បន្ទាយមានជ័យ ៖ ផ្ទះស្ដ្រីមេម៉ាយម្នាក់
ត្រូវភ្លើងឆាបឆេះម៉ដ្ឋ សល់តែផេះ ដោយសារតែក្រុមក្មេងមួយក្រុមនាំគ្នា
ដុតព្រៃលេង ហើយរាលឆេះផ្ទះនោះ ខណៈស្រីរងគ្រោះ មិននៅផ្ទះ
រវល់ទៅស៊ីឈ្នួលនៅប្រទេសថៃ ល្ងាចទើបត្រឡប់មកវិញ។ ហេតុការណ៍នេះ
បានកើតឡើងក្នុងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ
កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២។
នគរបាលស្រុកម៉ាឡៃ បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា នេះថា មុនពេលកើតហេតុ គេឃើញមានក្មេងមួយ ក្រុមមាន គ្នា៣ទៅ៤នាក់ បាននាំគ្នាយកភ្លើងដុតព្រៃ នៅក្បែរផ្ទះនោះ ក្រោយមកស្រាប់តែ មានខ្យល់បក់មកខ្លាំង ភ្លើងឆេះព្រៃរាលដាលមកឆេះផ្ទះ ផ្ទះប្រជាពលរដ្ឋម្នាក់ ឈ្មោះ សូ នី អាយុ៤៤ឆ្នាំ ជាស្រ្តីមេម៉ាយ មិនបាននៅផ្ទះ រវល់ទៅស៊ីឈ្នួល នៅស្រុកថៃ។
ភ្លាមៗនោះទាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួយធ្វើអន្ដរាគមន៍ពន្លត់ភ្លើង តែដោយភ្លើងពេញក្រមុំ ក៏ឆេះផ្ទះខ្ទេចតែម្តង។ ផ្ទះដែលភ្លើងឆេះអស់នោះមានទំហំ ៣ម៉ែត្រគុណ៥ម៉ែត្រ ក្នុងនោះខូចខាតទ្រព្យសម្បត្តិ និងលុយកាក់ មួយចំនួនធំ ។
បច្ចុប្បន្ននគរបាល កំពុងតាមចាប់ក្រុមក្មេងទាំងនោះ យកមកសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ៕(dapnews)