ភ្នំពេញ ៖ ក្នុងឱកាសទិវា ពិភពលោក កំចាត់ ជំងឺរបេង ២៤
មីនា ឆ្នាំ២០១២ ក្រោមប្រធានបទ “ ខ្ញុំប្រយុទ្ឋនឹងជំងឺរបេងមួយជីវិត”
សម្តេចតេជោហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានចេញសារលិខិត ដើម្បីបញ្ជាក់ថា កម្ពុជាសម្រេចបានក្នុងការប្រយុទ្ឋ
នឹងជំងឺរបេងដើម្បីលើកកម្ពស់ សុខភាពប្រជាជនទូទាំង ប្រទេស
ហើយសម្តេចបានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តចូលរួម
សកម្មភាពប្រយុទ្ឋនឹងជំងឺ របេងធ្វើយ៉ាងណា រួមគ្នាឲ្យសម្រេចបាននូវគោលដៅ
អភិវឌ្ឍន៍សហវត្សកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងសារលិខិតឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ថា ប្រទេសកម្ពុជា សម្រេចសមិទ្ឋិផលយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរបេង ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង តាមយុទ្ឋសាស្រ្ត ដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងសហគមន៍ផងដែរ នៅទូទាំងប្រទេស ដែលការព្យាបាលជំងឺរបេង ផ្តល់ជូនសេវាដល់ប្រជាជនដោយឥតគិតថ្លៃ ។
ការចេញសារលិខិត របស់សម្តេច ក្នុងឱកាសប្រារព្ឋទិវាពិភពលោក កំចាត់ជំងឺរបេងនៅពេលនេះ ធ្វើឲ្យកូនចៅសម្តេច ពិសេស ប្រជាជនដែលកំពុងព្យាបាលជំងឺ របេង មានទឹកចិត្តកក់ក្តៅ ដោយឃើញរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ពួកគេដែលជាអ្នកកើតជំងឺរបេង ។
សូមបញ្ជាក់ថា អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះអត្រាស្លាប់បានថយចុះពី ១៥៣ករណី ក្នុងចំណោមប្រជាជន ១០០.០០០នាក់នៅឆ្នាំ១៩៩០ មកដល់៦១ករណី ក្នុងមានចំណោមប្រជាជន ១០០.០០០នាក់ ក្នុងឆ្នាំ២០១០ ដែលស្មើនឹង ៦០ភាគរយ ។ រីឯអត្រាឈឺវិញ បានធ្លាក់ចុះពី១២៥៨ករណី ក្នុងចំណោម ១០០.០០០នាក់ នៅឆ្នាំ ១៩៩០មកដល់៦៦០ករណី ក្នុងចំណោមប្រជាជន ១០០.០០០នាក់ នៅឆ្នាំ២០១០ ដែលស្មើនឹង ៤៧ភាគរយ ។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាប្រទេសកម្ពុជា សម្រេចបាននូវលទ្ឋផលប្រយុទ្ឋប្រឆាំងនឹងជំងឺរបេង ក៏សម្តេចបានបញ្ជាក់ថា ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃ ។ យុទ្ធនាការទិវារបេងពិភពលោកឆ្នាំ២០១២នេះ នឹងបំផុសឲ្យមនុស្សទាំងឡាយ នៅលើពិភពលោក ធ្វើការអំពាវនាវព្រមទាំងធ្វើសកម្មភាពដោយផ្ទាល់ដើម្បីប្រយុទ្ឋនឹងជំងឺរបេងក្នុងមួយជិវិតរបស់ពួកគេ ។
ជាមួយគ្នានេះ លោក ទាម បាក់ឃីម នាយករង នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង បានចូលរួម ចំណែក ក្នុងការលើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យប្រទេសជាតិរុងរឿង ។
ការប្រយុទ្ធនឹងជំងឺរបេងស្មើនឹងការដាក់បញ្ចូលថវិការាប់រយលាន ទៅក្នុងសេដ្ឋកិច្ចជាតិ។ ការសិក្សាមួយ បានបង្ហាញថា ជំងឺរបេងបង្ក ឲ្យបាត់បង់ពេលវេលា បំពេញ ការងារពី៣ ទៅ៤ខែជាមធ្យម ហើយចំណូលក៏ត្រូវ បានខាតបង់ប្រមាណ ២០-៣០ ភាគរយផងដែរ ។ ចំណែកគ្រួសារ ដែលមានសមាជិកស្លាប់ ដោយសារ ជំងឺរបេង នោះ នឹងបាត់បង់ ចំណូល គ្រួសារ ប្រមាណ ១៥ឆ្នាំបន្ថែមទៀត ដោយស្លាប់មុនអាយុ ៕(dapnews)