បន្ទាយមានជ័យៈ មុខសញ្ញាសេព និងចែកចាយ គ្រឿងញៀន ៦នាក់
ត្រូវ អ.ហ ចាប់ញាត់ទ្រុង ខណៈវាយ កាប់ចាក់គ្នា
កាលពីវេលាម៉ោង១០យប់មិញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ នៅចំណុចភូមិក្បាលកោះ
សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២ថា ជនសង្ស័យ ទាំង០៥នាក់ ដែលកម្លាំងរបស់លោកឃាត់ខ្លួនជាបន្តបន្ទាប់នេះ រួមមាន ១.ឈ្មោះ ឡាយ ណុក ភេទប្រុស អាយុ ៣១ឆ្នាំ ដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា ៣គ្រាប់ នៅក្នុងខ្លួន ២. ឈ្មោះ ធី វ៉ា ភេទប្រុស អាយុ
២៤ឆ្នាំ ៣. ឈ្មោះ ដែង សេរី ភេទប្រុស អាយុ ៣២ឆ្នាំ ៤. ឈ្មោះ វ៉ាន ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ដោយឡែកនៅថ្ងៃទី២៣ ខែមីនា បានឃាត់ខ្លួនបន្ថែមពីរនាក់ទៀតគឺ ១. ឈ្មោះ ធឿន វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ និង២. ឈ្មោះ ស៊ូ សារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ដកហូតបានម៉ាទឹកកកចំនួន ៣ថង់តូច ក្នុងខ្លួនពួក គេទាំង ៦នាក់ មានទីលំនៅនិងមុខរបរពុំពិតប្រាកដ។
លោក ហម ម៉ុត បានបញ្ជាក់ថា មុនពេលឃាត់ខ្លួននៅវេលាម៉ោង កើតហេតុពួកគេបានឈ្លោះទាស់ទែងគ្នានិងបានវាយកាប់ចាក់គ្នាបន្ទាប់ ពីពួកគេផឹកស្រវឹងធ្លាក់ភែ្នក ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋនៅ ចំនុចកើតហេតុកម្លាំង អ.ហ ក្រុងប៉ោយប៉ែត បានចុះទៅអន្តរាគមន៍ ក៏ឈានដល់ការចាប់ខ្លួនពួកគេទាំងនោះ យកមកសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ចសួរនាំពួកគេបានសារភាពថា ពិតជាបានប្រព្រឹត្តដូច្នោះមែន ចំពោះគ្រឿងញៀនពួកគេ ទិញយកមកប្រើប្រាស់ ហើយមួយចំនួនទុកលក់យកចំណេញក្បាលកាក់។ ក្រោយសួរនាំជនសង្ស័យទាំង ៦ នាក់ រួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕(dapnews)