ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០១២នេះ
កម្ពុជាបានប្រកាសជំហរថា
មិនគាំទ្រដាច់ខាតលើនយោបាយរបស់សហគមន៍អន្តរជាតិ
ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសភូមា។ ភូមា
ជាប្រទេសសមាជិកអាស៊ាន ក្នុងចំណោមសមាជិកទាំង ១០ ប្រទេស
ដែលរួមទាំងកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា
បន្ទាប់ពីកិច្ចប្រជុំដោយបិទទ្វាររវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាមួយលោកប្រធានាធិបតីភូមា យូ ថេនសេន ( U Thein Sein )
កាលពីព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២។
លោក ខៀវ កាញារីទ្ធ បាននាំពាក្យពីកិច្ចប្រជុំ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញថា "កម្ពុជាមិនគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសភូមាទេ ព្រោះអីវាប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋភូមា"។
លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា លោកប្រធានាធិបតីភូមា យូ ថេនសេនក៏បានសម្តែងការគាំទ្រដល់កម្ពុជា ចំពោះបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងត្រូវបោះឆ្នោតនាចុងឆ្នាំនេះផងដែរ។ ភូមាក៏បានគាំទ្រកម្ពុជា ចំពោះការផ្តួចផ្តើមបង្កើតសមាគមនាំអង្ករចេញ ក្នុងសមាគមអាស៊ាន។
លោក ខៀវ កាញារីទ្ធ ក៏បានបន្ថែមថា លោកប្រធានាធិបតីភូមា យូ ថេនសេន ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រភូមាជារៀងរហូត។ ទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងភូមា រឹងមាំ មិនត្រឹមតែរដ្ឋ និងរដ្ឋទេ តែក៏រឹងមាំរវាងបុគ្គល និងបុគ្គលថែមទៀតផង។
ជាមួយគ្នានោះ លោក យូ ថេនសេន ក៏បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ថា ភូមានឹងរៀបចំការបោះឆ្នោត នៅពេលខាងមុខនេះ ហើយភូមាមានគម្រោងអញ្ជើញតំណាងប្រទេសជាសមាជិកអាស៊ាន ក្នុងមួយប្រទេសចំនួនពីរនាក់ ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅភូមា និងអញ្ជើញអ្នកសង្កេតការណ៍ ជាដៃគូសន្ទនាជាមួយប្រទេសភូមា ចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅភូមា នាថ្ងៃទី១មេសាផងដែរ។
ជាមួយគ្នានោះ លោក យូ ថេនសេន ក៏បានជម្រាបជូនសម្តេចហ៊ុនសែនថា ភូមាសូមរៀនដកពិសោធន៍ អំពីការរៀបចំការបោះឆ្នោត និងការរៀបចំអ្នកសង្កេតការណ៍បោះឆ្នោត នៅប្រទេសកម្ពុជា ដើម្បីយកទៅរៀបចំការបោះឆ្នោតនៅប្រទេសភូមា ឲ្យមានលក្ខណៈសេរី និងលទ្ធផលអាចទទួលយកបាន។ នេះបើតាមការលើកឡើងរបស់លោកខៀវកាញារីទ្ធ។
លោក ខៀវ កាញារីទ្ធ ក៏បានដកស្រង់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីភូមា លោក យូ ថេនសេន រយៈពេល ១ ម៉ោង និង ៣០ នាទី ចាប់ពីម៉ោង ៥ រសៀលថ្ងៃទី២១មីនា ឆ្នាំ២០១២ ឲ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីភូមាមកកម្ពុជា នៅថ្ងៃទី២១ និងថ្ងៃទី២២មីនា ឆ្នាំ២០១២នេះ ជាការពង្រឹងបន្ថែមទៀតលើទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។
សម្តេចហ៊ុនសែន ក៏សង្ឃឹមថា សហគមន៍អាស៊ាន នឹងកើតជារូបរាងពិតប្រាកដ នៅឆ្នាំ២០១៥ បន្ទាប់ពីភូមា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១៤។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានជម្រាបទៅកាន់លោកប្រធានាធិបតីភូមាថា អង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួន ដែលមកជួបសម្តេច ក៏បានសម្តែងការគាំទ្រដល់ប្រទេសភូមា ចំពោះការកែទម្រង់របស់ភូមា ក៏ដូចជាការដោះលែងអ្នកទោសនយោបាយនៅភូមា ជាដើម។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសំណូមពរឲ្យភូមា បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ឲ្យល្អប្រសើរបន្ថែមទៀតជាមួយកម្ពុជា។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាក៏ពង្រឹង CLMV ( កិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ ភូមា និងវៀតណាម ) ឲ្យកាន់តែរឹងមាំ។ សម្តេចហ៊ុនសែន ក៏បានសំណូមពរឲ្យភូមា ចូលរួមក្នុងការបង្កើតសមាគមនាំអង្ករចេញ និងជួយសំរួលដល់ការងារនេះ ព្រោះក្នុងអាស៊ាន មានប្រទេសនាំអង្ករចេញ និងមានប្រទេសនាំអង្ករចូល។
សម្តេចហ៊ុនសែន ក៏បានបន្ថែមថា កម្ពុជាត្រៀមខ្លួន ជួយលើបញ្ហាការដោះមីន នៅក្នុងប្រទេសភូមា ប្រសិនបើភូមាត្រូវការ៕