Thursday, March 22, 2012

បុគ្គ​លិក​ធនាគារ​​ឯកជន​ម្នាក់​​មាន​ជំងឺ​​តម្រង​នោម​​ព្យា​បាល​​មិន​ជា​ចង.ក​​សម្លាប់​ខ្លួន​នៅបន្ទប់​ជួល​

រាជ​ធានី​ភ្នំពេញ​ ៖ បុគ្គ​​លិក​​ធនាគារ​ឯ​កជន​ម្នាក់​​បាន​ចង​.ក​​សម្លាប់​ខ្លួន​​​​នៅ​ក្នុ​ ងបន្ទប់​ផ្ទះ​ជួល​​​ ដោយ​សារ​​តែមាន​​ជំងឺ​​ប្រចាំ​កាយ​​ព្យា​បាល​មិនជា ​ប​ន្ទាប់​​ពី​​​​​ទៅ​ព្យាបាល​​និង​វះ​កាត់​នៅ​​មន្ទី​រពេទ្យ​​ចិន​មួយ​​ ស្ថិត​ក្នុង​​សង្កាត់​​ទួល​សង្កែ​ នៅ​តែ​​មិន​​ជា​សះ​ស្បើយ​​ ផ្ទុយ​​ទៅ​វិញ​​ធ្ងន់​ធ្ងរ​លើស​ដើម​ ហើយ​​សម្រេច​​ចិត្ត​​ចង​.ក​សម្លាប់​​ខ្លួន​តែ​ម្តង​ បង្ក​ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​​​៤​រសៀល​​ ថ្ងៃទី២១​ ​​​មីនា​ ​​២០១២ នៅ​បន្ទប់​​ផ្ទះ​ជួល​លេខ​​៣៥​​ដេ​ ផ្លូវ​លេខ​២២៨​ ក្រុម​១១​ ភូមិ​​ទី​៤​ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ ។
បុរស​គិត​ខ្លី​​ ឈ្មោះ​ គង់​ វុទ្ធី​ អាយុ​២៤​ឆ្នាំ​ ជា
​បុគ្គលិក​​ធនាគារ​ឯក​ជន​​ មាន​ទី​លំនៅ​ផ្ទះ​ជួល​ខាង​លើ​​ និ​ង​មាន​ស្រុកកំណើត​​ភូមិ​​ជ័យ​​ជំនះ​ ​ឃុំ​សៀម​រាប​ ស្រុក​កណ្តាល​​ស្ទឹង​ ខេត្ត​កណ្តាល​ ។ តាម​មន្ត្រី​​ប៉ូលិស​​​បាន​ឱ្យ​ដឹង​ថា ​បុរស​រងគ្រោះ​​​​​ចង​.ក​សម្លាប់​​ខ្លួន​នឹ​ង​ក្រមា​​​​​ភ្ជាប់​នឹ​ង​ ជញ្ជាំង​​ថ្ម​​លើ​ទ្វារ​​បន្ទប់​ទឹក​ ហើយ​ស្លាប់​​បាត់បង់​ជីវិត​​ និង​ធ្វើ​​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ពេល​ដែល​ប្អូន​​ប្រុស​​ត្រឡប់​​មក​ពី ​​រៀន​ ។
​តាម​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា​ កា​រចង​.ក​​សម្លាប់​ខ្លួននេះ​​​​​ ដោយ​សា​រ​​តែ​បុគ្គលិក​​ធនាគារ​​រូប​នោះ​​មាន​ជំងឺ​​ប្រចាំ​កាយ​ តម្រង​នោម​​ជា​ច្រើន​ឆ្នាំ​មក​​ហើយ​​មើល​មិន​ជា​​ ។ ​កាល​ពីថ្ងៃទី​១៧​ ខែ​មីនា​ ​ជន​រងគ្រោះ​​បាន​ទៅ​ព្យាបាល​​​ និ​ង​ធ្វើ​​ការ​វះ​កាត់​​ប្រដាប់​​ភេទ​​​ ដើម្បី​​ព្យា​បាល​​តម្រង​នោម​​​នៅ​មន្ទីរពេទ្យ​​ចិន​​​មួយ​ ហើយ​​​ជំងឺ​​​បានរើ​ឡើង​​រឹតតែ​​ខ្លាំង​ ធ្វើ​​ឱ្យ​​​ជន​រងគ្រោះ​​អស់សង្ឃឹម​​ក្នុង​ជីវិត​​ ក៏​​​ចាក​​ចេញ​ពី​មន្ទី​រពេទ្យ​​​​នៅ​​​​រសៀល​​ថ្ងៃទី​​២១​ ខែ​មីនា​ ​​បន្ទាប់​មក​​ចង.ក​សម្លាប់​​ខ្លួន​នៅ​​​ផ្ទះ​ជួល​​តែ​ម្តង​ ​​ខណៈ​​​មិន​មាន​អ្នក​ណា​នៅ​ផ្ទះ ៕​   

Comments system

Disqus Shortname