Friday, March 23, 2012

មេតុងទីននៅផ្សារ អូឡាំពិក បោកកូនៗ អស់ជាង ៧០ម៉ឺន ដុល្លាររត់បាត់, ចាប់ម្ដាយទុក

Photo by DAP-NEWSភ្នំពេញ ៖ រឿងរ៉ាវមេតុងទីន ដែលបើក លេងនៅក្នុងផ្សារអូឡាំពិក និងផ្សារអូឫស្សី ហើយបោកលុយកូនៗ អស់ជាង៧០ម៉ឺនដុល្លារ រត់បាត់ ឥឡូវនេះសមត្ថកិច្ច បានឃាត់ខ្លួនម្ដាយ ដើម្បីឱ្យទទួលខុសត្រូវ ដោយសារតែ ម្ដាយរូបនេះ ក៏ជាអ្នកដឹងឮនិងពាក់ព័ន្ធទៅ នឹងរឿងលេងតុងទីននេះដែរ ។
ការឃាត់ខ្លួនម្ដាយរបស់មេតុងទីនខាង លើនេះ គឺយោងទៅតាមពាក្យបណ្ដឹងរបស់ កូនតុងទីន ចំនួន១០នាក់ ដែលបានចាញ់ បោកមេតុងទីន ឈ្មោះផាង បូផា ភេទ ស្រី អាយុ២៧ឆ្នាំ និងប្ដីឈ្មោះង៉ែត សំណាង មាន ទីលំនៅផ្ទះលេខ៨១បេ ផ្លូវលេខ៣២៤ សង្កាត់ បឹងសាឡាង
ខណ្ឌទួលគោក ។ ចំណែកម្ដាយ ដែលសមត្ថកិច្ច ឃាត់ខ្លួន ត្រូវបានគេស្គាល់ ឈ្មោះហ៊ឹម ស៊ីណា អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្ដ ស្វាយរៀង ដែលអ្នកទាំង៣ខាងលើ បានឆ បោកលុយតុងទីន អស់ចំនួន៧០៨៥៨២ ដុល្លារ ។
យោងតាមកូនតុងទីន បានឱ្យដឹងថា ការ ចាប់ផ្ដើមលេងតុងទីនដំបូង នៅចុងឆ្នាំ២០១០ ដោយក្នុងនោះ តុងទីនខ្លះក្បាល១០០ដុល្លារ តុងទីនខ្លះទៀតក្បាល ៣០០ដុល្លារ ហើយ កាលដែលពួកខ្លួន ហ៊ានលេងជាមួយនោះ គឺ ដោយសារតែមើលឃើញថា មេតុងទីនឈ្មោះ  ផាង បូផា និងប្ដី មានមុខរបរលក់ដូរនៅ ក្បែរគ្នា មានទីលំនៅត្រឹមត្រូវ ហើយក៏មាន ម្ដាយជាអ្នកធានាថែមទៀត ទើបពួកគេនាំ គ្នាលេង ។ បន្ទាប់ពីលេងបានមួយរយៈ មាន កូនតុងទីនមួយចំនួន មានការសង្ស័យក៏ធ្វើ ការតាមដាន ព្រោះរាល់ការដេញតុងទីនម្ដងៗ កម្រមានមុខកូនអ្នកដេញបាន ជាអ្នកស្គាល់ លក់ដូរនៅក្បែរគ្នានោះណាស់ គឺភាគច្រើន ជាឈ្មោះកូន ដែលគេមិនដែល ស្គាល់មុខ (ឈ្មោះខ្មោច) ដូចពេលខ្លះ ពេលកូននៅ ផ្សារអូឡាំពិកសួររក មុខកូនអ្នកដេញបាន មេតុងទីនឆ្លើយថា អ្នកដេញ បាននៅផ្សារ អូរឫស្សី ហើយពេលអ្នកផ្សារ អូរឫស្សីសួរ មេឆ្លើយថា កូននៅផ្សារអូឡាំពិកដេញបាន គឺឆ្លើយពង្រាងរហូតទាល់តែចុងក្រោយ កូនៗមានការសង្ស័យខ្លាំង ទៅសួរនាំឱ្យបាន ច្បាស់លាស់ ស្រាប់តែ មេតុងទីន រត់បាត់តែ ម្ដងទៅ ទើបកូនៗនាំគ្នាដាក់ពាក្យបណ្ដឹងទៅ កាន់សមត្ថកិច្ចនៅចុង ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ដើម្បីចាត់ការទៅតាមច្បាប់ ។
សូមបញ្ជាក់ថា បើតាមការអះអាងរបស់ កូនតុងទីន មេតុងទីនឈ្មោះផាង បូផានេះ មិនត្រឹមតែបោកលុយតុងទីនប៉ុណ្ណោះទេ សូម្បី តែទិញរថយន្ដរបស់គេក៏ បោកប្រាស់ ដូចជាទិញរថយន្ដម៉ាកប្រាដូ ស៊េរីឆ្នាំ២០១០ ពីអាជីវករនៅផ្សារអូឡាំពិកម្នាក់ ក្នុងតម្លៃ ជាច្រើនម៉ឺនដុល្លារ តែបង់ប្រាក់មុនតែ៥០០០ ដុល្លារប៉ុណ្ណោះ ហើយក៏យករថយន្ដនោះ ទៅបញ្ចាំ យកលុយបានជាច្រើនម៉ឺនដុល្លារ ហើយសូម្បីតែលិខិតស្នាមជួលតូប ក៏មេតុង ទីនរូបនេះ ក្លែងដើម្បីយកទៅបង្ហាញគេទុក ចិត្ដផងដែរ ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា មូល ហេតុដែលមេតុងទីន សម្រេចបោកប្រាស់រត់ ចោលកូនបែបនេះ មួយផ្នែកនៃលុយដែល ឆបោកបាន អាចត្រូវម្ដាយយកទៅ ជួស ជុល ផ្ទះសំណាក់នៅក្រុងបាវិត រួមទាំងទិញដីធ្លី ផងដែរ នេះបើតាមការអះអាងពីកូនប្រសា មុនពេលរត់គេចខ្លួន ដូច្នេះហើយ ទើបបាន ជាកូនតុងទីន សម្រេចប្ដឹងចាប់ម្ដាយបាន ដើម្បីឱ្យចេញមុខទទួលខុសត្រូវ ៕(dapnews)

Photo by DAP-NEWS

Comments system

Disqus Shortname