Wednesday, March 14, 2012

ផ្កាយព្រះសុក្រ និង ផ្កាយព្រហស្បតិ៍​ ខិតទៅជិតគ្នា នៅពេលយប់ងងឹត

www.dap-news.com
ផ្លរីដាៈ វាមិនហួសពេល នោះទេក្នុងការ គយគន់មើលផ្ទាំង ទស្សនីយ៍ភាព ដ៏អស្ចារ្យនៃការ បង្ហាញខ្លួន របស់ផ្កាយព្រះសុក្រ និង ផ្កាយព្រហស្បតិ៍។ នៅល្ងាចថ្ងៃចន្ទ និងថ្ងៃអង្គារ ភពឬ ផ្កាយទាំងពីរ នេះនឹងបង្ហាញខ្លួន ដោយមានចម្ងាយឃ្លាតពីគ្នា៣ ដឺក្រេនៅលើមេឃភាគ ខាង លិច។ ចន្លោះនៃការបង្ហាញខ្លួនរវាង ផ្កាយទំាងពីរ នេះមានលក្ខណៈរួមតូចជាងមុនតាំង ពីខែមុន។
ផ្កាយទាំងពីរនេះ ត្រូវ បានគេមើលឃើញជារៀងរាល់យប់ពេលព្រះអាទិត្យអស្តង្គត ក៏ប៉ុន្តែផ្កាយ
ព្រះសុក្រមាន ពន្លឺភ្លឺជាងដោយសារតែទំនាក់ទំនងភាពជិតរបស់វា។ ទោះបីជាចន្លោះរវាងផ្កាយ ទាំងពីរ នឹងត្រូវធ្វើឲ្យរីកធំឡើង ផ្កាយទំាងពីរនេះក៏នៅតែបង្ហាញខ្លួននៅជិតគ្នាពេញមួយ សប្តាហ៍ និង ងាយស្រួលក្នុងការគយគន់ នៅក្នុងខែ មីនា នេះ។ ដូច្នេះ អ្នកយានអវកាសម្នាក់ លោក តូនីហ្វីលីបដែលជានាយកវេបសាយ spaceweather.com បាននិយាយថា ប្រសិនបើ អ្នកមើលពួកវាតាមរយៈកែវយឺត នោះអ្នកនឹងអាចឃើញព្រះច័ន្ទដ៏ធំបំផុតទាំង៤ របស់ភព ព្រហស្បតិ៍។
ក្រុមអ្នកយានអវកាស ធ្វើការពិចារណាថា វាគឺជាផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យបំផុតក្នុងរយៈ ពេលច្រើន ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះដែរ នៅក្នុងខែកក្កដា នឹងត្រូវបានបង្ហាញ ម្តង ទៀតនៅភាគបូព៌ា នៅពេលថ្ងៃទើបនឹងរះ៕

Comments system

Disqus Shortname