Monday, March 19, 2012

គូ​​ស្នេហ៍​​ជួប​​គ្នា​​កណ្តាល​​រាត្រី​គូទី1​អង្គុយ​​លើ​​ម៉ូតូ​​វីវ៉ា ប្លន់​យក​ជួប​គូ​ទី​2​ជិះC125វាយ​យក ទុកវីវ៉ា

រាជធានីភ្នំពេញ ៖ គូស្មេហ៍ដែល​​​រង​របួស​​​ធ្ងន់​ធ្ងរ​ទាំង​២​នាក់​ ដោយ​សារ​ត្រូវ​ក្រុម​ចោរ​​វាយ​​នឹង​ឈើ​ជ្រុង​ប្លន់​យក​ម៉ូតូ​​​វីវ៉ា​ ១​គ្រឿង​ ខណៈ​ពួក​គេ​កំពុង​អង្គុយ​សាសង​គ្នា​នៅ​ទី​ងងឹត​ និង​​ស្ងាត់​មួយ​កន្លែង​ ក្នុង​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​ មីនា ហើយ​កោះ​សន្តិភាព​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​នោះ​​មិន​ទាន់​បញ្ចប់​ទេ​ ព្រោះ​ថា​ក្រោយ​ពេល​​​ក្រុម​​ចោរ​​​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​មក​ដល់​​​​ផ្លូវ​ លំ​ក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ក៏​បាន​ធ្វើ​សកម្មភាព​កាក់​ម៉ូតូ​​គូ​ស្នេហ៍​មួយ​ទៀត​​ដែល​កំពុង​​ជិះ​ ដោយ​វាយ​បុរស​ជា​គូស្នេហ៍ រួច​ប្លន់​យក​ម៉ូតូ​ហុងដា ​សេ​១២៥ ស៊េរី​២០១២ ដោយ​​បាន​ទុក​ម៉ូតូ​វីវ៉ា ​របស់​គូស្នេហ៍​ទី​១​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។

ករណី​ប្លន់​យក​ម៉ូតូ​ហុង​ដា​ ​​សេ​១២៥ ពី​គូ​ស្នេហ៍​​ទី​២​ ខាង​​ប៉ូលិស​បាន​ព្យាយាម​លាក់​អ្នក​កាសែត​តាំង​​ពី​​ប៉ូលិស​​​​ប៉ុស្តិ៍​​ រហូត​ដល់​នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​​ដោយ​សារ​ខ្លាច​អធិការ​ស្តីបន្ទោស​​ ។ ប៉ុន្តែ​លោក​អធិការ​ម៉ក់ ហុង បាន​ឱ្យ​ដឹង​យ៉ាង​ខ្លី​ថា ជន​សង្ស័យ​​​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​​វាយ​ប្លន់​យក​ម៉ូតូ​វីវ៉ា​១​គ្រឿង​​ ពី​គូ​ស្នេហ៍ នៅ​​ភូមិ​ដូន​ទាវ សង្កាត់​ក្រាំង​ធ្នង់​ រួច​​​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​មកដល់​​ផ្លូវ​លំ​ ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ក៏​បាន​​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា ​​សេ​១២៥ ពី​គូស្នេហ៍​១​គូ​ទៀត​ទៅ​បាត់​ ដោយ​ទុក​ម៉ូតូ​វី​វ៉ា​របស់​ជន​រង​គ្រោះ​ជា​គូ​ស្នេហ៍​ទី​១​នៅ​កន្លែង​កើត​ ហេតុ ព្រោះ​ម៉ូតូ​នេះ​ចាស់​ពេក​មិន​ត្រូវ​ប៉ាន់​ ។
ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​យក​ម៉ូតូ​​របស់​ជន​រង​គ្រោះ​ ​ប្រគល់​ឱ្យ​​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​វិញ ។ ជុំ​វិញ​ការ​វាយ​ប្លន់​គូ​ស្នេហ៍​ទី​២នេះ​ លោក​ស្រី​ជិន សាវឿន អាយុ​៤០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ បាន​អង្គុយ​​អស់​សង្ឃឹម​​ដោយ​កូន​ដែល​រង​របួស​ដោយ​ក្រុម​ចោរ​វាយ​​​​ប៉ោង​ មុខ​ និ​ង​ត្រូវ​ក្បាល​ផ្នែក​ខាង​ក្រោយ​ជា​ទម្ងន់​ ហើយ​មក​ដល់​វេលា​ម៉ោង​១​និង​​១០​នាទី​រសៀល​ថ្ងៃ​ទី​​១៩ មីនា នៅ​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ ។
លោក​ស្រី​បាន​រៀប​រាប់​​​ថា កូន​ប្រុសគាត់​ដែល​​រង​គ្រោះ​នេះ​ឈ្មោះ​ឆាំ សីហា អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងររហូត​​​សន្លប់​បាត់​ស្មារតី​ ​បើ​ទោះ​បី​គ្រូពេទ្យ​ព្យាយាម​ព្យា​បាល​យ៉ាង​ណា​ក៏​ដោយ ។ គាត់​បន្តថា មុន​ពេល​កើត​ហេតុ​ កូន​ប្រុស​របស់គាត់​បាន​ដឹក​គូដណ្តឹង​ឈ្មោះ​ស្រី​រ័ត្ន ជា​កម្មការិនីរោង​ចក្រ​​ មក​ពី​ដើរ​លេង​​នៅ​មាត់​ទន្លេ​មុខ​វាំង ហើយ​​ធ្វើ​ដំណើរ​បំណង​​មក​ផ្ទះ​ លុះ​មក​ដល់​ចំណុច​ខាង​លើ​ ក៏​ជួប​​នឹង​ក្រុម​ចោរ​​កាក់​ម៉ូតូ​​ឱ្យ​ឈប់​ ហើយ​ចាប់​កូន​ប្រុស​គាត់​វាយ​ផ្ទប់​នឹង​ជញ្ជាំង​ថ្ម​នៅ​តាម​ផ្លូវរួម​ជា​មួយ ​គូដណ្តឹង​​ បណ្តាល​ឱ្យ​រង​របួស​រហូត​ភ័យតក់​ស្លុត​យ៉ាង​ខ្លាំង​​ ដែល​​​ពេល​នេះ​​ក្រុម​គ្រួសារបាន​​បញ្ជូន​ទៅ​ផ្ទះ​វិញ​ហើយ ។
លោក​ជិន​ សាវឿន​ ជា​ឪពុក​បាន​បន្ថែម​​ថា កូន​ប្រុស​ និ​ងកូន​ប្រសា​ស្រី​​​ស្រឡាញ់​គ្នា​២​ឆ្នាំ​​ហើយ ដែល​លោក​គ្រោង​​ចូល​ស្តី​ដណ្តឹង​ និង​រៀប​​​ការ​​នៅ​ឆ្នាំ​ក្រោយ​នេះ ប៉ុន្តែ​ពួក​គេ​បាន​ជួប​គ្រោះ​អកុសល​បែប​នេះ ធ្វើ​ឱ្យ​គាត់​រន្ធត់​ចិត្ត​ខ្លាំង​ណាស់​ ។ ទោះបី​ជា​​បែប​ណា​ ម្តាយ​និ​ងឪពុក​ជន​រង​គ្រោះ​បានបង្ហាញ​នូវ​ការ​​ហួស​ចិត្ត​ចំពោះ​សមត្ថ​ កិច្ច​ខណ្ឌ​សែន​សុខ​ ដែល​ពុំ​បាន​មក​អើត​សួរ​នាំ​ក្រុម​គ្រួសារ​គាត់​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ មន្ទីរ​ពេទ្យ​​​ទេ ចាប់​តាំង​ពី​កើត​ហេតុ​រហូត​មក​ដល់​ពេល​នេះ ដោយ​ប៉ូលិស​ខណ្ឌ​បាន​ត្រឹម​តែ​សួរ​នាំ​តាម​រយៈ​ទូរស័ព្ទ​ប៉ុណ្ណោះ ៕(KOH)

Comments system

Disqus Shortname