ក្រុមហ៊ុន Microsoft កាលពីថ្ងៃពុធ ទី១៤ ខែមីនា នេះ
បានផ្ញើនូវលិខិត អញ្ជើញទៅកាន់ ក្រុមហ៊ុនមួយចំនួន ដើម្បីចូលរួមកិច្ចប្រជុំ
បើកសម្ពោធនូវ ប្រព័ន្ធប្រតិបត្តិការ Windows Phone 7.5 ស៊េរីថ្មី ។
បើតាមប្រភពព័ត៌មានពី Liveside បានឲ្យដឹងថា
ប្រពឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅ នៅទីក្រុង ប៉េកាំង ប្រទេសចិន ថ្ងៃទី ២១
ខែមីនា ឆ្នាំ២០១២ ខាងមុខនេះ ។ ក្នុងអំឡុងពេល ដែលក្នុងលិខិតអញ្ជើញនោះ
មិនបានប្រាប់ថា ក្រុមហ៊ុនណាខ្លះ ដែលប្រើប្រាស់នូវប្រព័ន្ធមួយនេះ នោះ
ក្រុមហ៊ុន HTCថ្មីៗ នេះ ទើបតែបានបង្កើត នូវទូរស័ព្ទ Titan ដែលជាផលិតផល
ដំណើរការ ដោយប្រព័ន្ធ Window Phone ដំបូងអង្អស់ ហើយនឹងធ្វើការបង្ហាញខ្លួន
នៅប្រទេសចិន នេះផងដែរ ។
ចំណែកនាយកប្រតិបត្តិ Nokia និងអគ្គនាយកក្រុមហ៊ុន លោក
Stephen Elop ត្រូវបានគេរាយការណ៍ថា នឹងចូលរួមធ្វើជាម្ចាស់ផ្ទះ
ក្នុងការបិទព្រឹត្តិការណ៍នេះ នៅថ្ងៃទី ២៨ ខែមីនា។ ក្រុមហ៊ុននេះ
ត្រូវបានគេរំពឹងថា នឹងបង្កើតនូវប្រភេទទូរស័ព្ទ Lumia ចំនួន៣ ប្រភេទទៀត
ដែលនឹងដំណើរការ ជាមួយប្រព័ន្ធ Windows Phone 7.5 ថ្មីនេះតែម្តង ។
គួរបញ្ជាក់ថា កាលត្រីមាសទី៤ ឆ្នាំ២០១១ ក្រុមហ៊ុន Nokia
បានគ្រប់គ្រោងទីផ្សារទូរស័ព្ទ នៅប្រទេសចិន ១៦,១ភាគរយ ហើយនៅក្នុងត្រីមាសទី២
វិញ មានតែក្រុមហ៊ុន Samsung នោះទេ ៕