តារាចម្រៀងដែលនិយមលេងដើមទ្រូង កញ្ញា ស៊ឹម ថៃណា
បានធ្វើឲ្យមហាជនមានការ ភ្ញាក់ផ្អើល បន្ទាប់ពីលេចធ្លាយវីដេអូឃ្លីប ដោយ ថៃណា
បញ្ចេញក្បាច់រាំល្វត់ល្វន់ កាច់ និងរែងចង្កេះ បញ្ចេញក្បាច់
រាំគួរឲ្យញាក់សាច់ជាមួយបុរសវ័យក្មេងម្នាក់។
នៅក្នុងវីដេអូឃ្លីប មានរយៈពេល ២ និង៤៥វិនាទី
ដោយនៅក្នុងនោះគេបានឃើញតារាចម្រៀងស្រី កញ្ញា ស៊ឹម ថៃណា
បញ្ចេញក្បាច់រាំយ៉ាងរស់រវើកមើលទៅស្រើបស្រាលជាមួយបុរសវ័យក្មេងម្នាក់
ដែលគេសង្ស័យថា កាយ វិការរាំនោះ
ប្រហែលជានៅក្នុងកម្មវិធីជួបជុំមិត្តភក្តិជប់លៀង
ហើយមើលទៅ ស៊ឹម ថៃណា
ស្ថិតក្នុងស្ថានភាព ស្រវឹង ព្រោះក្រៅពីឃើញកញ្ញា ស៊ឹម ថៃណា នៅក្នុងវីដេអូនោះ
គេក៏បានឃើញពិធីការិនី និងជាតារាសម្តែង ដែលជាមិត្តជិតសិទ្ធិរបស់កញ្ញា ថៃណា
គឺកញ្ញា ហេង ម៉ារ៉ាឌី ទៀតផង។
ប៉ុន្តែអី្វដែលធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើល
និងធ្វើការរិះគន់នោះ គឺសកម្មភាពរាំរបស់ស្រីស្រស់ ថៃណា
ដែលមើលទៅកាយវិការរាំរបស់នាងហាក់បីដូចជាមិនមែនជានារីខ្មែរទាល់តែសោះ
ព្រោះថាការរាំនោះ គឺមានការ កៀកកើយឱបរឹតជាមួយបុរសវ័យក្មេង
និងគ្រលែងចង្កេះយ៉ាងស្រាវស្រើប ដែលមើលទៅញាក់សាច់។
ជុំវិញការលើកឡើងពីមហាជនអ្នកគាំទ្រដែលបានឃើញវីដេអូ
ហើយបានលើកឡើងបែបនេះ បានធ្វើឲ្យកញ្ញា ស៊ឹម ថៃណា
ចេញមុខបកស្រាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២
តាម ទូរស័ព្ទ ដោយនាងបដិសេធថា វីដេអូនោះមិនមែនជារូបរបស់នាងទេ
មហាជនមានការយល់ច្រឡំមកលើនាង
ហើយព្រោះនាងមិនដែលបានទៅចូលរួមជប់លៀងហើយលើងរាំដូចក្នុងវីដេអូនោះទេ។
កញ្ញា ស៊ឹមថៃណា និយាយថា
”ខ្ញុំមិនដឹងជាត្រូវបកស្រាយយ៉ាងម៉េចដែរ ចំពោះវីដេអូឃ្លីបហ្នឹង
ព្រោះខ្លួនខ្ញុំផ្ទាល់ មិនទាន់បានមើលវីដេអូហ្នឹងផង
ហើយខ្ញុំក៏មិនដែលបានទៅចូលរួមកម្មវិធីជប់លៀង ឬ ក៏កម្មវិធីកម្សាន្តអីដែរ
ក្រោយពីខ្ញុំបញ្ចប់ការងារ គឺខ្ញុំតែងតែទៅផ្ទះ
គ្មានពេលណាទៅរាំលេងនោះតាមក្លឹបទេ”។
តារាចម្រៀងដែលធ្លាប់តែលេចឮព័ត៌មានថា
ស្រលាញ់ភេទដូចគ្នារូបនេះ បានបន្ថែមទៀតថា តាមការពិតទៅ
មានទស្សនាវដ្តីក៏ដូចជាកាសែតបានទូរស័ព្ទមកសួរនាងពីរឿងហ្នឹងដែរ
ហើយជារឿយៗនាងតែងតែបដិសេធ ព្រោះថានាងអត់ទាន់បានឃើញវីដេអូនោះ
អីចឹងបានជានាងមិនដឹងថាត្រូវបកស្រាយបែបណាដល់មហាជន។
ទាក់ទិនទៅនឹងការបកស្រាយរបស់ កញ្ញា ស៊ឹម ថៃណា
ថានារីដែលបញ្ចេញ ក្បាច់រាំបែបយ៉េៗរូបនោះមិនមែនជា រូបនាងក៏ដោយ
ប៉ុន្តែនៅក្នុងវីដេអូបានបង្ហាញមុខរបស់កញ្ញាថៃណា
យ៉ាងច្បាស់ហើយបើនិយាយពីកាយវិការរាំ ក្នុងវីដេអូនោះវិញ
ត្រូវបានទស្សនិកជនធ្វើការរិះគន់យ៉ាងខ្លាំងថា
ជាគំរូមិនល្អសម្រាប់យុវវ័យជំនាន់ក្រោយ ព្រោះ
ជាធម្មតាយុវវ័យតែងតែយកគំរូតាមតារា តែមានតារាមួយចំនួនមិនបានបង្ហាញគំរូល្អៗ
សម្រាប់ក្មេងជំនាន់ក្រោយ ទេ បែរជាបង្ហាញគំរូអាក្រក់ដល់ក្មេងទៅវិញ
ដូចជាការស្លៀកពាក់, តុបតែងខ្លួន ហើយជាពិសេសនោះ គឺការរាំ ច្រៀងនេះតែម្តង៕(dap)