កំពង់ឆ្នាំង ៖ លោក ផាង យ៉ាំងម៉ាន អាយុ ២៧ឆ្នាំ
បច្ចុប្បន្នរស់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្ដ
កំពង់ឆ្នាំង បានស្វះស្វែងរកអន្ដរាគមន៍ពី អាជ្ញាធរ
និងស្ថាប័នពាក់ព័ន្ធឱ្យជួយស្រាវ ជ្រាវ រកប្រពន្ធជាទីស្រឡាញ់របស់ខ្លួន
ដែលបានសម្រេចចិត្ដ ទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី កាលពីខែ មិថុនា
ឆ្នាំ២០១០កន្លងទៅ ។
បុរសរូបនេះ ដែលទទួលបន្ទុកចិញ្ចឹម កូន ២នាក់ ប៉ុន្ដែ ស្លាប់ម្នាក់ ដោយសារលង់ ទឹកស្លាប់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី២៣ ខែមីនា ថា
បន្ទាប់ពីប្រពន្ធរបស់លោកអ្នកស្រី សុង សារី អាយុ ២៥ឆ្នាំ បានសម្រេចចិត្ដទៅធ្វើ ការនៅប្រទេសម៉ាឡេស៊ីរួចមក ស្រាប់តែ បាត់ដំណឹងសូន្យឈឹង រហូតមកដល់ពេល នេះ ទុកឱ្យរូបលោកចិញ្ចឹមកូនតូចៗពីរនាក់ ដែលកូនបងអាយុ ៥ឆ្នាំ ភេទស្រី ឈ្មោះ ផាង យ៉ាំងវ៉ាន និងប្អូនប្រុសពៅ អាយុ ៤ឆ្នាំ ឈ្មោះ ផាង យ៉ាំងព្រិច ប៉ុន្ដែ បានស្លាប់ ដោយសារលង់ទឹក ។
បុរសរូបនេះបានអំពាវនាវ ឱ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជួយស្វែងរកភរិយា របស់ខ្លួន ដែលកំពុងធ្វើការនៅប្រទេស ម៉ា ឡេស៊ី ហើយទៅធ្វើការតាមរយៈក្រុមហ៊ុន ទណទ ។
សូមបញ្ជាក់ថា នៅក្នុងបញ្ហាពលករ- ពលការិនី ទៅធ្វើការនៅម៉ាឡេស៊ី គឺជា ចំណោទមួយដ៏ក្ដៅនាពេលបច្ចុប្បន្ននេះ ដែលមានការយកចិត្ដទុកដាក់ និងចាប់ អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅ ដោយ ហេតុថា ពលករ-ពលការិនីរូបនោះ ភាគ ច្រើនបានរងនូវការធ្វើបាបយ៉ាងធ្ងន់ធ្ងរ ខណៈពួកគេកំពុងបម្រើការងារ ជាអ្នក បម្រើផ្ទះ ៕(dapnews)