ភ្នំពេញ:
ខណៈដែលរថយន្តមួយគ្រឿងបានប៉ះរោងចុងភៅធ្វើម្ហូបពិធីឡើងផ្ទះ
បុរសម្នាក់បានរត់ទៅទប់បង្គោលដែលមានតខ្សែភ្លើង
ដើម្បីឲ្យផ្លូវរថយន្តចេញរួច ក៏បានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១ និង ៣០នាទី រំលងអធ្រាត្រ
ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅចំណុចមុខផ្ទះលេខ៨០
ផ្លូវលេខ២៦៥ ក្រុមទី៤២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ឈ្មោះ តែ សំគីម អាយុ ៣៤ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀង កុសល អាយុ ២៣ឆ្នាំ រស់នៅផ្ទះលេខ១៥ ផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
សាក្សីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅធ្វើរោងពិធីឡើងផ្ទះ លុះដល់ម៉ោងកើតហេតុ មានរថយន្តមួយគ្រឿងជិះគ្នា ៣នាក់ បើកឆ្លង់កាត់រោង ហើយប៉ះជាមួយបង្គោលដែលតភ្លើងពីរោងចុងភៅ បណ្តាលឲ្យរលំ ហើយជនរងគ្រោះបានរត់ទៅទប់បង្គោល ស្រាប់តែត្រូវភ្លើងឆក់តែម្តង។
សាក្សីបានឲ្យដឹងទៀតថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាក ខ.ម. 1-1257 ជិះគ្នា ៣នាក់ ក្រោយកើតហេតុត្រូវបានឃាត់ឲ្យឈប់ដែរ ប៉ុន្តែនៅពេលប្រធានភូមិ និងនគរបាលមកដល់ ក៏ឲ្យទៅបាត់៕