ភ្នំពេញ: ដោយប្រើពេលប្រមាណជិត១០ឆ្នាំ នៅពេលនេះ
ក្តីស្រមៃនៃការបង្កើត ប៉ារ៉ាម៉ូទ័រ ( ParaMotor)
របស់កូនខ្មែរទទួលបានអនុបណ្ឌិតមកពីអឺរ៉ុប លោក តេង ប៉េងស៊ាង
បានក្លាយជាការពិត។
តាមរយៈស្នាដៃដំបូងនៅក្នុងស្រុកដែលទទួលបានការទាក់ទាញខ្លាំង
អ្នកបច្ចេកទេសរូបនេះ បានបង្ហាញមហិច្ឆតាថា
លោកនឹងបង្កើតរោងចក្រខ្នាតតូចមួយដើម្បីផលិតឧបករណ៍នេះបំពេញ
តម្រូវការក្នុងវិស័យទេសចរណ៍របស់កម្ពុជា។
គេសង្កេតឃើញថា ប៉ារ៉ាមូទ័រ ដែលខ្មែរយើងតែងហៅថា ឆត្រយោងហោះប្រើម៉ាស៊ីន ភាគច្រើនត្រូវបានប្រទេសប៉ែកអឺរ៉ុបគេប្រើដើម្បីបម្រើវិស័យ ទេសចរណ៍ ដោយឡែកបណ្តាប្រទេសអាស៊ីមិនទាន់
មានភាពផុសផុលនៅឡើយ ពិសេសកម្ពុជាដែលកំពុងទទួលបានលំហូរចូលនៃចំនួនភ្ញៀវទេសចរជា បន្តបន្ទាប់នោះ។
លោក តេង ប៉េងស៊ាង ប្រធានក្រុមហ៊ុន GOC FOR MATIC SENTER និងជាអ្នកច្នៃដំឡើងប៉ារ៉ាមូទ័រ បានលើកឡើងថា នេះជាលើកទីមួយហើយដែលវត្តមានប៉ារ៉ាម៉ូទ័រ បង្ហាញរូបរាងនៅកម្ពុជា ខណៈដែលក្រុមហ៊ុនលោកបានព្យាយាមសិក្សា និងកែច្នៃដំឡើងអស់រយៈពេលជិត១០ឆ្នាំនោះ។
ដោយទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាលើលំហ អាកាស(space technology) នោះលោក តេង ប៉េងស៊ាង បានមានប្រសាសន៍ថា៖«ដោយសារខ្ញុំធ្លាប់មានបទពិសោធនៅអឺរ៉ុបច្រើន ខ្ញុំក៏មានគំនិតបង្កើត ប៉ារ៉ាម៉ូទ័រ នេះឡើងក្នុងបំណងធ្វើឲ្យមានចរាចរណ៍នៅស្រុកខ្មែរ។ ការបង្កើតនេះ ខ្ញុំគ្រាន់តែទិញម៉ាស៊ីនរបស់វាប៉ុណ្ណោះ ដោយឡែកចំណែកផ្សេងៗ របស់ប៉ារ៉ាម៉ូទ័រនេះ គឺខ្ញុំជាអ្នកកែច្នៃដោយប្រើវត្ថុធាតុដើមនៅក្នុងស្រុកទាំងអស់» ។
លោកបន្តថា៖ «ក្នុងរយៈជិត១០ឆ្នាំមកនេះ ខ្ញុំដំឡើងបាន ប៉ារ៉ាម៉ូទ័រ ចំនួន៦គ្រឿង កូនជាងរបស់ខ្ញុំទាំងអស់ក្រៅពីចេះកែច្នៃរបស់ទាំងនេះ ពួកគេក៏ទទួលបានការបណ្តុះបណ្តាលការជិះប៉ារ៉ាម៉ូទ័រ នេះ យ៉ាងស្ទាត់ជំនាញផងដែរ»។
អ្នកជំនាញ ប៉ារ៉ាម៉ូទ័រ រូបនេះបានបន្តថា ប៉ារ៉ាម៉ូទ័រ ដែលលោកដំឡើងរួច អាចលក់ចេញបានក្នុងតម្លៃមួយគ្រឿងចន្លោះពី៣ពាន់ទៅ៤ពាន់ ដុល្លារ អាមេរិក ដោយគិតតាមកម្លាំងប្រភេទម៉ាស៊ីន។ តែបើប្រៀបធៀបទៅនឹងតម្លៃនៅអឺរ៉ុបដែលមានតម្លៃចន្លោះពី៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិកគឺមានការខុសគ្នាឆ្ងាយ។ លោកបានបញ្ជាក់ថា អ្នកជិះ ប៉ារ៉ាម៉ូទ័រ គឺទាមទារឲ្យពួកគេមានការហ្វឹកហាត់ និងការប្រើអារម្មណ៍ជាមុន ដើម្បីចៀសវាងគ្រោះថ្នាក់។
ទោះបីជាមិនទាន់មានទីផ្សារទូលំទូលាយ តែលោកនៅតែសម្តែងនូវអារម្មណ៍វិជ្ជមានដដែល។ លោកបានឲ្យដឹងថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលការដំឡើងប៉ារ៉ាម៉ូទ័រ នេះទទួលបានជោគជ័យ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមានភាពរីករាយនឹងប៉ារ៉ាម៉ូទ័រនេះណាស់ រៀងរាល់ចុងសប្តាហ៍ ខ្ញុំតែងចេញទៅកម្សាន្តតាមខេត្តជាមួយនឹងក្រុមគ្រួសារ និងកូនៗជាមួយនឹង ប៉ារ៉ាម៉ូទ័រ នេះមិនដែលខានឡើយ»។
ក្រៅពីការកម្សាន្ត លោកបានឲ្យដឹងថា ប៉ារ៉ាម៉ូទ័រ ក៏ជាកីឡាមួយប្រភេទនាំឲ្យមានសុខភាពរឹងមាំទាំងស្មារតី និងទាំងកាយសម្បទាផងដែរ។
ដោយកំពុងដើរលើជំហានដ៏ជោគជ័យបន្ទាប់ពីប៉ារ៉ាម៉ូទ័រដំណើរបាន ល្អ និងសម្លឹងឃើញទីផ្សារធំទូលាយសម្រាប់វិស័យទេសចរណ៍ លោក តេង ប៉េងស៊ាង បានបង្ហើបពីមហិច្ឆតារបស់ខ្លួនថា៖ «ខ្ញុំមានគម្រោងដំឡើងជារោងចក្រខ្នាតតូចមួយបន្ថែមលើទីតាំង ចាស់នៅភ្នំពេញ ជំហានទី២នៅសៀមរាប និងទី៣នៅខេត្តព្រះសីហនុ ព្រោះថាទីតាំងទាំងនោះជាតំបន់ដែលភ្ញៀវទេសចរនិយមចូលចិត្តហើយ សម្បូរដោយកន្លែងកម្សាន្ត»។
រីឯសេវាកម្មវិញ លោក តេង ប៉េងស៊ាង បានឲ្យដឹងថា អតិថិជនអាចទិញតែម្តងក៏បាន ឬជួលក៏បាន៕(PK)