ប្រេស៊ីលៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ”
ចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ ថា យ៉ាងហោច ណាស់ស្លាប់មនុស្សចំនួន ១៦
នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នៅភាគអាគ្នេយ៍ ប្រទេសប្រេស៊ីល ។
ប្រភពព័ត៌មាន បានឱ្យដឹងថា នៅភាគអាគ្នេយ៍ ប្រទេសប្រេស៊ីល មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ។ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារតែ រថយន្ដដឹកទំនិញ បុកជាមួយ នឹងរថយន្ដដឹកអ្នកដំណើរ ហើយបណ្ដាលឱ្យ ស្លាប់មនុស្សចំនួន ១៦ នាក់ និងអ្នកដំណើរផ្សេងទៀត រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។
គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅភាគអាគ្នេយ៍ នៃប្រទេស ប្រេស៊ីល គឺស្ថិតនៅរដ្ឋ ម៉ីណាស់ ហ្គេរីស ៕