Thursday, March 15, 2012

ស៊ូលេបថ្នាំ សម្លាប់ខ្លួន បន្ទាប់ពីប្ដីមិន អនុញ្ញាត ឱ្យយកប្ដីមួយទៀត

www.dap-news.comភ្នំពេញ ៖ បន្ទាប់ពីទទូចសុំ ប្ដីស្របច្បាប់ របស់ខ្លួន អនុញ្ញាតឱ្យយកប្ដីមួយទៀត  ដែលជាបងធម៌នោះ ទទួលបរាជ័យធ្វើឱ្យ ស្ដ្រីម្នាក់ ដែលមានកូនតូចៗចំនួន ៣ ក្នុង បន្ទុក បានលេបថ្នាំប៉ងបញ្ចប់ជីវិត កាលពី រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ស្ថិត នៅក្នុងផ្ទះរបស់ខ្លួន ក្នុងសហគមន៍បុរីកីឡា អគារ C លេខ 22 C1 តាមផ្លូវលេខ ២១១ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។

លោក អ៊ុល សុផាន់ណា អាយុ ៤០ឆ្នាំ  ដែលជាប្ដីស្របច្បាប់របស់ស្ដ្រីរងគ្រោះ បាន និយាយទាំងអួលដើមក និងឈឺចាប់បំផុត ថា ប្រពន្ធរបស់គាត់ឈ្មោះ សួន សារ៉ាយ អាយុ ៣៧ឆ្នាំ តែងតែទទូចសុំរូបគាត់យក ប្ដីមួយទៀត ពោលគឺយកឈ្មោះ ប្រាក់ ជាតិ ថូ អាយុ ៥៣ ឆ្នាំ បច្ចុប្បន្នពាក់ស័ក្ដិ ៥ ជា មន្ដ្រីយោធា នៅក្រសួងការពារជាតិ ហើយ ត្រូវជាបងធម៌ ទទួលបរាជ័យដោយសារតែ លោកមិនឱ្យយកនោះ ស្រាប់តែប្រពន្ធរបស់ គាត់ បានលេបថ្នាំប៉ងបញ្ចប់ជីវិត ហើយ ត្រូវបានបញ្ជូន ទៅសង្គ្រោះភ្លាមៗនៅមន្ទីរ ពេទ្យសម្ដេចឪ ។
លោក អ៊ុល សុផាន់ណា បានបន្ដថា រូប គាត់ និងភរិយា បានចាប់ដៃគ្នាតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ហើយបន្សល់ទុកនូវកូន ចំនួន ៣នាក់ ក្នុងនោះ កូនស្រីបងអាយុ១៣ ឆ្នាំ កូនប្រុសទី២ អាយុ ៧ឆ្នាំ និងកូនប្រុស ទី៣ អាយុ ៣ឆ្នាំ ។ លោកបានបន្ដថា ក្រោយពីដឹងរឿងរ៉ាវខាងលើនេះ ទើប លោកបានទៅសួរលោក ប្រាក់ ជាតិថូ ដែល មានទីលំនៅ ក្នុងសហគមន៍បុរីកីឡាទល់ មុខបន្ទប់ស្នាក់នៅរបស់លោក ដែលរាប់ ជាបងធម៌ជាមួយប្រពន្ធរបស់លោកនោះ ទើបដឹងរឿងថា បងធម៌រូបនេះ និងប្រពន្ធ របស់លោក ធ្លាប់បានរួមរ័ក្សជាមួយគ្នាជា ច្រើនលើក ដែលធ្វើឱ្យរូបលោកកាន់តែមាន ការចុកចាប់ខ្លាំងឡើង ។
ប្ដីកំសត់រូបនេះ បានអំពាវនាវសុំឱ្យ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដឹងរឿងរ៉ាវ ហើយជួយការពារសន្ដិសុខលោកផ្ទាល់ ខ្លាច ថា បុរសវ័យចំណាស់ជាមន្ដ្រីយោធាស័ក្ដិ ៥  អាចបង្កអំពើហិង្សា ឬរឿងអ្វីមួយផ្សេង ទៀត ដែលលោកមើលមិនឃើញ ។
យោងតាមបុរសជាប្ដី ដែលសឹងមានតែ ម្នាក់ ក្នុងប្រទេសកម្ពុជាដែលប្រពន្ធសុំរៀប ការជាមួយបុរសផ្សេងទៀតនោះ បានថ្លែង ទៀតថា បច្ចុប្បន្នប្រពន្ធរបស់ខ្លួនកំពុងមាន អាការៈធ្ងន់ធ្ងរ បន្ទាប់ពីលេបថ្នាំ និងកំពុង ជួយសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយ ។
លោក អ៊ុល សុផាន់ណា បានបន្ដថា បុរសវ័យចំណាស់ ប្រាក់ ជាតិថូ បានសុំផ្ដល់ លុយ ១.០០០ ដុល្លារដល់រូបលោក ដើម្បីជា ថ្នូរយកប្រពន្ធរបស់លោក ខណៈដែលបុរស វ័យចំណាស់រូបនេះ មានប្រពន្ធច្រើនរួចទៅ ហើយ ។ តែទោះជាយ៉ាងណារូបលោកជាប្ដី ស្របច្បាប់ មិនអាចធ្វើបែបនេះបានឡើយ។ ជាមួយរឿងរ៉ាវដ៏កម្រនេះ ខាងឪពុក-ម្ដាយ ក្មេក ក៏មានការសោកស្ដាយ និងអាណិត អាសូររូបលោកជាប្ដី ដែលប្រពន្ធចង់មានប្ដី ថ្មី ខណៈមានកូន ៣នាក់រួចទៅហើយនោះ។
សូមបញ្ជាក់ថា ស្ដ្រី សួន សារ៉ាយ តែង តែមានទំនាក់ទំនង និងរាប់អានជាមួយ លោក ប្រាក់ ជាតិថូ ជាបងធម៌នឹងគ្នា ហើយ តែងតែបាយទឹកជាមួយគ្នា ទើបបានជាមាន រឿងបែបនេះកើតឡើងតែម្ដងទៅ ៕(DAPNEWS)

Comments system

Disqus Shortname