Saturday, March 10, 2012

ជុំ​វិញ​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្លែ​ល្ហុង​ទុំ​

ផ្លែ​ល្ហុង​ទុំ​
ផ្លែ​ល្ហុង​ទុំ

នៅ​ពេល​​ទុំ​មាន​ពណ៌​លឿង​និង​សាច់​ទន់​ពណ៌​ទឹក​ក្រូច ល្ហុង​មាន​រស​ជាតិ​ផ្អែម​គួរ​ជា​ទី​ទាក់​ចិត្ត​។ វា​មាន​រាង​មូល​ទ្រ​វែង​និង​អាច​មាន​ប្រ​វែង​ដល់​ទៅ​៥០,៨​សង់​ទី​ម៉ែត្រ​។ តែ​ជា​ធម្ម​តា​នៅ​លើ​ទី​ផ្សារ​ប្រវែង​ជា​មធ្យម​របស់​វា​គឺ​១៧,៧៨​សង់​ទី​ ម៉ែត្រ​និង​មាន​ទម្ងន់​ប្រហែល​ជា​កន្លះ​គីឡូ​ក្រាម​។ ​ផ្លែ​​ល្ហុ​ង​ក៏​ដូច​ជា​​ដើម​របស់​វា​គឺ​ផ្ទុក​ទៅ​ដោយ Papain​-​ជា​អង់​ហ្ស៊ីម​ដែល​ជួយ​ប្រូ​តេអ៊ី​ន​រំ​លាយ​អា​ហារ​។ អង់​ហ្ស៊ីមនេះ​ត្រូវ​បាន​ផ្តោត​ជា​ពិសេស​នៅ​ពេល​ល្ហុង​​មិន​ទាន់​ទុំ​។
ក្រៅ​ពី​នេះ​អត្ថ​ប្រយោជន៍​សុខ​ភាព​ដ៏​សំ​ខាន់​បំ​ផុត​របស់​ល្ហុង​ទុំ​មាន​ដូច​ជា​៖

-ការ ​ពារ​ជំ​ងឺ​បេះ​ដូង​៖ ល្ហុង​សំ​បូរ​ដោយ​វីតា​មីន C, Eនិង A។ ទាំង​៣​នេះ​គឺ​ជា​សារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដ​កម្ម​ដ៏ខ្លាំង​បំ​ផុត​ ដ្បិត​វា​អាច​ជួយ​ទប់​ស្កាត់​ការ​ធ្វើ​អុក​ស៊ីដ​កម្ម​របស់​កូឡេ​ស្តេរ៉ូល​។ សូម​បញ្ជាក់​ថា នៅ​ពេល​កូ​ឡេស្តេរ៉ូល​អាច​ធ្វើ​អុក​ស៊ីដ​កម្ម​បាន ពេល​នោះ​វា​នឹងអាច​ធ្វើ​ឱ្យ​ស្ទះ​សរ​សៃ​ឈាម​ និង​បង្កើត​បាន​ជា​ការ​គាំង​បេះ​ដូង​ឬ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ តែ​ទោះ​យ៉ាង​ណា វីតា​មីន​ Eនិង​ Cដែល​​មាន​នៅ​ក្នុង​​​ផ្លែ​ល្ហុងបង្កើត​បាន​ជា​សមា​ស​ធាតុ​មួយ​ឈ្មោះ paraoxonase​-​ជា​អង់​ហ្ស៊ីម​ដែល​ទប់​ស្កាត់​ការ​ធ្វើ​អុក​ស៊ីដ​កម្ម​របស់​ កូ​ឡេ​ស្តេរ៉ូល LDL និង HDL។
-ជួយ​សម្រួល​ដល់​ការ​រំ​លាយ​អា​ហារ​៖ សារ​ធាតុ​ចិញ្ចឹម​របស់​ផ្លែ​ល្ហុង​ក៏​បាន​បង្ហាញ​ពី​ផល​ប្រ​យោជន៍​ផ្សេង​មួយ ​ទៀត​ផង​ដែរ ​នោះ​គឺ​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ពោះ​វៀន​ធំ​។ សារ​ធាតុ​សរសៃ​របស់​វា​មាន​លទ្ធ​ភាព​ប្រមូល​ចង​សារ​ធាតុ​ពុល​ដែល​បង្ក​ឱ្យ​ ទៅ​ជា​មហារីក​នៅ​ក្នុង​ពោះ​វៀន​ធំ​ហើយ​យក​ទៅ​រក្សា​ទុក​ឱ្យ​ឆ្ងាយ​ពី​កោ​ សិកា​ការ​ពារ​ពោះ​វៀន​ធំ​។ បន្ថែម​ពី​លើ​នេះ​ទៀត សារ​ធាតុ​ហ្វូ​ឡាត វីតា​មីន C បេតា​កា​រ៉ូ​តែន​និង​វី​តា​មីន Eរបស់​ផ្លែ​ល្ហុង​រួម​បញ្ចូល​គ្នា​ មាន​សមត្ថ​ភាព​កាត់​បន្ថយ​បាន​នូវ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារីក​ពោះ ​វៀន​ធំ​។
-​ជួយ​ប្រ​ឆាំង​នឹង​ការរលាក​៖ អង់​ហ្ស៊ីម​ papain និង​ chymopapainរបស់​ផ្លែ​ល្ហុង​បាន​ត្រូវ​បង្ហាញ​ថា មាន​សមត្ថ​ភាព​ជួយ​បន្ថយ​ការ​រលាក​ និង​ធ្វើ​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​ពីអា​ការ​រលាក​។
-​ជួយ​បង្កើន​កម្លាំង​ថាម​ពល​ដល់​ប្រព័ន្ធ​ភាព​​ស៊ាំ​របស់​រាង​កាយ​ ។​
-ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ឈឺ​សន្លាក់​ឆ្អឹង​និង​ជួយ​ធ្វើ​ឱ្យ​សួត​មាន​សុខ​ភាព​ល្អ​ ។​
តាម​ការ​សិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​​ Kansas State Universityសហ​រដ្ឋ​អា​មេរិក​បញ្ជាក់​ថា ទទួល​ទាន​​ប្រ​ភេទ​អា​ហារ​ដែល​សំ​បូរ​ទៅ​ដោយ​វីតា​មីន A តួ​យ៉ាង​ដូច​ជា​ផ្លែ​ល្ហុង​នេះ​ នឹង​ជួយ​ធ្វើ​ឱ្យ​សួត​របស់​​លោក​អ្នក​​​បាន​ល្អ​ប្រ​សើរ​ ជា​ពិសេស​បណ្តា​អ្នក​ដែល​ជក់​បា​រី​ ៕​(KOH)

Comments system

Disqus Shortname