កប៉ាល់ធ្វើដំណើរកំសាន្ត តាមសមុទ្រ របស់ចិនឈ្មោះថា “China Star”
បានបង្ហាញរូបរាងហើយ និងអាចផ្ទុកមនុស្សចំនួន ៤០០នាក់ ក្នុងនោះអ្នកទេសចរណ៍
ចំនួន ២០០នាក់ និងកម្មករកប៉ាល់ចំនួន ២០០នាក់។
កប៉ាល់មួយនេះ មានបន្ទប់ចំនួន ១៧២ និងមាន១២ជាន់ ហើយវាចាប់ផ្តើមដំណើរកំសាន្ត ជុំវិញសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីភិក ហើយវាគឺជាកប៉ាល់ ដ៏ទំនើបបំផុតទីមួយនៅប្រទេសចិន។
ដើម្បីទិញ និងធ្វើការតុបតែងកប៉ាល់មួយនេះ ឲ្យមានសោភ័ណភាពល្អសា្អតនោះ ក្រុមហ៊ុននេះ បានចំណាយថវិកាអស់ ចំនួន ៥០០យែន ស្មើនឹង ៧៩,១៥លានដុល្លារ។ ជាមួយគ្នានេះ វាក៏ជាកប៉ាល់ដំណើរកំសាន្ត ដែលជាប់លំដាប់ថ្នាក់ ផ្កាយ៦ នៅលើពិភពលោកទៀតផង ។
China Star គឺជាកន្លែងធ្វើពាណិជ្ជកម្ម និងកន្លែងដើរកំសាន្ត ដ៏សំខាន់បំផុតមួយ ដែលអ្នកដំណើរទាំងអស់ នឹងធ្វើដំណើរនៅលើកប៉ាល់មួយនេះ ប្រកបដោយ ភាពដ៏អស្ចារ្យបំផុត ក្នុងនោះក៏មានវេទិកា សម្តែងពីរបាំ និងបង្ហាញពីវប្បធម៌ របស់ប្រទេសចិនផងដែរ។ ជាងនេះទៅទៀត ភ្ញៀវទេសចរទាំងអស់ អាចបរិភោគ អាហារគ្រប់ប្រភេទ ស្ទើរគ្រប់ប្រទេសទាំងអស់ ៕