Monday, March 12, 2012

ល្បួងក្មេងស្រី ចូលផ្ទះសំណាក់ មួយយប់រួមភេទ បាន៤ដង ហើយជាប់ខ្នោះ

www.dap-news.comភ្នំពេញ៖ និស្សិតម្នាក់ ត្រូវបានក្រុមគ្រូសារ កេ្មងស្រីរងគ្រោះចាប់ ខ្លួននៅកុដិលេខ២០ ក្នុងវត្តបុទុម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បញ្ជូនទៅឲ្យនគរបាលបន្ទាប់ពីបាន លួងលោមរំលោភ បានសម្រេចបាន៤ដង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង២៣ ។
សាក្សីបានឲ្យដឹងថា យុវជនឆើម សុខា អាយុ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ លើក្មេងស្រី ដែលទើបតែមានអាយុ១៤ឆ្នាំ។ សាក្សីបានបន្តទៀតថា ក្មេងស្រីរងគ្រោះមានស្រុកកំណើតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានយុវជនឆើម សុខា លួងលោមរួមភេទបានសមេ្រច៤ដង
នៅក្នុងបន្ទប់ផ្ទះសំណាក់ ដារ៉ារស្មី ទីតាំងលេខ៧៦ ផ្លូវលេខ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
មន្រ្តីនគរបាលបានឲ្យដឹងថា ឆើម សុខា ត្រូវបានក្រុមគ្រួសារក្មេងស្រីរងគ្រោះចាប់ខ្លួននៅកុដិកន្លែងដែល គេស្នាក់នៅប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣។
ឆើម សុខា បានសារភាពនៅមុខសមត្ថកិច្ចថា កាលពីប៉ុន្មានថ្ងៃមុន គាត់បានស្គាល់ក្មេងស្រីរង គ្រោះរូបនេះខណៈដែលបានទៅកំដរការបងប្អូននៅ អង្គតាសោម ខេត្តតាកែវ ។ ឆើម សុខាបានឲ្យដឹងទៀតថា បន្ទាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ បងប្អូនរបស់គាត់បានមកកាត់ចំណងដៃនៅក្នុងភោជនីយដ្ឋាន ផ្កាឈូកទិព្វទី៤ ក្នុងរាជធានីភ្នំពេញ ហើយក៏បានជួបក្មេងស្រីរងគ្រោះម្តងទៀត។ គាត់បន្តទៀតថា បន្ទាប់ពី ចប់កម្មវិធីកាត់ចំណងដៃក៏បានបបួលក្មេងស្រីរូបនោះទៅដើរលេងនៅកោះពេជ្រ ក្រោយមកក៏បាននាំនាងចូល ផ្ទះសំណាក់  ហើយក៏បានចាប់អោបនិងថើបរហូតដល់មានអារម្មណ៍ ហើយលួងលោមសុំរួមភេទ ជាមួយនាង បាន៤ដង។
សាច់ញាតិក្មេងស្រីរងគ្រោះបានឲ្យដឹងថា ក្មេងស្រីរូបនេះបានបាត់ពីផ្ទះមួយយប់ ហើយព្រឹកឡើងក៏បាន ឃើញក្មេងប្រុសម្នាក់ជូនមកដល់ផ្ទះនៅម្តុំរោងកុនលុច្ស ដោយមានការសង្ស័យ យាយរបស់ក្មេងស្រីរូបនេះបាន សួរនាំ ហើយក៏បែកធ្លាយនៅរឿងនេះឡើង បន្ទាប់មកក្រុមគ្រួសារក៏បាននាំក្មេងស្រីនេះឲ្យជូនទៅរកឆើម សុខា ដែលស្នាក់នៅវត្តបុទុម រួចក៏ចាប់ខ្លួនប្រគល់ឲ្យនគរបាលតែម្តងទៅ។
មន្ត្រីនគរបាលបានឲ្យដឹងថា ឆើម សុខាត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕(dap)

Comments system

Disqus Shortname