យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រញូវអេស៊ីចេញផ្សាយ
កាលពីថ្ងៃសុក្រ ទី១៦ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា
តារាសម្តែងសិចស៊ីតៃវ៉ាន់
និងមិត្តប្រុសរបស់នាងបានយល់ព្រមបង់ប្រាក់សងជំងឺចិត្តចំនួនជិត
១០ម៉ឺនដុល្លារដល់អ្នកបើកបរតាក់ស៊ី
ដើម្បីបញ្ចប់សំណុំរឿងក្តីក្នុងតុលាការ ។
នៅក្នុងសវនាការភាគីទាំងពីរបានយល់ព្រម
បញ្ចប់សំណុំរឿងត្រឹមនេះ ដោយភាគីជនរង គ្រោះ
ព្រមទទួលយកប្រាក់សងជំងឺចិត្តចំនួនជិត១០ម៉ឺនដុល្លារ
ដោយមិនចាំបាច់បន្តសំណុំរឿងទៅដល់ថ្ងៃទី៥ មេសា ខាងមុខទៀតឡើយ ។
លោកលីនអ្នកបើកបរតាក់ស៊ី និងប្រពន្ធរបស់គាត់បាននិយាយប្រាប់អ្នកយកព័ត៌មានថា ៖ ខ្ញុំជ្រើសរើសយកការការសុំអភ័យទោសរបស់តារាសម្តែង និងមិត្តប្រុសរបស់នាង បន្ទាប់ពីម្តាយរបស់ម៉ាគីយូ ដែលបានចូលស្តាប់សវនាការកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ មីនា ឆ្នាំ២០១២បានបន្ទន់ឥរិយាបថ និងសុំអភ័យទោសពីក្រុមគ្រួសាររបស់ខ្ញុំ ។នៅខាងក្រៅតុលាការ លោកតូមូយូរី មិត្តប្រុសរបស់នាងបាននិយាយថា ខ្ញុំសូមអភ័យទោសដល់ប្រជាពលរដ្ឋតៃវ៉ាន់ទាំងមូល ហើយខ្ញុំ សូមបន់ស្រន់ឱ្យលោកលីន អ្នកបើកបរតាក់ស៊ីបានជាសះស្បើយនៅពេលឆាប់ៗខាងមុខនេះ ។
គួររំលឹកដែរថា តារាសម្តែងម៉ាគីយូ និងតូមូយូរី ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមទៅលើអ្នកបើកបរតាក់ស៊ី កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១២ នៅពេលដែលមិត្តប្រុសរបស់នាងវ៉ៃអ្នកបើកបរតាក់ស៊ី ដោយសាររឿងជម្លោះដាក់ខ្សែក្រវាត់សុវត្ថិភាពប៉ះពាល់សុដន់នាងម៉ាគី យូធ្វើឱ្យលោកតូមូយូរីខឹងខ្លាំង ហើយក៏វៃអ្នកបើកបរតាក់ស៊ីនោះឱ្យរបស់ធ្ងន់តែម្តង ៕