Sunday, March 18, 2012

ជីវភាពខ្វះ​ខាត​បង្ខំ​ចិត្ត​ផឹក​ស្រា​ឱ្យ​បាន​ច្រើន​ដើម្បី​បាន​​លុយ​ធីប​ច្រើន​រហូត​សន្លប់​​ចូល​មន្ទីរពេទ្យ​​២​ទៅ​៣​ដង​មក​ហើយ​

រាជធានីភ្នំពេញ ៖ ​នារី​៤​នាក់​ត្រូវ​​រ៉ឺ​ម៉ក​ម៉ូតូ​ដឹកចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​ កុសុមៈ ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​​បី​រត់​ចូល​ក្នុង​ មន្ទីរ​ពេទ្យ ​ដោយ​ប្រាប់​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ផង​នាង​សន្លប់​ដោយសារ​ផឹកស្រា​ ច្រើន​ ពេក​កាល​ពី​​វេលា​ម៉ោង​​៣​និង​២៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ មីនា ២០១២ ។ 
នារី​សន្លប់​ស្ដូកស្ដឹង​នោះ​ត្រូវ​មិត្ដភក្ដិ​​ប្រាប់ ​ឱ្យ​ដឹង​​ថា ឈ្មោះ​អេ​ង បូ​រី អាយុ​២០​ឆ្នាំ ជាអ្នក​បម្រើ​ការ​​ខារ៉ាអូខេ​ដែល​មាន​ទី​តាំងនៅ​ជិត​ផ្សារ​មាន់​អាំង ក្នុង​សង្កាត់​បឹង​កក់​ទី​២
ខណ្ឌទួលគោក ​ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ​ប្រភព​បន្ត​ឱ្យ​ដឹង​ថា នារី​​រង​គ្រោះ​​បាន​សន្លប់​ចូល​មន្ទីរ​ពេទ្យ​​នេះ​២​ទៅ​៣​ដង​រួច​មក​ហើយ ដោយសារ​តែ​នាង​ផឹកស្រា​ច្រើន​ស្រវឹង​ទាំង​ដឹង​ថា ​ខ្លួន​មាន​ជំងឺស្រឺត​មិន​អាច​ផឹកស្រា​ច្រើន​បាន​ទេ ។ ប៉ុន្ដែ​ដោយ​សារ​តែ​ជីវភាព​ខ្វះខាត ហើយ​រូប​នាង​ជា​អ្នករក​លុយ​ផ្គត់ផ្គង់​ចិញ្ចឹម​គ្រួសារ​ផង​នោះ​ ទើប​តម្រូវ​ឱ្យ​នាង​ខំប្រឹង​ផឹកស្រា​តាម​ភ្ញៀវ​ដែល​ចេះ​តែ​បង្ខំ​ឱ្យ​នាង​ ផឹក​ដើម្បី​បាន​លុយ​ធីប​ច្រើន ។
ប្រភព​ដដែល​បន្ដ​ទៀត​ថា នៅ​យប់​កើត​ហេតុ​​​​នាង​អង្គុយ​ផឹក​ជាមួយ​ភ្ញៀវ លុះ​ផឹក​យូរ​ទៅ​ស្រាប់តែ​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង ឃើញ​បែប​នេះ​​ក៏​នាំគ្នា​​ដឹក​យក​ទៅ​មន្ទីរពេទ្យ៕(KOH)

Comments system

Disqus Shortname