Monday, March 19, 2012

ពលរដ្ឋរាប់ពាន់នាក់ តវ៉ានៅមុខសេតវិមាន ទាមទារឱ្យអាមេរិក បញ្ចប់សកម្មភាព គំរាមកំហែងស៊ីរី

Photo by DAP-NEWSវ៉ាស៊ីនតោនៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១២ថា នៅមុខសេតវិមាន មានពលរដ្ឋរាប់សិបពាន់នាក់ប្រមូលផ្ដុំគ្នា តវ៉ាទាមទារឱ្យរដ្ឋាភិបាល អាមេរិក ដើម្បីបញ្ចប់សកម្មភាពគំរាមកំហែងលើប្រទេសស៊ីរី ។
ផ្អែកតាមការប៉ាន់ប្រមាណយ៉ាងហោចណាស់មានពលរដ្ឋនៅសហរដ្ឋអាមេរិកប្រមាណជាង ៨.០០០នាក់ បាននាំគ្នាប្រមូលផ្ដុំគ្នាស្រែកតវ៉ានៅមុខសេតវិមានវ៉ាស៊ីនតោន
ដើមី្បឱ្យសហរដ្ឋអាមេរិក បញ្ឈប់ សកម្មភាពគំរាមកំហែងលើប្រទេសស៊ីរី ។
គេបានឃើញក្រុមពលរដ្ឋស្រែកតវ៉ានៅមុខសេតវិមាន ភាគច្រើនជាពលរដ្ឋដែលមានសញ្ជាតិស៊ីរី-អាមេ រិកាំង ដោយមានការចូលរួមពីក្រុមយុវវ័យ វ័យមជ្ឈិម រួមទាំងមានកុមារចូលរួម នៅក្នុងក្រុមបាតុករទាំង នោះផងដែរ ដើម្បីទាមទារឱ្យរដ្ឋាភិបាលសម្រេចលើការចង់បានរបស់ពួកគេ គឺគ្មានការសម្លាប់រង្គាលនៅ ក្នុងប្រទេសស៊ីរីបន្ដទៀត៕
Photo by DAP-NEWS

Comments system

Disqus Shortname