ចោរកាច់.កម៉ូតូម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម
បានធ្វើសកម្មភាពបាញ់ប្រហារស្ត្រីជាម្ចាស់ម៉ូតូ១គ្រាប់
ខណៈដែលចោរនោះលួចកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេច
ហើយព្យាយាមជិះគេចខ្លួន
ប៉ុន្តែស្ត្រីរងគ្រោះឃើញទាន់ក៏បានរត់ដេញតាម និងស្រែកថា
ចោរៗក៏ត្រូវចោរនោះដកកាំភ្លើងខ្លីបាញ់ប្រហារ១គ្រាប់រួចទើប
ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព
ប៉ុន្តែសំណាងល្អមិនបានឱ្យស្ត្រីរងគ្រោះរងរបួសឡើយ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង
៤០នាទីរសៀលថ្ងៃទី៧ មីនា ២០១២ នៅចំណុចក្រោយផ្សារត្រពាំងថ្លឹង
ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះដែលមានសំណាងមិនត្រូវគ្រាប់កាំភ្លើងរបស់ចោរនោះ
ឈ្មោះឃុត យ៉េតឡាន អាយុ២៥ឆ្នាំ
ជាកម្មការិនីរោងចក្រកាត់ដេរមានទីលំនៅផ្ទះលេខ
១២៨GE ផ្លូវបេតុង បុរីសូនី ក្នុងភូមិកើតហេតុខាងលើ
ហើយម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់នោះម៉ាកឌ្រីម C125
ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ៕(KOH)