Monday, March 26, 2012

ចោរកាំភ្លើង​អាកា​​ប្លន់​ផ្ទះ​ថៅកែ​លក់​អេត​ចាយ​នៅស្រុក​ទ្រាំង​

ខេត្ត​តាកែវ​​​ ៖​ នេះ​ជាលើ​ក​ទី​​​៣​​ហើយ​​​ដែល​​ចោរ​ប្លន់​​ប្រដាប់​អាវុធ​អាកា​​បាន​​​ធ្វើ​ ​សកម្ម​ភាព​​​​ចូល​ប្លន់​​ផ្ទះ​​ប្រជាពលរដ្ឋ​​​ និង​កំពុង​​​ធ្វើ​​ឱ្យ​​​ប្រជា​ពលរដ្ឋ​​​​​​មាន​​ការភ័យ​ខ្លាច​​​គ្រប់​ ៗគ្នា​​​​​​ ហើយ​សមត្ថ​កិច្ច​​​មិន​ទាន់​​វែក​មុខ​​​ចាប់​ខ្លួនជន​ល្មើស​​​​​​​បាន​​​នៅ​ ឡើយ​​​ទេ ។ ​​លើ​កទី​​​​​៣នេះ​​ ក្រុម​ចោរ​​​កាំ​ភ្លើង​​​​​AKបាន​​​​​ធ្វើ​​សកម្ម​ភាព​​​ចូល​​ប្លន់​​ផ្ទះ​ ថៅ​កែ​​ទិញ​​លក់​អេត​ចាយ​​​មួយកន្លែង​​​ដែល​មាន​​ផ្ទះ​​​នៅ​ជាប់​ផ្លូវ​​​ ជាតិ​លេខ​​២ និង​បាន​វាយទៅ​​លើ​​​ស្ត្រី​​ម្ចាស់​ផ្ទះ​ឱ្យ​​​រង​របួស​​ជាទម្ងន់​​ នៅ​ពេល​​​​កំពុង​អង្គុយ​​​​មើល​ទូរទស្សន៍​​​ ខណៈប្តី​​​ដែល​ជា​មេបញ្ជា​ការ​​​រង​កង​​​រាជ​អាវុធ​ហត្ថ​​​​​​ក្រុង​ដូន​​ កែវ​​ចេញ​​ទៅ​កន្លែង​​ធ្វើការ​​​ ។ ហេតុការណ៍​​​នេះ​ បាន​កើត​ឡើង​​​កាល​ពី​ថ្ងៃទី​​​២៥ ​មីនា​​​ វេលា​ម៉ោង​​​​២០​និង​​​១០​នាទី​​ នៅ​ភូមិ​​​គោកញ​​ ឃុំរនា​​ម ស្រុក​ទ្រាំង​ ។

លោក​​អនុសនីយ៍​​​​ឯក ជាំ​ វុត្ថា ​មេបញ្ជការ​​កង​រាជអវុធហត្ថ​​​ស្រុក​ទ្រាំង​​ បាន​​ប្រាប់​កោះ​​សន្តិ​ភាព​​​​​​ថា ​​ថៅកែ​​​ទិញ​លក់​​អេត​ចាយ​​​ ដែល​​​ក្រុម​ចោរ​​​កាំ​ភ្លើងអាកា​​ចូល​ប្លន់​​​​​​ដល់ក្នុង​​​ផ្ទះ​​នេះ​​​​ ឈ្មោះ​ យ៉ាន់ យូយអាយុ​​៤៦​ឆ្នាំ​ ប្តី​​ឈ្មោះ​ នូវ​ ម៉ៅ ​ជា​មេ បញ្ជាការ​​​រង​​​កង​រាជ​អវុធ​ហត្ថ​​ក្រុង​​​ដូន​កែវ​ មាន​កូន​​​៣នាក់​ ។ ក្រុម​​​​ចោ​​រប្លន់​​​ប្រើ​​កាំ​ភ្លើង​​​អាការ​​​មាន​គ្នា​​​៥នាក់​​​បាន​ ចូល​​​ប្លន់​​ផ្ទះ​​ថៅ​កែ​អេត​​ចាយ​​ដែល​មាន​​​​​​កម្មករ​​​ស្នាក់​នៅ ជាមួួយ​​​ចំនួន​​​​៧នាក់​​​​​ ខណៈ​​ពេល​ពួក​គេ​​កំពុង​​​អង្គុយ​​​មើល​​​ទូរទស្សន៍​​​ជាមួ​យ​ថៅ​កែ​ស្រី​​ ដោយ​​​អង្គុយ​ខាង​ក្រៅ​ ។
លោក​មេបញ្ជាការ​​​ស្រុក​បាន​បន្ត​​​​ថា ពេល​ធ្វើ​​សកម្ម​ភាព​​​នោះ​​ ក្រុម​ចោរ​​​៣នាក់​​​ចូល​ក្នុង​​ផ្ទះ​ភ្ជង់​​​ស្ត្រី​រង​គ្រោះ​​​ ​ឯ២នាក់​​ទៀត​​​ចាំនៅ​​ខាង​​ក្រៅ​ផ្ទះ​ ជាអ្នក​យាម​​​ផ្លូវ​និង​​គំរាម​​​​ពួក​កម្មករ​​​ដោយ​កាន់​​ដំបង​​ ។ ចំណែក​​បក្ស​ពួក​ដែល​​ចូល​​ទៅ​​​ក្នុង​ផ្ទះ​​​ម្នាក់​​ភ្ជង់​​និ​​ង​យក​ដំបង ​​វាយ​​ទៅ​លើ​​ស្ត្រី​រងគ្រោះ​​​ឯ២នាក់​​ទៀត​​​​​រើ​កកាយ​​​រក​លុយ​​ និង​​​​វាយ​​បំបែក​ទូកញ្ចក់​​​ កកាយ​​ខោ​អាវ​​​ឱ្យ​រប៉ាត់​​​របា៉​​យ​​​ពេញ​ក្នុង​ផ្ទះរក​​របស់​​មាន​តម្លៃ​ ​​​​​​ ។ ក្រុមចោរ​​​៥នាក់​​​នេះ​មាន​​កាំ​ភ្លើង​​​អាកាកាត់​​ស្នូក​​​តែ​​១ដើម​​ទេ​​ និង​​៤នាក់​​ទៀត​​​កាន់​ដំបង​​​គ្រប់​ដៃ​​ ។ ទ្រព្យ​​សម្បត្តិ​​​ដែល​​ក្រុម​ចោរ​​​ប្លន់​​យក​បាន​​​នោះ​ រួមមាន​​​​ថវិកា​​៣៣.៧៣០.០០០រៀល​​ (៣៣លាន​​​៧៣ម៉ឺន​​​រៀល​​) ប្រាក់​​​​​​អាមេរិក​​​៣.៥០០​ដុល្លារ​ និង​គ្រឿងអលង្កា​​​​​រជា​ផ្លាទីន​​​​ទម្ងន់​​​១​តម្លឹង​​​​​៦ជី ទូរស័ព្ទ​​២គ្រឿង​ ។ ​​ពេល​ប្រមូល​​​​ទ្រព្យ​សម្បត្តិ​​​​បាន​ហើយ​​​ក្រុមចោរ​​​បានដើរ​ចេញ​​តាម​ ផ្លូវ​​​ខាង ក្រោយ​​​​​ផ្ទះ​ដោយ​សុវត្ថិភាព​​​ តែ​មុន​​​ពេល​​ចាក​ចេញ​​​ក្រុម​ចោរ​​បាន​បាញ់​​ចំនួន​​៣គ្រាប់​​ជា​សញ្ញា​​ ព្រមាន​​ ។
ស្ត្រី​​រងគ្រោះ​​​បាន​ប្រាប់​​​សមត្ថកិច្ច​​ថា នៅ​ពេលហូប​​​​​បាយ​រួច​​​ជាមួយ​បង​ប្អូន​​​២នាក់​​ និង​កម្មករ​​​ផង​បាន​នាំ​គ្នា​អង្គុយ​​​មើលទូរទស្សន៍​​​ ដោយ​​​ម្ចាស់អង្គុយ​​​​ក្នុង​ផ្ទះ​​​ ឯ​​កម្មករ​​​​អង្គុយ​​​មើល​ខាង​ក្រៅ​​ ។ ចំពោះ​ប្តី​គាត់​​​ពេលហូប​​បាយ​រួច​ហើយ​​​ ក៏​​ប្រាប់​​​​​ថា​ ទៅកន្លែង​​​ប្រចាំ​ការ​​​នៅ​ទី​បញ្ជាការ​​​​ក្រុង​ដូនកែវ​ ។ លុះ​ពេល​​​ចេញទៅ​​​ប្រមាណ​​ជា​​១២នាទី​​ ស្រាប់តែ​​មាន​មនុស្ស​​​៥នាក់​​សម្រុក​​ចូល​​​មក​​ក្នុង​ផ្ទះ​​​ ស្លៀក​ពាក់​​ស៊ីវិល​​និង​មាន​​២នាក់​​បិទ​ម៉ាស់​​មុខ​ជិត​​ដោយ​យក​កាំ​ភ្លើង ​​ភ្ជង់​​កម្មករ​​ និង​ភ្ជង់​​គាត់ជាប់​ ហើយ​​​ចាប់គាត់​ក្រៀក​​​ ឯ២នាក់​​​ទៀត​​​នៅ​ខាង​​ក្រៅ​​​សំឡុត​​​គំរាម​​​កម្មករ​​​ឱ្យ​នៅ​ស្ងៀម​​​​ ។ បន្ទាប់​មក​​ពួក​​ចោរ​​៣នាក់​​គំរាម​​​ឱ្យ​គាត់​​​យកលុយ​​​និង​មាស​​ប្រគល់​ ​​ទៅ​ឱ្យ​​​ពួកគេ​​​​ បើ​មិន​​ព្រម​ឱ្យ​​នឹង​បាញ់​​​ចោល​ភ្លាម​​​ ។ ពេលនោះ​​​​​ចោរ​២នាក់​បាន​​​ដើរ​​រើ​​ក្នុង​ទូ​​ កកាយ​​ខោអាវ​ រប៉ាត់​រប៉ាយ​​​​ពេញ​ផ្ទះ​​​ ។ ពេល​​យក​បាន​​លុយ​​ខ្មែរ​​ និង​​​​ដុល្លា​រ​ហើយ​​​នោះ​ ក៏គំរាម​​​ឱ្យ​​គាត់​​​ដោះ​​ចិញ្ចៀន​​ពាក់​​នៅ​ដៃ​​ និង​ខ្សែ​​.ក​​ប្រគល់​​ឱ្យ​​​ទៅពួកនេះទៀត​​ ​​​​ពេលគាត់​​ដោះ​​ចិញ្ចៀន​​ យូរ​ពេក​​ពួក​ចោរ​​​​បាន​យក​​ព្រនង់​​វាយ​​មកលើ​​គាត់​​៤ទៅ​៥​ព្រនង់​​​ រហូតដល់​​សន្លប់​​ ។
លោក​នូវ​ ម៉ៅ ​មេបញ្ជាការ​​​រង​កងរាជ​អវុធ​ហត្ថ​​ក្រុង​​​ដូន​​កែវ​ ​និង​​ជាស្វាមី​​ស្ត្រី​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា ​នៅពេល​​គាត់​​ជិះ​ម៉ូតូ​​មក​​ដល់​ខ្លោង​​​ទ្វារ​​វត្ត​ព្រៃ​​ផ្អាវ​​ មាន​ម៉ូតូ​​២គ្រឿង​​​ធុន​សេ​១២៥​​​មួយ គ្រឿង​​​​ជិះគ្នា​​៣នាក់​​​ និង​គុបជ្រុង​​​១គ្រឿង​​​ជិះ​គ្នា​​​២នាក់​​​បាន​​ឈប់​​រេរា​​​ តែគាត់​​​អត់​​ចាប់​អារម្មណ៍​​​ទេ លុះ​មក​ដល់​​​កន្លែងប្រចាំ​​ការមួយ​​សន្ទុះ​​​ ក៏ទទួល​​​ទូរស័ព្ទ​​​មក​ប្រាប់​ថា ​​​​មាន​ក្រុមចោរចូល​​​​ប្លន់​​ផ្ទះ​​ពេល​ជិះ​ម៉ូតូ​​មក​ដល់​​ផ្ទះ​​​ គឺ​ក្រុម​ចោ​រ​​​ចេញ​ផុត​​​ទៅ​ហើយ​​ ហើយ​ភរិយា​​​លោក​​​សន្លប់​​ គេ​កំពុង​​​នាំគ្នា​​​ជួយ​​រិត​ទើប​​​បាន​ដឹង​ខ្លួន​​​ ហើយ​​​សួរ​ប្រពន្ធ​លោក​​ពី​ភិន​ភាគ​​​​​​​ ទើប​ដឹង​​​ថា ក្រុម​ចោរ​នេះគឺ​​​លោក​បាន​​​ជួប​​​​តាម​ផ្លូវ​​​​ ។ ចំពោះ​ទ្រព្យ​សម្បត្តិ​​​ដែលពួក​​ចោរ​​យក​ទៅ​​​នោះ​​បាន​​បន្សល់​ទុក​​​ កាបូប​​​លុយ​​នៅ​​វាលស្រែ​​​ ដែល​បង្ហាញថា​ពួក​នោះ​​បាន​​​ចែកគ្នា​​​រួច​​​បោះ​ចោល​​​កាបូប​​ ។
គូររំលឹក​​​ថា​ ក្នុង​​​ខែ​​កុម្ភៈ​ ២០១២​ ចោរ​​កាំភ្លើ​ងអាកា​​​​​បាន​ធ្វើ​​​សកម្ម​ភាព​​​ចូល​​ប្លន់​​នៅ​ស្រុក​​ សំរោង​​ និង​ស្រុក​​បាទី ​​យក​​បាន​​ទ្រព្យ​សម្បត្តិ​​​មួយ​ចំនួន​​​ធំ​ និង​វាយ​​​ម្ចាស់​ផ្ទះ​​​ឱ្យ​​រងរបួស​​​ធ្ងន់​​ អំពើ​​ប្លន់​ទាំង​​២លើក​​នេះ​​ ក្រុម​ចោរ​​ប្រដាប់ដោយ​កាំ​ភ្លើង​​​អាកា​​១ដើម​ និងមាន​​​គ្នា​៤នាក់​ ។ ​រាល់ពេល​​ប្លន់​​ហើយ​​ពួកចោរ​​​តែង​បាញ់​​ពី​​២ទៅ​៣គ្រាប់​​ជានិច្ច​ ជាការព្រមាន​​មិន​ឱ្យ​ដេញតាម​​​ ។ ​​រហូតមក​ដល់​​ពេល​​នេះ​ សមត្ថ​កិច្ច​​នៅ​​តែ​​មិនទាន់​​ចាប់​បាន​​ក្រុម​ចោរ​​​ប្លន់​​ទាំង​​២លើក​​ នេះ​នៅ​ឡើយ​ទេ​​​ ស្រាប់តែ​​លេច​មុខ​​​​សាជាថ្មី​​​​​ គឺ​ប្លន់​​ផ្ទះ​​មន្ត្រី​កងរាជ​អវុធហត្ថ​​តែ​​ម្តង ដែល​ភរិយា​​ប្រកប​​មុខ​របរ​​ទិញលក់​អេត​ចាយចាត់​ទុក​ថា​ នេះ​ជា​ការប្លន់​​ដ៏​ព្រហើន​​ពី​​ក្រុម​ចោរ​​ ៕(koh)

Comments system

Disqus Shortname