ពាក្យចចាមអារ៉ាមជារើយៗ បាននិយាយពី ipad mini ថា
អាចបំពាក់ផ្ទៃអេក្រង់ផ្នែកគែមរាបសើ្ម ដែលវានឹងធ្វើ ឲ្យអេក្រង់របស់ iPad នេះ
មានផ្ទៃអេក្រង់ធំជាង iPad ស៊េរីថ្មី ដែលទើបតែបង្កើត ។
តាមព័ត៌មានពីគេហទំព័រ DigiTimes បានឲ្យដឹងកាលពីថ្ងៃចន្ឋ
ទី១២ ខែមីនា ថា iPad ទំហំ តូចជាងមុន ដែល Apple គ្រោងបង្កើតឡើងនេះ
មានអេក្រង់ទំហំ ៧,៨៥អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត IPS/FFS បង្កើតឡើង ដោយ
LG Display និងប្រហែលជាអាចប្រើអេក្រង់ AU Optronics ក៏ថាបាន។
ក្នុងអំឡុងពេលដែល original iPad, iPad 2 និង iPad ស៊េរីថ្មី ធ្វើការរចនាឡើង ដោយមានបំពាក់អេក្រង់ក្នុង ទំហំធំល្មមនោះ iPad mini នឹងត្រូវកាត់បន្ថយទំហំផ្ទៃអេក្រង់ ដោយនៅត្រឹម ៧,៨៥អ៊ីញ និងមានតម្លៃពីចន្លោះ ២៤៩ដុល្លារ រហូតដល់ ២៩៩ ដុល្លារ នៅពេលដែលវាត្រូវបានបង្ហាញខ្លួនឡើងនៅឆ្នាំក្រោយនេះ៕