ក្រុងប៉ោយប៉ែត ៖
នារីរូបស្រស់វ័យក្មេងដែលគេប្រទះឃើញមានសភាពមិនប្រក្រតីនិយាយ
ស្តីមិនកើតដើរវង្វេងផ្លូវនៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១១ មីនា
កន្លងមកនេះហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយ
ប៉ែតនាំយកទៅសម្រាកព្យាបាលនៅក្នុងមន្ទីរ
ពេទ្យបង្អែក
ហើយបន្ទាប់មកត្រូវបានអ្នកសារព័ត៌មាននៅក្នុងស្រុកមួយចំនួនចុះផ្សាយព័ត៌
មានអំពីភិនភាគស្វែងរកក្រុមគ្រួសាររបស់នារីរងគ្រោះ រហូតមកដល់ថ្ងៃទី១៤
មីនា
នេះក្រុមគ្រួសាររបស់នាងបានទទួលព័ត៌មានទំនាក់ទំនងជាមួយកម្លាំង
កងរាជហត្ថក្រុងប៉ោយប៉ែត
និងបានមកទទួលនារីរងគ្រោះនេះវិលត្រឡប់ទៅផ្ទះវិញ ។
លោកវរសេនីយ៍ត្រី ហម ម៉ុត
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា
នៅពេលនេះក្រុមគ្រួសាររួមទាំងម្តាយបង្កើតរបស់នាងបានមកដល់ទី
បញ្ជាការកងរាជអាវុធហត្ថរបស់លោក ដោយស្ត្រីជាម្តាយនោះមានឈ្មោះចឹង
ធីបាត់ធឿង អាយុ៤៤ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅរាជធានីភ្នំពេញ ។
ចំណែកនារីរូបស្រស់ដែលជាជនរងគ្រោះនោះមានឈ្មោះជឿង ធីង៉ុកយុង
អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅជាមួយម្តាយរបស់នាង។
តាមការបំភ្លឺពីស្រ្តីជាម្តាយរបស់នារីរងគ្រោះបានរៀបរាប់ឱ្យដឹងថា
កូនស្រីរបស់គាត់នេះធ្លាប់មានជំងឺសរសៃប្រសាទ
ហើយនាពេលកន្លងមកពេលដែលរូបគាត់បានស្តីបន្ទោសបន្តិចបន្តួចនោះ
នាងតែងតែខឹងសំបាហើយមិននិយាយស្តីរកអ្នកណាឡើយ ។
ស្រី្តជាម្តាយបន្តថា
កូនស្រីរបស់គាត់បានបាត់ខ្លួនពីផ្ទះកាលពីថ្ងៃទី៤ មីនា
មិនដឹងទៅណានោះទេ
បន្ទាប់មកទើបលេចឮដំណឹងតាមរយៈសារព័ត៌មានបានចុះផ្សាយអំពីរឿងកូន
ស្រីរបស់គាត់
ហើយគាត់ក៏បានទំនាក់ទំនងទៅកម្លាំងប៉េអឹមនៅក្រុងប៉ោយប៉ែតតែម្តងទៅ។
លោកវរសេនីយ៍ត្រីហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
បានបញ្ជាក់យ៉ាងច្បាស់ថា
ចំពោះនារីរូបស្រស់ដែលរងគ្រោះដើរវង្វេងផ្លូវ នៅក្នុងក្រុងប៉ោយប៉ែត
កាលពីថ្ងៃទី១១ មីនា កន្លងមក
ហើយសមត្ថកិច្ចរបស់លោកបានជួយឱ្យរួចផុតពីគ្រោះថ្នាក់នេះ
ជាក់ស្តែងបានប្រគល់ឱ្យទៅម្តាយរបស់នាងដែលមកទទួលយកទៅផ្ទះ
វិញហើយ ៕(koh)