មានការភ្ញាក់ផ្អើលមួយ ធ្វើឱ្យអ្នកដំណើរ ចោមរោមមើល ដោយសារតែ បុរសម្នាក់
លួចលាក់ទៅដឹកស្រីស្នេហ៍ ដើរលេង ស្រាប់ តែប្រពន្ធ ដែលបណ្ដើរកូនចំនួន ពីរនាក់
ប្រទះឃើញ ក៏ស្រែកឃាត់រថយន្ដ ធ្វើឱ្យមានការផ្អើលឆោឡោឡើង ដោយហេតុការណ៍នេះ
បាន កើតឡើង កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ កន្លងទៅ
នៅតាមដងផ្លូវ ប្រមាត់ស្ទឹងសង្កែ ម្ដុំនាគបាញ់ទឹក ស្ថិតក្នុង ភូមិកម្មករ
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអះអាងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ដ ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ២A-៦៧០៣ ដឹកស្រីក្មេងម្នាក់
ដែលមានវ័យមិន ដល់ ២០ ឆ្នាំផងនោះ មកឈប់នៅម្ដុំមាត់ស្ទឹង កន្លែងលក់បបរ បង្អែមពេលយប់ ហើយអ្នកជិះ នៅក្នុងរថយន្ដ ក៏នាំគ្នា ចុះទៅអង្គុយហូប រួចហើយ ក៏នាំគ្នាដើរមកចូលរថយន្ដវិញ បើកចេញបានបន្ដិច ស្រាប់ តែមានម៉ូតូមួយគ្រឿង ដែលជិះដោយបុរសម្នាក់ និងស្រីម្នាក់ រួមទាំងមានក្មេង តូចៗ ចំនួនពីរនាក់ផងដែរនោះ មកស្រែកឃាត់អ្នកជិះ រថយន្ដ ឱ្យឈប់ រួចហើយបើកម៉ូតូទៅឈប់ពាំង ពីមុខឱ្យរថយន្ដ អែបខាង រួចហើយគេឃើញ ស្ដ្រី ដែលជិះម៉ូតូ ពរកូន បានស្រែកខ្លាំងៗថា ប្ដីរបស់ខ្លួន ក្បត់ចិត្ដលួចទៅដឹកស្រីក្មេងដើរលេង ធ្វើឱ្យមានការផ្អើលឆោឡោឡើង មនុស្សម្នានាំគ្នាមក ចោមរោមមើល ហើយបុរស ដែលជិះនៅក្នុង រថយន្ដ បានចុះគេចខ្លួនបាត់ រីឯស្រីក្មេង ពេល ចុះពីលើរថយន្ដអង្គុយយំ ស្រែកជេរបុរស នោះថា កុំឱ្យបើកមកឈប់ស៊ីអី ទាល់តែមាន រឿងខ្មាស គេអីចឹង ។ បន្ទាប់មកគេឃើញ បុរសដែលជាអ្នកបើកម៉ូតូ ដែលគេដឹងថា ត្រូវជាបងប្រុស របស់បុរសកំហូច លួចដឹកស្រី ក្មេងខាង លើនេះ បានធ្វើការសម្របសម្រួល ដោយឱ្យបុរសជាប្អូន រួមទាំងប្រពន្ធ និងស្រី ក្មេងនោះ ចូលទៅក្នុងរថយន្ដ រួចហើយបើក ចេញទៅបាត់ ដោយអះអាងថា ទៅធ្វើការ សម្របសម្រួលគ្នា ដោយគេ មិនបានដឹងពី អត្ដសញ្ញាណពិតប្រាកដនោះឡើយ ។ ហើយ គេក៏មិនដឹងថា តើពួក គេទៅធ្វើការដោះ ស្រាយគ្នា នៅកន្លែងណានោះដែរ ៕(dap)