Wednesday, March 21, 2012

បុគ្គលិក ធនាគារអេស៊ីលីដា ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ដោយសាររឿងតូចចិត្ត បន្តិចបន្តួច

ភ្នំពេញ៖ បុរសជាបុគ្គលិក ធនាគារ អេស៊ីលីដា ម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ពុធ ទី ២១ មីនា នេះ ។
សមត្ថកិច្ចបាន អោយដឹងថា
បុរសគិតខ្លី និងមិនចង់រស់លើលោកនេះ ជាបុគ្គលិក ធនាគារ អេស៊ីលីដា  មានឈ្មោះ គង់ វុទ្ធី អាយុ ២៥ឆ្នាំ ស្នាក់ផ្ទះជួល ក្នុងខណ្ឌទួលគោក បានធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង ក្នុងបន្ទប់ទឹក ស្ថិតនៅផ្ទះជួល កាលពីរសៀលម៉ោង ១៦៖០៥នាទី ថ្ងៃទី ២១ មីនា ឆ្នាំ ២០១២ ។
ចំណែកតាមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា កូនប្រុសរបស់គាត់ ដែលចងក ធ្វើអត្តឃាតខ្លួនឯងនេះ គឺដោយសារមាន បញ្ហាខ្លះ នៅកន្លែងធ្វើការ និងមានជំងឺប្រចាំកាយខ្លះផង ក្រោយពីសម្លាប់ខ្លួនហើយនោះ ក្រុមគ្រួសារ ឃើញមានសំបុត្រសរសេរមួយច្បាប់ របស់ជនរងគ្រោះ បន្សល់ទុក អោយក្រុមគ្រួសារមើល ។
បច្ចុប្បន្ន ក្រុមគ្រួសារជនរងគ្រោះបាន នឹងកំពុងរៀបចំ ធ្វើបុណ្យសព ទៅតាមប្រពៃណី ។ (dapnews)

Comments system

Disqus Shortname