ភ្នំពេញ:
បុរសម្នាក់បានបាត់បង់ម៉ូតូមួយគ្រឿង
ខ្សែកពីរខ្សែ និងលុយ ៤០០ដុល្លារ
ខណៈដែលរៀបចំឌុបម្តាយទៅការបងប្អូននៅឯខេត្តកំពង់ស្ពឺ
ហើយត្រូវចោរយកកាំភ្លើងមកភ្ជង់គំរាមបាញ់សម្លាប់ កាលពីវេលាម៉ោង ៨
និង ២០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅមុខផ្ទះលេខ១០៤
ផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ សូ សំអុល អាយុ ៣៣ឆ្នាំ
រស់នៅផ្ទះលេខ១០៤ ផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បាននិយាយថា មានចោរម្នាក់បានយកកាំភ្លើងភ្ជង់ម្តាយរបស់គាត់ ឈ្មោះ មាស សាកា អាយុ ៦១ឆ្នាំ។ ម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BB-6026។
ប្រភព បានបន្តថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានចតម៉ូតូ ដោយមិនបានដោះសោចេញឡើយ ហើយដើរចូលផ្ទះយកមួកសុវត្ថិភាព នឹងអាលចេញដំណើរឌុបម្តាយទៅហូបការបងប្អូននៅឯខេត្តកំពង់ស្ពឺ។ ខណៈដែលគាត់បានដើរចូលផ្ទះហើយនោះ ម្តាយរបស់គាត់បានចេញពីផ្ទះមកឈរក្បែរម៉ូតូ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ដើរមកក្បែរ ហើយលើកកាំភ្លើងភ្ជង់គំរាមបាញ់ ប្រសិនបើហ៊ានស្រែក និងមិនព្រមឲ្យម៉ូតូទៅគេតាមសម្រួល។ ភ្លាមនោះជនសង្ស័យក៏ឡើងជិះម៉ូតូគេចខ្លួនបាត់ ដោយជាប់ជាមួយនូវកាបូបដាក់ខោអាវ លុយ និងខ្សែកនៅនឹងម៉ូតូផងដែរ៕