ស្រ្តីបម្រើរសេវ៉ាម៉ាស្សា១៥ នាក់ រួមទាំងមេការ២ នាក់
ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការ ឃាត់ខ្លួន ក្នុងផ្ទះសំណាក់
និងកន្លែងម៉ាស្សាយ៉ាងម៉ី អតីតកន្លែង ម៉ាស្សាយ៉ាងចូវ បន្ទាប់ពីសង្ស័យថា
លួចលាក់ប្រកបរបររកស៊ីផ្លូវភេទ។
សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបនៅម៉ោង ២ និង៣០ នាទី រសៀល ថ្ងៃចន្ទទី១២ ខែមីនា នេះ ដែលធ្វើឡើងក្នុងផ្ទះសំណាក់យ៉ាងម៉ី ទីតាំង លេខ២៨ A ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នៅក្នុងប្រតិបត្តិការដឹកនាំព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសំ សារ៉េត,លោក កែវ ធា ប្រធាន ការិយា ល័យ ប្រឆំាងការជួញដូរផ្លូវភេទ និងការពារអនីតិជន រាជធានីភ្នំពេញ រួមទាំងកម្លាំងនគរបាលមូលដ្ឋាន។
មន្រ្តីនគរបាលបានឲ្យដឹងថា លោក អ៊ឹង វុទ្ធី អាយុ៣៤ ឆ្នាំ និងអ្នកស្រី តាំង ធីមី អាយុ៣០ ឆ្នាំ ជាមេការ ឬឯ១៥ នាក់ ទៀត ជាស្ត្រីបម្រើរសេវ៉ាម៉ាស្សា។ មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ក្នុងការ ឆែកឆេនេះ កម្លាំងនគរបាល បានរកឃើញ ស្រោម អនាម័យមួយចំនួន ដែលបានប្រើប្រាស់រួច នៅ ក្នុង បន្ទប់មួយចំនួនរបស់ស្ត្រីម៉ាស្សាទាំងនោះ។
មន្រ្តីនគរបាល បានឲ្យដឹងទៀតថា ក្រោយពីការឃាត់ខ្លួនស្រ្តីម៉ាស្សា និងមេការ ទាំង១៧ នាក់ នេះ និងត្រូវបញ្ជូន ទៅកាន់ ការិយាល័យ នគរបាលប្រឆំាងការជួញដូរមនុស្ស និងការ ពារអនីតិជន ដើម្បី ចោទផ្តន្ទាទោសតាមផ្លូវច្បាប់៕(dap)