សញ្ញា Logo ថ្មីដែលមានពណ៌ចំរុះត្រូវបានលេចរូបរាងឡើងនៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ
វត្តមានឧបករណ៍ Tablet ជំនាន់ថ្មីរបស់ Apple ដែលធ្វើឡើងកាលពីថ្ងៃទី ៧ ខែមីនា កន្លង
ទៅនេះ ហើយវាគឺជាប្រធានបទដ៏ក្តៅគគុកមួយដែលធ្វើអោយអ្នកពិភពបច្ចេកវិទ្យាទូទៅមាន
ការជ្រួលច្របល់និងងឿងឆ្ងល់យ៉ាងខ្លាំងផងដែរ។ តើទង្វើនេះសបញ្ជាក់អោយឃើញថាក្រុម
ហ៊ុន Apple មានបំណងចង់ផ្លាស់ប្តូរពណ៌សញ្ញាថ្មីអោយ logo របស់ខ្លួនមែនរឺ?
គិតមកដល់ពេលនេះគឺមានរយៈជាងមួយសប្តាហ៍មកហើយដែល iPad ថ្មីរបស់ Apple ត្រូវ
បានដាក់បង្ហាញវត្តមាន និងក៏ជាលើកដំបូងផងដែរដែលផ្លាកសញ្ញាថ្មីមានពណ៌ចំរុះរបស់
ក្រុមហ៊ុននេះត្រូវបានបង្ហាញវត្តមានឡើង។ ប៉ុន្តែ Apple នៅតែរក្សាភាពស្ងៀមស្ងាត់បំផុត
ស្តីអំពីផ្លាកសញ្ញាថ្មីរបស់ខ្លួននេះ។
ដោយឡែកប្រសិនបើវាជាការពិតដែលថា Apple កំពុងតែមានបំណងចង់ធ្វើការផ្លាស់ប្តូរនូវ
ផ្លាកសញ្ញាថ្មីរបស់ខ្លួនមែននោះ ខាងក្រោមនេះគឺជាមូលហេតុ ៥ យ៉ាងដែលសមហេតុផល
បំផុតក្នុងការធ្វើបំណកស្រាយចំពោះគំនិតរបស់ Apple ៖
Tim Cook កំពុងតែចង់ចាកចេញពីស្រមោលរបស់ Steve Jobs
ជាក់ច្បាស់ណាស់ថានៅក្រោយពេលនៃការចាកចេញទៅរបស់លោក Steve Jobs កាលពី
កំឡុងខែ តុលា ឆ្នាំ ២០១១ កន្លងទៅ ឥទ្ធិពលរបស់លោកនៅតែមានវិសាលភាពដ៏ធំធេង
នៅក្នុងក្រុមហ៊ុន Apple ,ដូច្នេះហើយដើម្បីបន្តធ្វើការគ្រប់គ្រងនិងកាន់កាប់សិទ្ធិនៅឯ
Apple នោះលោក Tim Cook ត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីចាកចេញពីស្រមោលឥទ្ធិពលដ៏ធំធេង
មួយនេះ។
ហើយវិធីដែលទទួលបានលទ្ធផលនិងមានភាពងាយស្រួលបំផុតដើម្បីអាចអនុវត្តន៍នូវប្រការ
នោះបានគឺការផ្លាស់ប្តូរនូវផ្លាកសញ្ញា logo មួយថ្មី ខណៈពេលដែល logo បានដើរតួនាទីដ៏
សំខាន់បំផុតក្នុងការកំណត់គោលជំហរ តួនាទី នៅក្នុងក្រុមហ៊ុនមួយដ៏ធំដូចជា Apple នេះ។
ជាមួយផ្លាកសញ្ញាថ្មីជំនួសអោយផ្លាកសញ្ញាចាស់ដែលយើងធ្លាប់ស្គាល់ច្បាស់កន្លងមកនោះ
លោក Tim Cook នឹងធ្វើការឆ្លុះបញ្ចាំងអោយឃើញថាលោកបានត្រៀមខ្លួនរួចជាស្រេច
ហើយក្នុងការធ្វើបំលាស់ប្តូរ ដើម្បីកែប្រែថ្មីសំរាប់ Apple និងដើម្បីចាកចេញអោយផុតពីស្រ
មោលដែលលោក Steve Jobs បានបន្សល់ទុកនៅក្នុងក្រុមហ៊ុនដ៏ធំនេះ ក៏ដូចជាការបង្កើត
នូវអ្វីៗដែលមានលក្ខណៈថ្មីស្រឡាងសំរាប់ក្រុមហ៊ុនផងដែរ។
Logo ថ្មីនេះក៏មានន័យថា ជាសញ្ញាមួយបង្ហាញពីការចាប់ផ្ដើមនូវជំនាន់ថ្មីដែលជាជំនាន់
បន្ទាប់ពី "លោក Steve Jobs " ផងដែរ។
Logo បច្ចុប្បន្នមានអាយុកាល ១៤ ឆ្នាំ
Logo បច្ចុប្បន្ននេះត្រូវបាន Apple ប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ពេល
បច្ចុប្បន្ននេះ ដែលនេះគឺជារយៈពេលដ៏វែងមួយសំរាប់ logo របស់ក្រុមហ៊ុនមួយដ៏ធំដូចជា
Apple នេះ។ ហើយប្រសិនបើធៀបជាមួយ Microsoft វិញ ក្រុមហ៊ុន Software ធំបំផុតនៅ
ក្នុងពិភពលោកមួយនេះជាធម្មតាតែងតែធ្វើការផ្លាស់ប្តូរ និងបង្កើតថ្មីនូវផ្លាកសញ្ញាថ្មីសំរាប់
Windows របស់ខ្លួនជានិច្ច។ ដូច្នេះ Apple ក៏ប្រហែលជាកំពុងមានបំណងប្រហាក់ប្រហែល
គ្នានឹង Microsoft នេះផងដែរ។
ម្យ៉ាងវិញទៀត Apple ក៏មិនប្រើប្រាស់ផ្លាកសញ្ញាតែមួយបែបក្នុងរយៈពេលយូរពេកនោះដែរ
ហើយធម្មតាតែតែងធ្វើការផ្លាស់ប្តូរផ្លាកសញ្ញាថ្មីរបស់ខ្លួននៅក្រោយកំឡុងពេលប្រហែលពី
១៤ ទៅ ២០ ឆ្នាំ។ ដូច្នេះនេះក៏អាចចាត់ទុកថាគឺជាដំណាក់កាលមួយសមស្រមបំផុតដើម្បី
Apple ស្វែងរកនូវផ្លាកសញ្ញាថ្មីមួយមកជំនួសផងដែរ។
ផ្លាកសញ្ញា Windows របស់ Microsoft មានលក្ខណៈបែបសាមញ្ញ ប៉ុន្តែ Apple ចង់
ធ្វើនូវអ្វីដែលផ្ទុយពីនេះ
ក្រុមហ៊ុន Apple និង Microsoft ត្រូវបានគេចាត់ទុកថាគឺជាសត្រូវសួរពូជនឹងគ្នាតាំងពីដើម
មកដូច្នេះគ្មានដែលគួរអោយភ្ញាក់ផ្អើលនោះឡើយប្រសិនបើ Apple កំណត់ធ្វើអ្វីមួយដែល
ផ្ទុយស្រឡះពី Microsoft នោះ។
កាលពីពេលថ្មីៗនេះ Microsoft ទើបតែបានដាក់បង្ហាញវត្តមានផ្លាកសញ្ញាថ្មីសំរាប់ប្រព័ន្ធ
ប្រតិបត្តិការ Windows 8 របស់ខ្លួន។ ហើយក្នុងនោះ Microsoft បានធ្វើការកែប្រែថ្មីនូវផ្លាក
សញ្ញា Windows ដែលធ្លាប់តែឃើញនៅក្នុងកំណែ Windows ជំនាន់មុនទៅជារូបបួនជ្រុងដ៏
សាមញ្ញបំផុតនៅលើ Windwos 8 របស់ខ្លួនទៅវិញ។
ដូច្នេះហើយដើម្បីធ្វើអ្វីមួយដែលមានលក្ខណៈផ្ទុយស្រឡះពី Microsoft នោះ គឺគ្មានអ្វីអស្ចារ្យ
ជាងការដែលធ្វើអោយផ្លាកសញ្ញារបស់ Apple ទៅជាមានពណ៌ចំរុះ ជំនួសអោយផ្លាកសញ្ញា
ពណ៌សដ៏សាមញ្ញដូចកាលកន្លងមកនោះទេ។
Logo ថ្មី, ទិសដៅថ្មីសំរាប់បច្ចេកវិទ្យាពេលអនាគត
Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដ៏ធំ ហើយជានិច្ចកាលតែងតែនាំមុខគេក្នុងការត្រួស
ត្រាយផ្លូវនិងការធ្វើបដិវត្ដន៍បច្ចេកវិទ្យា (iPod, iPhone, iPad និង MacBook Air គឺជាសក្ខីកម្ម
សបញ្ជាក់អោយឃើញពីប្រការទាំងអស់នោះ)។ ជាមួយគ្នានោះដែរក្រុមហ៊ុនតែងតែធ្វើការ
បង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅនៅក្នុងសមិទ្ធិផលថ្មីរបស់ខ្លួន ក៏ដូចជាផ្លាកសញ្ញាដែលទាក់
ទង។
ជាមួយផ្លាកសញ្ញាថ្មីដែលពោរពេញដោយពណ៌ចំរុះនេះ មនុស្សភាគច្រើនជឿជាក់ថា Apple
កំពុងតែមានយុទ្ធនាការថ្មីមួយទៀតក្នុងការបង្កើតឡើងនូវសមិទ្ធិផលថ្មីដែលមានគុណភាព
ខ្ពស់ អេក្រង់ត្រជាក់ភ្នែក អមមកជាមួយនូវពណ៌ចំរុះកាន់តែស្រស់ស្អាតជាង ដែលនឹងអាច
ជាសមិទ្ធិផលបំពាក់ដោយអេក្រង់បច្ចេកវិទ្យា 3D , resolution ៤K (៤០៩៦x ៣១១២) រឺក៏អាច
បំពាក់នូវបច្ចេកវិទ្យា Projector laser 3D នៅលើសមិទ្ធិផលរបស់ខ្លួនក្នុងពេលអនាគតទៀត
ផង។
ចំពោះក្រុមហ៊ុនមួយដែលតែងតែលាក់ទុកនូវភាពភ្ញាក់ផ្អើលបំផុតដូចជា Apple នេះ គេអាច
និយាយបានថាប្រការខាងលើនេះគឺអាចក្លាយជាការពិតនៅក្នុងថ្ងៃណាមួយមិនខាននោះ
ឡើយនាពេលអនាគតដ៏ខ្លី។
ជាធម្មតាទេដែល Apple ត្រូវការធ្វើការកែប្រែថ្មី
ដោយឡែកបើសិនជាគិតអោយខ្លីនិងសាមញ្ញវិញ ក្រុមហ៊ុនមួយដែលចង់កែប្រែអោយខ្លួន
មានលក្ខណៈមើលទៅថ្មី ជាធម្មតា ដំបូងគឺតែងតែចាប់ផ្តើមពីការកែប្រែលើរូបផ្លាកសញ្ញា
របស់ខ្លួននេះឯង។ ហើយ Apple ប្រហែលជាមានគំនិតដូច្នេះក៏អាចថាបាន។
ពេលដែលក្រឡេកឃើញនូវផ្លាកសញ្ញាថ្មីដែលមានពណ៌ចំរុះនៅលើឆាកក្នុងថ្ងៃព្រឹត្តិការណ៍
ដាក់បង្ហាញវត្តមានសមិទ្ធិផលថ្មីនោះភ្លាម មានមនុស្សជាច្រើនទទួលស្គាល់ថាផ្លាកសញ្ញាថ្មី
នេះមើលទៅគឺពិតជាស្រស់ស្អាតគួរអោយទាក់ទាញ និងសាកសមជាងផ្លាកសញ្ញាដែលមាន
ពណ៌សតែមួយនាពេលកន្លងមករបស់ Apple ណាស់។
សរុបមកវិញអ្វីទាំងអស់ដែលបានធ្វើការរៀបរាប់ខាងលើនេះ វាគ្រាន់តែជាការសន្និដា្ឋនមួយ
ប៉ុណ្ណោះ ហើយនេះក៏អាចនិយាយបានថាគឺជាបំណកស្រាយមួយដ៏សមហេតុផលបំផុតផង
ដែរចំពោះទង្វើធ្វើការផ្លាស់ប្តូរផ្លាកសញ្ជាថ្មីរបស់ Apple នេះ។ ប៉ុន្តែចំពោះ Apple ផ្ទាល់វិញគេ
មិនដឹងថាតើក្រុមហ៊ុននេះមានគំនិតដូចអ្វីដែលបានសន្និដ្ឋានខាងលើនោះដែររឺយ៉ាងណាទេ
ហើយវាក៏កំពុងតែស្ថិតនៅជាសញ្ញាសួរមួយនៅឡើយ។ នោះក៏ព្រោះតែ Apple ផ្ទាល់មិនទាន់
បានធ្វើការបញ្ជាក់បកស្រាយពីពត៌មានណាមួយស្តីពីទង្វើរបស់ខ្លួននេះនៅឡើយ៕(camnews)