ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញ បានកាត់ទោសលោក ហេង ឈាង
អតីតអគ្គនាយករងនៃក្រុមហ៊ុន អានកូ និងភរិយាអ្នកស្រី ទេព កុលាប
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
ឲ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ និងបង់ប្រាក់ពិន័យ
៥ម៉ឺនដុល្លារអាមេរិក ពីបទរំលោភលើសេចក្តីទុកចិត្ត។
លោក ហេង ឈាង និងអ្នកស្រី ទេព កុលាប ត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានី ដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៦ខែ ពីបទរំលោភលើសេចក្តីទុកចិត្តពិសេស កាលពីថ្ងៃទី ៧ ធ្នូ ឆ្នាំ ២០១១។
លោក ប្លង់ សំណាង ចៅក្រមសាលាឧទ្ធរណ៍ បានអានសាលដីកាពីម្សិលមិញថា៖ «បន្ទាប់ពីស្តាប់ចម្លើយរបស់ជនសង្ស័យនិងមេធាវីការពារក្តី ចម្លើយរបស់ដើមចោទ និងមេធាវីដើមចោទ ការពិនិត្យរបាយការណ៍ឯករាជ្យ និងការសន្និដ្ឋានរបស់តំណាងអយ្យការ និងមេធាវីភាគីទាំង២ តុលាការបានរកឃើញថា លោក ហេង ឈាង និងអ្នកស្រី ទេព កុលាប មានពិរុទ្ធ។ ដូច្នេះ តុលាការសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីលេខ ៩១ ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១១»។
លោក បន្ថែមថា៖ «សាលាឧទ្ធរណ៍បានប្តូរបទចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្ត ពិសេស មកជាបទល្មើសរំលោភលើសេចក្តីទុកចិត្តវិញ តាមមាត្រា ១០ ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ។ សម្រេចផ្តន្ទាទោសពួកគេម្នាក់ៗឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ពិន័យជាប្រាក់៥ម៉ឺនដុល្លារ និងបង្គាប់ឲ្យសងប្រាក់ ជាង៥៨,៩៧លានដុល្លារអាមេរិក ទៅឲ្យលោកឧកញ៉ា កុក អាន ជាដើមបណ្តឹង។ ជនជាប់ចោទទាំងពីរមានសិទិ្ធប្តឹងសារទុក្ខ ទៅតុលាការកំពូល បើពួកគេជំទាស់នឹងសេចក្តីសម្រេចនេះ»។
លោក ហេង ឈាង និងអ្នកស្រី ទេព កុលាប បានជំទាស់នឹងការចោទប្រកាន់ ហើយនិងសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍នេះ។
នៅចំពោះមុខអ្នកយកព័ត៌មាន នៅខាងក្រៅតុលាការកាលពីម្សិលមិញ លោក ហេង ឈាង បានថ្លែងថា ៖ «ខ្ញុំមិនអាចទទួលយកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បានទេ។ វាអយុតិ្តធម៌ចំពោះខ្ញុំ ព្រោះខ្ញុំមិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់របស់ឧកញ៉ា កុក អាន នោះទេ។ ដើម្បីយុតិ្តធម៌សម្រាប់រូបខ្ញុំនិងភរិយា ខ្ញុំនឹងប្តឹងសារទុក្ខទៅតុលាការកំពូល នៅក្នុងពេលឆាប់ៗនេះ»។
លោកថា ៖ «ឧកញ៉ា កុក អាន គឺជាមនុស្សម្នាក់រកស៊ីខុសច្បាប់នៅកម្ពុជា។ គាត់មិនបានបង់ពន្ធជូនរដ្ឋាភិបាលទេ។ គាត់បានប្រើលេខគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំជាឈ្នាន់ ដើម្បីការរកស៊ីខុសច្បាប់របស់គាត់។ ខ្ញុំនឹងកកូរកកាយរឿងទាំងនេះ និងប្តឹងពីសកម្មភាពរកស៊ីខុសច្បាប់របស់គាត់ និងការមិនបង់ពន្ធទៅអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីឲ្យសើរើសកម្មភាពរបស់ក្រុមហ៊ុនគាត់បង្ហាញសាធារណជនឲ្យ បានដឹងអំពីកលល្បិចដ៏ពិសពុលរបស់លោក ឧកញ៉ា កុក អាន»។
លោក ហេង ឈាង បានចោទថា ការចោទប្រកាន់របស់លោកឧកញ៉ា កុក អាន មកលើលោក និងភរិយាគឺទាក់ទងនឹងការចង់បានទ្រព្យសម្បតិ្តលោក។
អ្នកស្រី ទេព កុលាប បានថ្លែងថា តុលាការមិនបានពិនិត្យភស្តុតាងនិងឯកសារ ដែលអ្នកស្រីដាក់ជូនតុលាការសម្រាប់ការជំនុំជម្រះនោះទេ។ អ្នកស្រីចោទថា សេចក្តីសម្រេចរបស់តុលាការបានធ្វើឡើងក្រោមឥទិ្ធពលរបស់មនុស្ស មានអំណាច។
អ្នកស្រីថា ៖ «ខ្ញុំជាមនុស្សគ្មានកំហុស ប៉ុន្តែ ត្រូវតុលាការកាត់ឲ្យមានទោស។ ខ្ញុំមិនអាចទទួលយកបានទេ។ ខ្ញុំសូមអំពាវនាវ ដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកជំទាវ ប៊ុន រានី ហ៊ុន សែន និងព្រះមហាក្សត្រ សូមជួយរកយុតិ្តធម៌ឲ្យខ្ញុំ»។
លោក ហ៊ិន សំអាត សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ បានថ្លែងថា និស្សិត និងសាស្រ្តាចារ្យជាង ៤ពាន់នាក់ បានចូលរួមការប្រកាសសាលដីកា របស់សាលាឧទ្ធរណ៍ កាលពីម្សិលមិញ។
លោកបានបន្ថែមថា លោកខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ចំពោះលោក ហេង ឈាង និងអ្នកស្រី ទេព កុលាប ព្រោះសេចក្តីសម្រេចរបស់តុលាការមិនមានតម្លាភាព តុល្យភាពហើយលម្អៀងទៅខាងលោកឧកញ៉ា កុក អាន។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «តាមភស្តុតាងនិងឯកសារ អ្នកស្រី ទេព កុលាប និងប្តី គ្មានពិរុទ្ធ។ ខ្ញុំគិតថា សេចក្តីសម្រេចរបស់តុលាការនឹងធ្វើឲ្យប៉ះពាល់ដល់ស្មារតីរបស់ ប្រជាពលរដ្ឋ ហើយវានឹងធ្វើឲ្យបាត់បង់ជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា»។
លោកឧកញ៉ា កុក អាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែ លោក ឡុង ដារ៉ា មេធាវីតំណាងលោកឧកញ៉ា កុក អាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍មានភាពអយុតិ្តធម៌ចំពោះកូនក្តី លោក។
លោកបន្តថា៖ «ខ្ញុំគិតថា តុលាការមានភាពអយុតិ្តធម៌សម្រាប់កូនក្តីខ្ញុំ ព្រោះការផ្តន្ទាទោសមានកម្រិតទាប វាស័ក្តិសមនឹងទង្វើពួកគេ។ ខ្ញុំគិតថា លោកឧកញ៉ា កុក អាន មិនអាចទទួលយកបានទេ ហើយខ្ញុំនឹងទៅជួបលោក ដើម្បីពិភាក្សាអំពីលទ្ធភាពប្តឹងសារទុក្ខជំទាស់នឹងការដាក់ ទណ្ឌកម្មពួកគេទៅតុលាការកំពូល នៅក្នុងពេលខាងមុខឆាប់ៗនេះ»។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការដាក់ពិន័យ និងបង្គាប់ឲ្យបង់សំណង កូនក្តីលោកបានទទួលយក៕