រាជធានីភ្នំពេញ ៖ លោកមឿន ឈនណារិទ្ធ
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌
មានបានផ្ញើលិខិតមួយច្បាប់ បន្ទាប់ពី «កោះសន្តិភាព»
បានផ្សាយព័ត៌មានមួយ កាលពីលេខចេញផ្សាយមុននេះ
ទាក់ទិននឹងការរៀបចំសណ្តាប់ធ្នាប់ទៅធ្វើបាបអ្នកក្រីក្រ
លក់កាសែត ។ ប្រតិកម្មដែល «កោះសន្តិភាព»
បានចុះផ្សាយនោះ វាគ្រាន់តែចង់បញ្ជាក់ថា
ស្ត្រីអ្នកក្រីក្រលក់កាសែត លក់ផ្កា
៤-៥នាក់នោះមិនអាចធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់តាម
ដងផ្លូវនោះទេ ។ សូមបើកភ្នែកមើលហាងគុយទាវ
ដែលគេយកផ្លូវ និងចិញ្ចើមផ្លូវចតរថយន្តនោះទេ
ដែលបង្កឱ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈតាម
ដងផ្លូវ ។
ដោយមិនធ្វើអត្ថាធិប្បាយបន្ថែមកោះសន្តិភាពសូមចុះផ្សាយអត្ថបទរបស់លោកដូចខាងក្រោមៈ
ជូនចំពោះកាសែតកោះសន្តិភាពថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១២
លោកនិពន្ធនាយកជាទីគោរព
ខ្ញុំមានការអាក់អន់ចិត្តជាខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរក្នុងការរារាំងមិនឱ្យជនក្រីក្រ លក់ផ្កា និងកាសែត នៅតាមផ្លូវសាធារណៈក្នុងទីក្រុងភ្នំពេញនោះ(យោងតាមអត្ថបទកោះសន្តិភាព ដែលមានចំណងជើងថា «រៀបចំសណ្តាប់ធ្នាប់ទៅធ្វើបាបអ្នកក្រីក្រលក់ «ក្រសែត» នៅទំព័រមុខចេញផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ។
ការហាមឃាត់ប្រជាពលរដ្ឋក្រីក្រទាំងនេះ
មិនឱ្យប្រកបរបរចិញ្ចឹមជីវិតបែបនេះ មិនគ្រាន់តែ
រំលោភទៅលើសិទ្ធិរស់រានមានជីវិតរបស់ពួកគេប៉ុណ្ណោះទេ
ប៉ុន្តែវាថែមទាំងរំលោភទៅលើសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានទៀតផង
។
មាត្រា៣១ និង៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា
បានធានានូវការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ
សេចក្តីប្រកាសជាសាកល ស្តីអំពីសិទ្ធិមនុស្ស និង
កតិការសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ
ដែលត្រូវបានទទួលស្គាល់ដោយ ព្រះរាជាណាចក្រកម្ពុជា ។
មាត្រា១៩នៃសេចក្តីប្រកាសជាសាកលចែងថា៖ «មនុស្សគ្រប់រូប
មានសិទ្ធិសេរីភាពប្រកាន់ និងសម្តែងមតិ ។ សិទ្ធិនេះ
រួមមានសេរីភាពប្រកាន់មតិដោយគ្មានការរារាំង និងក្នុងការស្វែងរក
ទទួលផ្សព្វផ្សាយព័ត៌មាន និងគំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយ
និងគ្មានព្រំដែនកំណត់» ។
ការងារជាអ្នកលក់ដូរកាសែត តាមផ្លូវរបស់ជនក្រីក្រទាំងនោះ គឺជាផ្នែកមួយនៃការអនុវត្តសិទ្ធិ របស់គេក្នុងការ «ផ្សព្វផ្សាយព័ត៌មាន» ដែលត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិខាងលើ ។
ក្នុងនាមជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងក្នុងនាមប្រទេសកម្ពុជា ជាប្រធានអាស៊ាននៅ ពេលនេះ កម្ពុជាគួរធ្វើជាគំរូដល់ប្រទេសដទៃទៀត ក្នុងការគោរពសិទ្ធិមនុស្ស ក៏ដូចជាសេរីភាព បញ្ចេញមតិ និងសេរីភាពសារព័ត៌មានដែលឈានមុខគេ ។ តាមពិត អ្នកលក់កាសែតគួរទទួលបានការសរសើរ ក្នុងការអនុវត្តសេរីភាពនេះ ។
យោងតាមក្របខណ្ឌច្បាប់ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ យើងសង្ឃឹមថា អាជ្ញាធរនឹង អនុញ្ញាតឱ្យភ្នាក់ងារអ្នកលក់កាសែតតាមផ្លូវ ក៏ដូចជាតាមតូបបន្តប្រកបអាជីពចិញ្ចឹមជីវិតរបស់ខ្លួន តទៅទៀត ។
មឿន ឈនណារិទ្ធ
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន
ភ្នំពេញ(Kohsantepheap)