ភ្នំពេញ៖ បន្ទាប់ពីមានការ ផ្សព្វផ្សាយតាមបណ្តាញ
ព័ត៌មានបរទេសថា ប្រទេសឥណ្ឌា ចាប់ផ្តើមគម្រោង រយៈពេល១០ឆ្នាំ
របស់ខ្លួនដើម្បីសាងសង់ ដោយចម្លងរចនាបថដូច និងមានទំហំធំជាងប្រាសាទអង្គរវត្ត
របស់កម្ពុជាទៅទៀតនោះ សាធារណជន អ្នកប្រវត្តិសាស្រ្ត និងមន្រី្តរដ្ឋាភិបាលមាន
ទស្សនទាន ខុសៗគ្នាជុំវិញ រឿងនេះ បើទោះបីជាពុំទាន់មាន
មន្រ្តីជំនាញខាងកម្មសិទ្ធិ បញ្ញាណាធ្វើការបកស្រាយ ឲ្យស៊ីជំរៅនៅឡើយទេ
ថាតើការចម្លងម៉ូត (រចនាបទ) របស់ប្រា សាទអង្គរវត្តកម្ពុជា
រំលោភលើកម្មសិទ្ធិបញ្ហាឬយ៉ាងណា
និងថាតើឥណ្ឌាបានសុំការអនុញ្ញាតពីកម្ពុជាហើយឬនៅក្នុងការសាងសង់នេះ?
ថ្មីនេះៗមានសាធារណជន សិស្ស និស្សិត អាជីវករ មន្រ្តីរាជការ កំពុងចាប់អារម្មណ៍រឿងនេះជាខ្លាំង។ ពួកគេបានបញ្ចេញទស្សនៈរៀងៗខ្លួន ដោយពុំគាំទ្រឲ្យឥណ្ឌាសាងសង់ប្រាសាទ ឲ្យដូចនឹងប្រាសាទអង្គរ របស់កម្ពុជាទេ។
បើយើងងាកមកមើលការបញ្ចេញមតិរបស់សាធារណជននៅលើគេហទំព័របណ្តាញសង្គមដ៏មានប្រជាប្រិយ Facebook មានច្រើនផុសផុលទាំងចុចlike និង comment។ ជាងនេះទៅទៀតពួកគេក៏បានបង្ហាញ ពីទស្សនខ្មែរ ដោយបង្ហោះ តាម Facebook ជួយឲ្យខ្មែរគ្រប់រូបមិនអនុញ្ញាតឲ្យឥណ្ឌាចម្លងរចនាបទ ប្រាសាទទាំងមូលទៅ សាងសង់នៅក្នុងទឹកដីឥណ្ឌានោះឡើយ។
និស្សិតមួយរូបឈ្មោះ លៀម ចន្ថា បាននិយាយថា ប្រសាទអង្គរវត្តជាមរតកខ្មែរដែលមិនអាចកាត់ថ្លៃ បានដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យខ្មែរជំនាន់ក្រោយ។ប្រសិនជាឥណ្ឌាសាងសង់ឲ្យដូចនិងធំនោះ វាពិតជាប៉ះពាល់ដល់វប្បធម៌ខ្មែរ និងវិស័យទេសចរណ៍ខ្មែរ “ខ្ញុំមិនគាំទ្រទាំងស្រុងរឿងឥណ្ឌាសាងសង់ អង្គរវត្តខ្មែរទេ។ នៅលើពិភពលោក ប្រាសាទអង្គវត្តខ្មែរមានតែមួយគត់ ប្រសាទអង្គរវត្តជាដួងព្រលឹងប្រទេស ជាតិ គ្មានជាតិសាសន៍ដទៃណា មកសាងសង់បាននោះទេ”។
ផ្ទុយពីនេះបន្តិច និស្សិតម្នាក់ឈ្មោះ យីម ដិប បាននិយាយថា លោកមិនគាំទ្រឲ្យឥណ្ឌាសាងសង់នោះទេ តែបើគេសង់ហើយនោះ ក៏មិនប៉ះពាល់ដល់ខ្មែរដែរ។ នេះមានន័យថា គេជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ ឲ្យពិភពលោក បានស្គាល់បន្ថែមទៅទៀត “ទោះជាគេសាងសង់អង្គរវត្ត ១០ ទៅ ២០ នៅលើលោក ក៏របស់ខ្មែរពិតមានតែមួយដែរ ប្រសាទអង្គរវត្តខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវិសេស មិនអាចកាត់ថ្លៃបាននោះទេ”។
ជាមួយគ្នានេះផងដែរ លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលត្រូវបាន សារព័ត៌មានក្នុងស្រុកដកស្រង់សម្តីថា ការដែលប្រទេសឥណ្ឌាសាងសង់ប្រាសាទអង្គរឱ្យដូចអង្គរវត្តរបស់ខ្មែរ នៅទឹកដីឥណ្ឌានោះ មិនប៉ះពាល់ដល់ប្រាសាទខ្មែរនោះទេ។ វាថែមទាំងបានបង្ហាញពីប្រាសាទអង្គរវត្ត ស្នាដៃ ដើមរបស់ខ្មែរទៅកាន់ពិភពលោកទៀត។ តែទោះជាយ៉ាងក៏ដោយ លោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌ កម្ពុជាបានបង្ហាញថា ក្នុងនាមលោកជាកូនខ្មែរ លោកមិនគាំទ្រឲ្យឥណ្ឌាសាងសង់ប្រាសាទអង្គរវត្ត របស់ខ្មែរនោះទេ។ ជាមួយគ្នានេះ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ ប្រទេសកម្ពុជា ក៏បានថ្លែងដែរថា បណ្តាប្រទេសផ្សេងៗដូចជាប្រទេសថៃ បានសាងសង់រូបសំណាកអង្គរវត្តជា លក្ខណៈតូច ហើយបានបង្ហាញពីអត្តសញ្ញាណរបស់ប្រាសាទខ្មែរ គឺត្រឹមត្រូវ តែប្រទេសឥណ្ឌាដែលសាងសង់ ដូចហើយធំជាងប្រសាទខ្មែរនោះ គឺមិនអាចទៅរួចទេ។
សូមបញ្ជាក់ថា ក្រុមកាន់លទ្ធិសាសនាហិណ្ឌូនៅរដ្ឋបៃហៀរ (Bihar) ប្រទេសឥណ្ឌាខាងលិចបានចាប់ផ្តើម គម្រោង របស់ខ្លួន ដើម្បីសាងសង់អង្គរវត្ត ដែលចម្លងរូបរាង និងក្បាច់រចនាទាំងស្រុងតាមលំនាំប្រាសាទអង្គរវត្ត ដ៏ល្អឥតខ្ចោះរបស់ ប្រទេសកម្ពុជា។ កាន់តែគួរឱ្យភ្ញាក់ផ្អើល ទៅទៀតនោះ គឺប្រទេសឥណ្ឌា នឹងសាងសង់ឲ្យដូច ប្រាសាទអង្គរវត្តកម្ពុជា មានទំហំធំជាងនិងខ្ពស់ជាង អង្គរវត្តរបស់កម្ពុជាទៅទៀត។
ក្រុមកាន់លទ្ធិសាសនាហិណ្ឌូបានចាប់ផ្តើម គម្រោងរបស់ខ្លួនរយៈពេល១០ឆ្នាំ ដើម្បីសាងសង់ប្រាសាទនេះ ដោយចំណាយទឹកប្រាក់ ២០លានដុល្លារសហរដ្ឋអាមេរិក។ ពួកគេបានជ្រើសរើសទីតាំងនៅតាមបណ្តោយ ទន្លេរបស់សាសនាហិណ្ឌូ Ganges ស្ថិតនៅទីក្រុងប៉ាណា (Patna) នៃរដ្ឋបៃហៀរប្រទេសឥណ្ឌា។ អ្នកកាន់ សាសនាហិណ្ឌូ លោក Mahavir Mandir និយាយថា ពួកគេនឹងចំណាយរយៈពេល១០ឆ្នាំដើម្បីសាងសង់ ប្រាសាទនេះ សម្រាប់ទុកជាទីសក្តារៈបូជារបស់ហិណ្ឌូនិយម។ លោក Acharya Kishore Kunal អ្នកកាន់ ហិណ្ឌូនិយាយថា “ ប្រាសាទមួយនេះនឹងក្លាយជាប្រាសាទរបស់ហិណ្ឌូ ដែលធំបំផុតនៅលើពិភពលោក ក្នុងនោះមាន ទំហំធំជាងទ្រង់ទ្រាយ និងកម្ពស់ខ្ពស់ជាងប្រាសាទអង្គររបស់ប្រទេសកម្ពុជា”។
លោកនិយាយថា “ វានឹងត្រូវបានគេស្គាល់ជាប្រាសាទ ដែលមានឈ្មោះថា Virat Angkor Wat Ram ប៉ុន្តែវាក៏ក្លាយជាទីស្នាក់នៅ របស់អាទិទេពដូចជា អាទិទេព Radha-Krishna អាទិទេព Shiv-Parvati អាទិទេព Ganesh, Surya និងអាវតាចំនួន១០ទៀត នៃព្រះវិស្ណុផងដែរ”។ ពួកគេនឹងធ្វើឲ្យ ប្រាសាទមួយនេះ ក្លាយជានិមិត្តរូប នៃប្រាសាទពួកហិណ្ឌូនៅលើពិភពលោក៕(dap)