Wednesday, March 14, 2012

ព្រម​ព្រៀង​​ឡើង​ឋាន​សួគ៌​ទាំង​អស់​​គ្នា ៤​ថ្ងៃ​ក្រោយ​​នាង​ប្តឹង​អ្នក​កំលោះ​​​ឱ្យ​ក្លាយ​​ជា​អ្នក​ទោស​ស្នេហា

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់បាន​ក្លាយ​ជា​អ្នកទោសស្នេហា បន្ទាប់ពីរួម​មេត្រី​ជា​មួយ​នាងក្រមុំម្នាក់​អស់ពេញ​មួយយប់ កាល​ពី​យប់ថ្ងៃទី៨ មីនា នៅលើផ្ទះ​របស់នាង ស្ថិត​ក្នុង​​ភូមិ​ម៉ាណោក ឃុំតាលាស់ ស្រុក​មោង​ប្ញស្សី។ ប៉ុន្តែ​៤​ថ្ងៃ​ក្រោយ​យុវជន​នេះ​ត្រូវ​ស​មត្ថ​កិច្ច​ចាប់​ខ្លួន ក្រោយ​ពីម្ដាយ​នាង​ដឹង​ហើយ​ប្ដឹង​ចោទ​ប្រកាន់​ថា បាន​ចាប់រំលោភ​កូន​ស្រី​របស់​គាត់។
លោកគិត ហ៊ាង អធិការ​នគរ​បាល​ស្រុក​មោង​ប្ញស្សី បានប្រាប់ថា ជន​ជាប់​​ចោទ​ត្រូវ​សមត្ថ​​កិច្ចចាប់​ខ្លួន​កាល​ពីរសៀល​ថ្ងៃទី១២ មីនា ក្រោយពីទទួលបណ្ដឹងពីម្ដាយខាងស្រី។ អ្នក​ទោស​ស្នេហារ​
ូបនេះឈ្មោះឡូន លន់ ហៅ​ក្ដាម អាយុ​២១ឆ្នាំ រស់​នៅភូមិសួស្ដី ឃុំតាលាស់ ​ស្រុក​មោង​ប្ញស្សី។ រីឯនារីដែល​អះ​អាង​ថា ជា​អ្នក​រង​គ្រោះ​ឈ្មោះ​សារ៉ាត់ រ៉ាយ ហៅមុំ អាយុ២១​ឆ្នាំ នៅ​ភូមិ-ឃុំកើតហេតុខាងលើ ។
តាមចម្លើយសារភាពរបស់យុវជនជាប់​ចោទ​ថា ខ្លួនពិតជា​បាន​រួម​រ័ក​ជាមួយ​នាង​មែន​នាយប់​នោះ តែជា​ការ​ព្រម​ព្រៀង​គ្នាទេ មិនមែន​ចាប់​នាង​​រំលោភ​ដូច​ការ​ចោទ​ប្រកាន់ឡើយ ។ អ្នក​ទោស​ស្នេហារូបនេះ​​​បានបន្តថា ខ្លួន​បាន​ទៅដេក​ផ្ទះ​របស់នាង​នា​យប់នោះ​មាន​គ្នា​៣​នាក់ ហើយ​នាង​​ដេកលើផ្ទះជា​មួយប្អូនៗរបស់​​នាង​ប្រហែល​៤ទៅ៥នាក់ទៀត មិនមែន​ដេក​តែ​​ម្នាក់​ឯងទេ ។ ពេល​ពួកខ្លួន៣​នាក់ដេក​ក្រោមផ្ទះ​យប់​ជ្រៅ​បន្តិច​នាង​បាន​ហៅ​ឲ្យ​ឡើង​ ដេកលើផ្ទះដែរ ហើយ​នៅ​វេលា​រំលងអធ្រាត្រ ខ្លួន​ក៏បាន​លូន​ទៅ​ដេក​ជា​មួយ​នាង ខណៈនាងដេកក្បែរប្អូនៗរបស់នាង។ អ្នកទោសស្នេហាឡូន លន់​ បាន​បញ្ជាក់​ថា គ្រា​នោះខ្លួនបានឱបថើបនាង​ហើយ​នាងមិនរើទេ រហូត​​​បាន​រួម​រ័ក​មេត្រី​​ទល់​ភ្លឺតែម្ដង ​បើកុំតែ​ប្អូន​ស្រី​របស់​នាង​អាយុ​ប្រហែល​១៥ឆ្នាំមកដាស់ កុំអី​មិន​ទាន់ភ្ញាក់ទេ។
យុវ​ជនក្ដាម​បានបន្ថែមថា ពេល​ដេក​នោះ​ពួក​ម៉ាក​ខ្លួន​២នាក់ដែល​ដេក​ក្បែរ​នោះ​ក៏​ដឹង ហើយ​ប្អូន​ស្រីរបស់នាងទាំង​អស់​ដេក​ក្បែរ​នោះ​ក៏ដឹង ដូច្នេះបើខ្លួនចាប់នាងរំលោភ​ហេតុ​អី​នាង​មិន​​ស្រែក ៕(KOH)

Comments system

Disqus Shortname