ស្ទើរតែគ្រប់គ្នាសុទ្ធតែគិតថាអេក្រង់ប្រភេទ Retina ២០៤៨×១៥៣៦ pixel គឺជាបច្ចេកវិទ្យា
ថ្មីដ៏អស្ចារ្យបំផុតនៅលើ iPad ជំនាន់ថ្មីដែល
Appleទើបតែធ្វើការប្រកាស់បង្ហាញកាលពីពេលថ្មីៗនេះ,ប៉ុន្តែវាមិនទាន់ជាចំណុចដែលអស្ចារ្យបំផុតរបស់ iPad នោះឡើយ។
Apple បានបន្ថែមមុខងារថ្មីៗអស្ចារ្យជាច្រើនសំរាប់ New iPad ដូចជាអេក្រង់ប្រភេទ Retina
chip ក្រាហ្វិក Quad core ,បច្ចេកវិទ្យា 4G ដែលអ្វីទាំងអស់នេះគឺសុទ្ធតែទាមទារថាមពល
យ៉ាងច្រើន។ ម្យ៉ាងវិញទៀតយើងក៏បានដឹងដែរថា New iPad នេះមានរយៈពេលនៃការប្រើ
ប្រាស់ថ្មដូចគ្នានឹង iPad 2 ដែរ គឺ ១០ម៉ោង ប្រើប្រាស់ក្នុងករណីធម្មតា និង ៩ម៉ោងប្រសិន
បើប្រើប្រាស់ 4G ។
តើ Apple អាចធ្វើបានដោយរបៀបណា?
ចំពោះការផ្លាស់ប្តូរសំណង់ Processor ពី 40 mm ចុះមកត្រឹម 28 mm អាចជាចំណែកមួយ
ដែលជួយអោយឧបករណ៍សន្សំសំចៃថាមពលបានផងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺនៅតែផ្តោត
ចំពោះថ្មរបស់ឧបករណ៍ដដែល។ ថ្មរបស់ New iPad មានចំណុះស្មើជិត ២ដងធៀបជាមួយ
iPad 2 ខណៈដែលចំណុះថ្មរបស់ New iPad គឺ ៤២ Wh (វ៉ាត់ម៉ោង) និងថ្ម iPad 2 មានចំណុះ
២៥ Wh ហើយបើគិតជាមីលីអំពែរគឺថ្មរបស់ New iPad មានចំណុះស្មើនឹង ១១.៦៦៦ mAh
ចំណែក iPad 2 ត្រឹមតែ ៦.៩៤៤ mAh ប៉ុណ្ណោះ។ តាមការជាក់ស្តែងយើងអាចនិយាយបាន
ថាប្រើសិនបើមិនធ្វើការបន្ថែមនូវចំណុះរបស់ថ្មទេ ហើយនៅតែប្រើប្រាស់ថ្មដែលមានចំណុះ
ដូច iPad 2 ទៀតនោះ នោះ New iPad អាចប្រើប្រាស់បានតែប្រហែលជារយៈពេល ៦ម៉ោង
ប៉ុណ្ណោះ។ ដូច្នេះប្រាកដណាស់ថាការបន្ថែមបរិមាណចំណុះថ្មនេះគឺជាគន្លឺះដែលជួយអោយ
New iPad បើទោះបីជាបំពាក់អេក្រង់មាន resolution ខ្ពស់បំផុត, ប្រើប្រាស់បច្ចេកវិទ្យា 4G
និង GPU Quad core ក៏ដោយប៉ុន្តែរយៈពេលប្រើប្រាស់គឺនៅមានរយៈពេលដូចគ្នានឹងថ្មរបស់
iPad 2 ដដែល។
ម្យ៉ាងវិញទៀតវិធីដែលធម្មតាបំផុតក្នុងការបង្កើនចំណុះអោយថ្មគឺការប្រើប្រាស់នូវថ្មដែល
មានទំហំទ្វេរដងជាការស្រេច។ ប៉ុន្តែយើងដឹងហើយថា New iPad គឺគ្រាន់តែមានកំរាស់
ក្រាស់ជាងបន្តិចប៉ុណ្ណោះធៀបជាមួយ iPad 2 (៩,៤មីលីម៉ែត្រធៀបជាមួយ ៨,៨មីលីម៉ែត្រ)
និងមានទំងន់ធ្ងន់ជាងបន្តិចផងដែរ។ ដូច្នេះហើយថ្មរបស់ New iPad មិនអាចមានទំហំធំ
ជាងថ្មរបស់ iPad 2 ប៉ុន្មាននោះឡើយ។ អាស្រ័យហេតុដូច្នេះហើយ ដើម្បីអាចធ្វើបាននូវ
ប្រការនេះ គឺ Apple បានរិះរកគ្រប់វិធីសាស្ត្រដើម្បីបង្កើនចំណុះថាមពលអោយស្រឡាយ
cell Li-ion របស់ថ្ម។ ហើយប្រសិនបើពិតជាត្រឹមត្រូវដូចេ្នះមែន អាចនិយាយបានថានេះគឺ
ជាជោគជ័យដ៏ធំបំផុតមួយរបស់ Apple ផងដែរ៕