ខេត្តកំពង់ចាម ៖
អំពើវាយប្រហារដោយទឹកអាស៊ីតបានកើតឡើងកាលពីវេលាម៉ោង៤និង៣០
នាទីទៀបភ្លឺព្រឹកថ្ងៃទី៩ មីនា ២០១២ ស្ថិតនៅភូមិម្រាន់ ឃុំជាំក្រវៀន
ស្រុកមេមត់ ជាហេតុបណ្តាលឲ្យបុរសចំណាស់
និងស្រីស្នេហ៍វ័យក្មេងម្នាក់បានរងរបួសរលាកក្រហល់ក្រហាយពេញ
ផ្ទៃមុខនិងខ្លួនប្រាណ
ស្រែកទ្រហោយំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក
មេមត់
និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត
ហើយក្រោយមកត្រូវ
បានអង្កការ CASC ទទួលរាប់រងនាំទៅសង្គ្រោះព្យាបាលនៅភ្នំពេញ។
លោកឌឹម ហួរ នគរបាលស្រុកមេមត់ប្រាប់ឲ្យដឹងថា
អំពើវាយប្រហារដោយទឹកអាស៊ីតនេះត្រូវបានលោកវរសេនីយ៍ត្រី ឯម
កុសល អធិការនគរបាលស្រុកមេមត់
បានចាត់ឲ្យកម្លាំងយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកចុះទៅកាន់កន្លែង
កើតហេតុជាបន្ទាន់ទាំងព្រឹកព្រលឹម
ដើម្បីស្រាវជ្រាវវែកមុខឧក្រិដ្ឋជនដែលជាអ្នកវាយប្រហារដោយទឹក
អាស៊ីតនេះ។ លោកឌឹម ហួរ បានឱ្យដឹងទៀតថា មុនកើតហេតុ៣ថ្ងៃបុរសឈ្មោះយី
បានវាយទៅលើស្រ្តីជាប្រពន្ធឈ្មោះឆេង ម៉ៅ អាយុ៥០ឆ្នាំ ។
ដោយហេតុតែមិនអាចទ្រាំទ្រនឹងប្តីធ្វើបាបស្ត្រីជាប្រពន្ធក៏បានរត់ចេញពី
ផ្ទះបាត់មិនដឹងទៅសង្ងំនៅទីណា។
នៅយប់ថ្ងៃទី៨ មីនា បុរសឈ្មោះយី
ដោយសារតែប្រពន្ធទៅបាត់ដាច់ចំណីយូរជូរមាត់ក៏
បាននាំស្រ្តីបម្រើស្រាបៀរម្នាក់ឈ្មោះស្រីល័ក្ខ
ពីហាងលក់ស៊ុបមួយកន្លែងនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់
ទៅដេកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនជាន់ខាងក្រោម
ស្រាប់តែមកដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី៩ មីនា
ក៏មានហេតុការណ៍វាយប្រហារដោយទឹកអាស៊ីតកើតឡើង
បណ្តាលឲ្យរលាករលេះរលួយខ្លួនប្រាណ
និងផ្ទៃមុខ
ទាំង២នាក់ស្រែកទ្រហោរយំ ។
ប្រភពបន្តថា
នាពេលកន្លងមកបុរសរងគ្រោះក៏ធ្លាប់បាននាំស្រីមកដេកបាន១លើក
លុះលើកទី២
នេះក៏មានការវាយប្រហារដោយទឹកអាស៊ីតដែលត្រូវបានគេសង្ស័យទៅ
លើស្រី្តជាប្រពន្ធដើមថា ជាអ្នកបង្ក ។
រហូតមកដល់វេលាម៉ោង២រសៀលថ្ងៃដដែល
ស្រ្តីជាប្រពន្ធដើមនៅតែមិនទាន់វិលត្រឡប់មកផ្ទះវិញទេ
ដែលសមត្ថកិច្ចកំពុងតាមស្វែងរក ដើម្បីបំភ្លឺពីមូលហេតុខាងលើ៕(KOH)