Wednesday, March 14, 2012

ឡាន​ដឹក​កុង​តឺន័រ​​បែក​កង់​​មុខ​រ៉េ​ចង្កូត​បុក​ទួរីស​​ដឹកអ្នក​​​ដំណើរ​​​​​

ខេត្តតាកែវ ៖ រថ​យន្ត​ពី​រ​គ្រឿង​​​​​ធ្វើ​ដំណើរ​​​​​បញ្ច្រាស​​ទិ​សគ្នា​បាន​​​រេ​ចង្កូត ​​បុក​​គ្នា​ពេញទំ​ហឹង​​លាន់​​ដូច​រន្ទះ​ខែ​ប្រាំង កាលពី​វេលា​ម៉ោង​​២​​​និង​​​១៥​នាទី​​រសៀល​ថ្ងៃទី​​១៣ មីនា ​តាម​​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៣ ចន្លោះ​​បង្គោល​គីឡូ​ម៉ែត្រ​លេខ​​៥៩-៦០ ស្ថិត​ក្នុង​​ឃុំ​ខ្វាង ស្រុក​សំរោង ​​បណ្តាល​ឱ្យ​រង​រប​ួសធ្ងន់​​​-ស្រាល​៩​ន​ា​ក់​ ។
លោក​វង្ស​ ង៉ែត​ អធិការ​​​​នគរ​បាល​​​ស្រុក​​​​សំរោង​បាន​​​ឱ្យ​ដឹង​ថា ​​រថ​យន្ត​​​ទាំង​ពីរ​គ្រឿង​​​ដែល​បាន​បើក​​​បុក​គ្នា​នេះ​​ ១​គ្រឿង​ម៉ាក​​ទួ​រីស​ ពណ៌​​​គ្រាប់​អម្ពិល​​ ​​​ដឹក​អ្នក​ដំណើរពីតាកែវទៅ​ភ្នំពេញ​ ឯ​រថ​យន្ត​មួួ
យ​គ្រឿង​ទៀត​​​​ម៉ាក​​ហីុ​ណូ​​ ពណ៌​​​ស្លែ​​​​ ​។ គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​របួស​​​ធ្ងន់​៤​ន​ាក់ អត់​ស្គាល់​អត្តសញ្ញាណ​​ទេ ព្រោះ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផុត​ហើយ ដោយឡែក​​អ្នក​របួស​ស្រាល​៥​នាក់ គឺ១-ឈ្មោះ​​ណុប ​រ៉ា​ឌី​ ភេទ​ប្រុស​​​ អាយុ​​២១ឆ្នាំ ​​រស់​នៅ​​ភូមិ​ប្រជុំ​​ ឃុំ​ស្រែ​​រនោង​​ ស្រុក​​ត្រាំ​កក់​ ​២-ឈ្មោះ​​ជា​ ចន្ធូ ភេទ​ប្រុស​​​ អាយុ​​៤០ឆ្នាំ​ រស់​នៅ​​ភូមិ​​​ជាង​​ទង​​ ឃុំ​​បន្ទាយ​​​​មាស ស្រុក​​​​​ទូក​មាស​ ខេត្ត​កំពត ៣-ឈ្មោះ​​​​កែវ ​សារ៉ន ​ភេទ​ស្រី​ អាយុ​​​២៧ឆ្នាំ ​៤-ឈ្មោះ​​​ឈូក​ ស្រី​​លីក ភេទ​ស្រី​ អាយុ​១១ឆ្នាំ ​​និង​៥-ឈ្មោះ​​​ស៊ូន ម៉ាក់​ ភេទ​ស្រី អា​យុ​​៥៥ឆ្នាំ ​អ្នក​ទាំង​​​​​៣នាក់​រស់​នៅ​​​​​​​​ភូមិ​​កោះ​ម៉ាក់​​​ប្រាង​​ ឃុំ​​​បឹង​​​សិលា ខាង​ជើង​​ ស្រុក​​កំពង់​​ត្រ​ឡាច​ ​​ខេត្ត​កំពត​។​រថ​យន្ត​ទួរីស​​​​មានការ​ខូច​ខាត​​​១កំណាត់​​​មុខ​​​​​យ៉ាង​ ដំណំ​​ ​ឯ​រថ​យន្ត​​​បង្ក​​​​​​​ដឹក​កុង​​តឺន័រ​​បែក​កញ្ចក់​​មុខ​​ក្រពឹត​​ទ្វារ​​ ស្តាំ​​​ខូច​ខាត​​​​តិច​​តួច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ ​សាក្សី​​ដែល​ឃើញ​ផ្ទាល់​ភ្នែក​​បាន​និយាយ​ថា ​​​រថ​យន្ត​​​​បុក​គ្នា​​​ទាំង​ពីរ​គ្រឿង​​​នេះ គេឃើញ​​​រថ​យន្ត​​​​ទួរីស​​​ដឹក​អ្នក​ដំណើរ​​​បើក​ពី​​ត្បូង​ទៅ​ជើង​​​​​ ហើយ​រថ​យន្ត​​​ដឹក​កុង​​តឺ​ន័រ​​​​បើក​​​ពី​​ជើង​​ទៅ​​ត្បូង​​យ៉ា​ង​លឿន​​ លុះ​​​ពេល​បើក​​​​មក​ដល់​ចំណុច​​កើត​ហេតុ​​​ក៏​​បែក​កង់​​មុខ​​​​រេចង្កូត​​ ​​​ទៅ​​​ឆ្វេង​​​ ស្រប​ពេល​​នោះ​​រថយន្ត​​​ទួរីស​បើក​​មក​ដល់​​​ក៏​បុក​​​គ្នា​ពេញ​ទំ​ហឹង​​​​ ​ បណ្តាល​​ឱ្យ​​មនុស្ស​​របួស​​ធ្ងន់​ និង​ស្រាល​​បែប​នេះ។
បច្ចុប្បន្ន​​​​រ​ថយន្ត​​​​ទាំង​​ពីរ​គ្រឿង​​​ត្រូ​វ​ ​បាន​នគរ​បាល​​​​​​​ចរាចរ​​​ស្ទូច​យក​ទៅ​​​រក្សា​ទុក​​​​នៅ​ស្នង​ការ​​​ដ្ឋា ​ន​​ខេត្ត​​​ដើម្បី​​​​​​ដោះ​​ស្រាយ​​​​ទៅ​តាម​​ច្បាប់​ ៕(koh)

Comments system

Disqus Shortname