោក ហេង ឈាង និងភរិយា ទៅលេងដូចរាល់ដង គាត់សួរថា បាត់អាឈាងទៅណា មិនឃើញ... អ្នកក្នុងគ្រួសារនិយាយថា គាត់ជាប់រវល់ទៅបរទេសមួយរយៈ ។ រាល់ពេលដែលគាត់សួរម្តងៗ ត្រូវបានក្នុងគ្រួសារភូតកុហក់គាត់ លាក់លៀម ដោយទឹកភ្នែកហូរគ្រប់ពេល ។
សមាជិកក្នុងគ្រួសារ រៀបរាប់ថា លោកយាយគឹម ទាន ត្រូវជាម្តាយលោកហេង ឈាង មានអាយុ៧០ឆ្នាំ ។ តាំងពីលោក ហេង ឈាង ត្រូវជាប់ពន្ធនាគារ ទាំងអយុត្តិធម៌នោះមក ថ្ងៃណា ក៏ទឹកភ្នែក អាឡោះអាល័យកូន និងកូនប្រសាដែរ ។ ពិតមែនមានវ័យចាស់ជរា ប៉ុន្តែក្នុងនាមជាម្តាយមានអារម្មណ៍កើតទុក្ខជាប្រចាំថ្ងៃ ។ រស់នៅមានការឈឺចាប់ ទឹកភ្នែករាល់ថ្ងៃមែន ប៉ុន្តែលោកយាយអត់ហ៊ានសម្តែងអ្វីមួយ ឬនិយាយការពិតឱ្យលោកតាហេង យី ជាស្វាមីបានដឹងទេ ព្រោះខ្លាចគាត់ទ្រាំមិនបាន ។ បញ្ជាក់ឱ្យឃើញថា គាត់ជាម្តាយមានទឹកចិត្ត មោះមុតណាស់ និងដាច់ខាតទៀតផង ។  កូនមានទុក្ខជាទម្ងន់ហើយ ខ្លួនលោកយាយដែលជាម្តាយបង្កើត កាន់តែមានទុក្ខទៀត មិនចង់អូសទាញលោកតាជាឪពុកឱ្យមានទុក្ខត្រួតគ្នាថែមទៀតឡើយ ។
នៅរសៀលថ្ងៃទី១២ មីនា នេះទេ ក្រោយពេលសាលាឧទ្ធរណ៍ប្រកាសសាលដីកាកាត់ទោសលោកហេង ឈាង និងភរិយា ឱ្យបន្តជាប់ពន្ធនាគារទៀតនោះ ទើបធ្វើឱ្យការខិតខំលាក់បាំងទាំងឡាយកន្លងមក ត្រូវបែកធ្លាយ ព្រោះការឈឺចាប់ដែលបៀមទុក្ខជិតមួយឆ្នាំ ត្រូវបានផ្ទុះចេញតែម្តង ។ លោកតាហេង យី ក្រោយពីដឹងថា កូន និងកូនប្រសារបស់គាត់ គឺលោកហេង ឈាង និងលោកស្រីទេព កុលាប មិនមែនទៅក្រៅប្រទេស គឺមានរឿងជាប់ពន្ធនាគារ ស្រាប់តែគាំងបេះដូង ស្ទើរជួយសង្គ្រោះមិនទាន់ ។ តាមការរៀបរាប់របស់អ្នកជិតស្និទ្ធនិយាយថា លោកតាហេង យី បន្ទាប់ពីបានជួយសង្គ្រោះដោយខ្យល់អុកស៊ីហ្សែនមក ពេលដឹងខ្លួនម្តងៗ គាត់ស្រែកទ្រហោយំ ដង្ហោយហៅរកទេវតា ហៅរកសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឱ្យជួយគាត់ផង កូនគាត់ត្រឹមត្រូវណាស់ មិនគួរគេយកទៅដាក់គុកទេ ។ លោកយាយគឹម ទាន ក៏ស្រែកទ្រហោយំលើកដៃប្រណម្យ ទន្ទឹមជាមួយលោកតា អង្វរសុំសេចក្តីប្រទានពីសម្តេច តេជោដូចគ្នា ព្រោះក្នុងចិត្តអ្នកមានវ័យជរាទាំង២នាក់ មានចិត្តនឹកឃើញតែសម្តេចតេជោ និងលោកជំទាវតែប៉ុណ្ណោះ ដូចចាំឈ្មោះសម្តេចអត់ភ្លេចឡើយ សុំជួយរកយុត្តិធម៌ ។ តាមការប្រាប់អោយដឹងថា លោកតាហេង យី គឺត្រូវជាឪពុកមារបស់លោកជំទាវសុខ អ៊ីម ភរិយាលោកឧកញ៉ា កុក អាន ភាគីដើមបណ្តឹង ។ លោកហេង ឈាង ធ្វើការនៅក្រុមហ៊ុនអានកូ ជាអគ្គនាយករង ដែលមានលោកជំទាវសុខ អ៊ីម ជាអគ្គនាយក គឺជាបងប្អូនជីដូនមួយនឹងគ្នា ។
សាស្ត្រាចារ្យច្បាប់មួយក្រុមនៃសាកលវិទ្យា ល័យភ្នំពេញអន្តរជាតិ បានសម្តែងការយល់ឃើញថា លោកហេង ឈាង និងលោកស្រីទេព កុលាប មិនមានពិរុទ្ធភាពទេ ព្រោះពុំមានភស្តុតាងពិតប្រាកដណាមួយ ត្រូវដាក់បន្ទុកចោទប្រកាន់ដូចពាក្យបណ្តឹងរបស់ឧកញ៉ា កុក អាន ឡើយ ។ លុះថ្ងៃទី១២ មីនា ជាថ្ងៃ ត្រូវប្រកាសសាលដីកា ទើបធ្វើឱ្យមហាជននៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិទាំងមូល ខកបំណងគ្រប់គ្នា ស្ទើរតែលែងមានជំនឿលើច្បាប់ ដែលកំពុងអនុវត្តសព្វថ្ងៃអស់ទៅហើយ ។ ពួកគេនិយាយថា ទុក្ខធំញាំញីកន្លងមក សង្ឃឹមថានឹងត្រូវបានរំសាយនៅថ្ងៃទី១២ មីនា នេះ ប៉ុន្តែផ្ទុយទៅវិញ សាកដីកាថ្ងៃទី១២ មីនា បន្ថែមទុក្ខធំមួយជាន់ទៀត ធ្វើឱ្យគ្រប់គ្នាខកចិត្តទ្រាំលែងបាន ទើបកំសួលនៃទុក្ខនេះបានធ្លាយដឹងទៅដល់លោកតាហេង យី ជាឪពុកលោកហេង ឈាង បង្កើតបាននូវការព្រួយបារម្ភមួយជាន់ទៀត ចំពោះជីវិតជរាដែលកំពុងត្រូវបានគ្រូពេទ្យសង្គ្រោះនៅឡើយ ។
www.dap-news.com

www.dap-news.com

Comments system

Disqus Shortname