ក្រុងវ៉ាស៊ីនតោនៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី
គ្លីនតុន បានថ្លែងកាលពីថ្ងៃពុធថា
ឥទ្ធិពលកំពុងកើនឡើងរបស់ចិន មានន័យថា
ខ្លួនលែងអនុវត្តដោយយកចិត្តទុកដាក់តាមគោលការណ៍ពិភពលោកទៀតហើយ ៗ
ពេលនេះត្រូវតែបង្ហាញថាខ្លួនអាច ដើរតួក្នុងន័យស្ថាបនា
ជុំវិញបញ្ហាអន្តរជាតិដូចជាវិបត្តិស៊ីរីជាដើម។
លោកស្រី បានបញ្ជាក់ថា៖«ពិភពលោក កំពុងចង់ឲ្យចិនដើរតួនាទីមួយដែលស៊ីគ្នានឹងគោលជំហរថ្មីរបស់ ខ្លួន។ យើងពិតជាជឿថា ចិននឹងត្រូវតែ
ខិតខំថែមទៀតដើម្បីប្រកាន់ឲ្យបានពេញលេញនូវ តួនាទីថ្មីរបស់ខ្លួននៅក្នុងពិភពលោក ដើម្បីផ្តល់ឲ្យពិភពលោកនូវទំនុកចិត្តដែលខ្លួននឹង..ដើរតួនាទី វិជ្ជមានមួយ»។
សម្តីរបស់លោកស្រីហ៊ីឡារី នៅឯព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទី៤០នៃដំណើរទស្សនកិច្ច ឆ្នាំ១៩៧១ដ៏សំខាន់របស់ប្រធានាធិបតីអាមេរិកលោក រីឆាដ និចសុនទៅក្រុងប៉េកាំង បានស្ទាប ស្ទង់ការពឹងពាក់គ្នាទៅវិញទៅមកកំពុងកើនឡើងរវាងអាមេរិក និងចិន ដែលបច្ចុប្បន្ននេះជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ ពិភពលោក។
ក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែស្វែងរកមធ្យោបាយដើម្បីរក្សាទំនាក់ទំនងរឹងមាំដូច គ្នា ថ្វីបើមានជម្លោះស្តីពីបញ្ហាច្រើន ចាប់ពី គោលនយោបាយអត្រាការប្រាក់ របស់ចិន និងប្រវត្តិសិទ្ធិមនុស្សរហូតដល់ការសម្រេចចិត្តរបស់ខ្លួន ដើម្បីកាន់ជើងក្រុងម៉ូស្គូក្នុងការបោះវេតូលើសេចក្តីសម្រេច ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.មួយ ដែលអំពាវនាវឲ្យប្រធានាធិបតីស៊ីរី លោក បាសារ អាល់-អាសាដ លាលែង។
អនុប្រធានាធិបតីចិនលោក ស៊ី ជីនភីង ដែលជាទូទៅត្រូវគេរំពឹងថានឹងឡើងកាន់ការងារកំពូលនេះនៅឆ្នាំ ក្រោយ ថ្មីៗនេះ បានបញ្ចប់ដំណើរទស្សនកិច្ចទៅអាមេរិកក្នុងបំណងបង្ហាញភាពជាបន្ត និងស្ថិរភាព ថ្វីបើមានភាពមិនរីកចម្រើនខាងការទូតលំដាប់ទាបរវាងភាគីទាំង ពីរក៏ដោយ។
លោកស្រីហ៊ីឡារី ដែលបានបំពេញទស្សនកិច្ចនៅចិន៥លើក ក្នុងនាមជារដ្ឋមន្រ្តីការបរទេស បានថ្លែងថា ក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការជាមួយក្រុងប៉េកាំង ដើម្បីបង្កើតភាពជាដៃគូសហការ ដែលអ្នកខ្លះបានព្យាករថា អាចធ្វើទៅបាន នៅពេលពួកគេបានសាងទំនាក់ទំនងការទូតលើកដំបូងក្នុងឆ្នាំ១៩៧៩។
ក្នុងសន្និសីទមួយដែលរួមមានឥស្សរជនសំខាន់ៗនៅក្នុងគោលនយោបាយ ចិនអាមេរិក មានដូចជារដ្ឋមន្រ្តីការបរទេសអតីតសម័យលោក និចស៊ុន គឺ លោក ហិនរី ឃីសស៊ីងហ្គើរ ដែលជាស្ថាបនិកនៃដំណើរទស្សនកិច្ចប្រធានាធិបតីឆ្នាំ១៩៧២ លោកស្រី បានប្រាប់ថា៖ «តាមនិយមន័យ នេះគឺជាការលំបាកខ្លាំងណាស់។ ប៉ុន្តែធ្លាប់បានធ្វើការងារលំបាកច្រើនណាស់ពីមុនមក»។
លោកស្រីហ៊ីឡារី បានបង្ហាញក្តីរំពឹងជាច្រើនសម្រាប់ចិន ដោយ ឆ្លុះបញ្ចាំងពីការអពាវនាវរបស់អាមេរិកកំពុងកើនឡើងឲ្យក្រុង ប៉េកាំងក្លាយជាដៃគូអន្តរជាតិដែល កាន់តែមានការទទួលខុសត្រូវលើការងារគ្រប់បែបយ៉ាងចាប់តាំង ពីគោលនយោបាយពាណិជ្ជកម្មរហូតដល់សន្តិសុខពិភពលោក។
លោកស្រី បានបញ្ជាក់ថា៖«គេ អាចយល់បានថា សហគមន៍អន្តរជាតិ ចង់បានទំនុកចិត្តខ្លះថាឥទ្ធិពលកំពុងកើនឡើងរបស់ប្រទេសមួយ នឹងត្រូវប្រើសម្រាប់ជាប្រយោជន៍គ្រប់គ្នា៕