Sunday, March 18, 2012

សិក្សាៈ សិស្សសាលាតូចៗ មិនគួរគប្បី ប្រើកាបូបស្ពាយធំៗ ព្រោះអាចបង្ក ជារោគឈឺចុកចាប់ ឆ្អឹងខ្នង

Photo by DAP-NEWSទីក្រុងឡុងដ៏ៈ យោងតាម ទីភ្នាក់ងារព័ត៌មាន ចិន “ស៊ិនហួ” ចុះផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ ថា ផ្អែកតាម ការសិក្សាស្រាវជ្រាវថ្មីមួយ បានលើកឡើងថា សិស្ស សាលាតូចៗ ដែលតែងប្រើប្រាស់ កាបូបស្ពាយធំៗ អាចបង្កបញ្ហា ដល់ពួកគេ ពោលបង្កជារោគឈឺចុកចាប់ ផ្នែកឆ្អឹងខ្នង ។
ក្រុមអ្នកស្រាវជ្រាវមួយចំនួន មកពីអេស្ប៉ាញ បានលើកឡើងថា ពួកគេបានរកឃើញ
កូនសិស្សសាលាដែលតែង និយម ប្រើប្រាស់កាបូបស្ពាយធំៗ ប្រមាណជាង ១៤០០ នាក់ ពួកគេត្រូវប្រឈមមុខ នឹងរោគឈឺចុកចាប់ផ្នែកឆ្អឹង ខ្នង ជាក់ជាមិនខានឡើយ បើសិនជាពួកគេ បន្ដធ្វើបែបនេះ ។
តាមការសិក្សា ស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា ផលប៉ះពាល់ប្រមាណ ៤២ ភាគរយ ដែលបង្កឱ្យ កើតរោគពាក់ ព័ន្ធការលើកឡើងខាងលើ ៕

Comments system

Disqus Shortname