រាជធានីភ្នំពេញ ៖
គូស្មេហ៍វ័យក្មេងមួយគូខាងប្រុសជានិស្សិតឆ្នាំទី៤
ឯខាងស្រីជារដ្ឋបាលក្រុមហ៊ុនបានរងរបួសយ៉ាងធ្ងន់ធ្ងរ
ទាំងពីរនាក់
ដោយសារក្រុមចោរប្លន់ធ្វើសកម្មភាពវាយនឹងដំបងឈើជ្រុង
ប្លន់យកម៉ូតូ១គ្រឿង
ខណៈដែលពួកគេកំពុងអង្គុយសាសងស្នេហាជាមួយគ្នានៅទី
ងងឹតកន្លែងស្ងាត់មួយកន្លែង
ហើយក្រុមចោរបានយកម៉ូតូជិះគេចខ្លួនទៅបាត់ដោយសុវត្ថិ
ភាព
ឯនាងរងគ្រោះដែលរបួសស្រាលជាងយុវជនជាសង្សារបានខំប្រឹង
រត់ទាំងត្រដាបត្រដួសចេញពីកន្លែងកើតហេតុទៅឱ្យអ្នក
ភូមិនៅជិតនោះជួយ ទើបមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៧និង៣០នាទីយប់ថ្ងៃទី១៧ មីនា
នៅចំណុចដីវាលកន្លែងស្ងាត់
ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់
ខណ្ឌពោធិ៍សែនជ័យ ។
គូស្នេហ៍ដែលរងរបួសធ្ងន់ធ្ងរដោយសារក្រុមចោរវាយនិងដំ
បងឈើជ្រុងនោះខាងយុវជនឈ្មោះវង់ ចំរើន អាយុ២៥ឆ្នាំ
ជានិស្សិតឆ្នាំទី៤ មានទីលំនៅភូមិគោកឃ្លៀង
សង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិ៍សែនជ័យ
ឯនារីជាសង្សារឈ្មោះឯក សុភា អាយុ២៤ឆ្នាំ
ជាបុគ្គលិករដ្ឋបាលក្រុមហ៊ុន ភីអាយស៊ី
មានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
ហើយម៉ូតូដែលបាត់បង់ម៉ាកស៊ុយហ៊្សុយសូគីវីវ៉ា ។
ចំណែកឯក្រុមចោរមាគ្នាពីរនាក់
បើតាមការអះអាងពីកន្លែងកើតហេតុថា
ក្រុមចោរនោះមានប្រើប្រាស់ខ្នោះដៃ វិទ្យុទាក់ទង
និងជិះម៉ូតូម៉ាស៊ុយហ៊្សុគីស្មាស់ ពណ៌ខ្មៅ
និងប្រដាប់ដោយដំបងឈើជ្រុង
ប៉ុន្តែពុំដឹងថាពួកចោរមានកាំភ្លើងខ្លីដែរ
ឬអត់នោះទេ ហើយតាមសមត្ថកិច្ចសន្និដ្ឋានថា
គឺជាមុខសញ្ញាដែលវាយសម្លាប់គូសង្សារប្លន់យកគ្រឿងអលង្ការ
កាលពីជាងកន្លះខែមុននេះ។
សមត្ថកិច្ចបានឱ្យដឹងថា
នៅមុនពេលកើតហេតុគូសង្សារមួយគូនោះបានជិះម៉ូតូឌុបគ្នា
ទៅកាន់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់
និងងងឹតអត់មានមនុស្សចូលទៅដល់
ដើម្បីអង្គុយកៀកកើយសាសងគ្នា ។
នៅពេលកំពុងសាងស្នេហ៍ដ៏ផ្អែមល្ហែមភ្លេចខ្លួនស្រាប់តែ
ក្រុមចោរដៃឆៅខាងលើជិះម៉ូតូទៅដល់ឈប់ជិត
រួចប្រើដំបងឈើជ្រុងគំរាមឱ្យគូសង្សារនោះអង្គុយលុត
ជង្គង់ទាំងពីរនាក់
រួចពួកវាក៏បានធ្វើសកម្មភាពវាយដោយមិនញញើតដៃ
បណ្តាលឱ្យពួកគេរងរបួសដេកដួលនៅនឹងកន្លែង
បន្ទាប់មកពួកវាបានយកម៉ូតូជិះគេចខ្លួនទៅបាត់ដោយ
សុវត្ថិភាព៕(kohsantepheap)