នារីរងគ្រោះ |
រាជធានីភ្នំពេញ ៖
នារីម្នាក់កំពុងសន្លប់ស្ដូកស្ដឹងក្នុងស្ថានភាពធ្ងន់ធ្ងរ
បន្ទាប់ពីលេបថ្នាំងងុយដេកដើម្បីធ្វើអត្ដឃាតចំទិវាសិទ្ធិនារី
កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្ដីស្ដ្រីឈ្មោះតាន់ សុខ អាយុ៣៥ឆ្នាំ
មានទីលំនៅភូមិត្រពាំងម្នាស់ ឃុំតាទង់ ស្រុកដងទង់ ខេត្ដកំពត
ត្រូវជាបងស្រីរបស់នារីរងគ្រោះបានឱ្យដឹងថា នារីរងគ្រោះឈ្មោះតាន់
ផល្លា អាយុ២០ឆ្នាំ ចេញពីស្រុកកំណើតមករៀនភាសាកូរ៉េ
រយៈពេល៦ខែមកហើយ ប៉ុន្ដែប្រឡងធ្លាក់ទើបនៅរៀនបន្ដទៀត
ហើយបច្ចុប្បន្នស្នាក់នៅជាមួយបងស្រីឈ្មោះតាន់ ម៉ាលី អាយុ២៥ឆ្នាំ
ជាកម្មការិនីកាត់ដេរនៅទីក្រុងភ្នំពេញនេះ ។ ប្រភពដដែលបន្ដទៀតថា
នៅព្រឹកថ្ងៃកើតហេតុខ្លួននឹកប្អូនស្រីពេកបានទូរស័ព្ទពីស្រុក
កំណើតទៅសួរសុខទុក្ខ និងលេងសើចធម្មតាហើយប្រាប់ឱ្យប្អូនទៅលេងផ្ទះ
ប៉ុន្ដែនាងប្រាប់ថាមិនទាន់បានទៅទេ ។
លុះរហូតដល់ម៉ោងប្រមាណជា១រសៀលថ្ងៃដដែលស្រាប់តែប្អូនស្រីម្នាក់
ទៀតឈ្មោះតាន់ ម៉ាលី
បានទូរស័ព្ទហៅខ្លួនឱ្យមកមើលប្អូនស្រីដែលលេបថ្នាំងងុយដេកប៉ង
ធ្វើអត្តឃាតសន្លប់ស្ដូកនៅក្នុងបន្ទប់ជួល។
ស្ត្រីខាងលើបន្ដទៀតថា
ពេលខ្លួនជិះរថយន្ដពីខេត្ដមកដល់ភ្នំពេញ
នៅវេលាម៉ោង៤រសៀលឃើញប្អូនដេកនៅគ្លីនិកចោមចៅសន្លប់ស្ដូកនៅឡើយ
។ រហូតដល់ម៉ោង៩យប់
ទើបបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ស្ត្រីឈ្មោះតាន់ សុខ បញ្ជាក់ថា
ទាក់ទិននឹងការលេបថ្នាំនេះគ្មាននរណាដឹងពីមូលហេតុទេ
ព្រោះមិនដែលមានទំនាស់អ្វីនឹងគ្នាឡើយ
សូម្បីតែស្ដីបន្ទោសក៏មិនដែលដែរហើយក៏មិនដឹងថានាងលេបថ្នាំ
តាំងពីម៉ោងប៉ុន្មានមកទេ រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ទើបដឹង
ខណៈប្អូនស្រីគង ម៉ាលី ចេញពីធ្វើការ ៕(KOH)