Thursday, March 15, 2012

អូបាម៉ាៈ គ្មានការផ្លាស់ប្តូរ ណាមួយ ក្នុងការដកទ័ពចេញពី អាហ្វហ្គានីស្ថាន នោះទេ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាននិយាយថា នឹងគ្មានការផ្លាស់ប្តូរណាមួយ កើតឡើង ចំពោះកាលកំណត់ដកទ័ព ចេញពីប្រទេស អាហ្វហ្គានីស្ថាន នោះទេ ហើយចំពោះជំហរ នៃកងកម្លាំងរក្សាសន្តិភាព
នៅទីនោះក៏មានភាពរង្គោះរង្គើរដែរ។ លោក អូបាម៉ា បានប្រាប់ទៅប្រជាជន ដែលកំពុងតែព្រួយបារម្ភនោះថា សង្គ្រាមដែលកំពុងតែធ្វើឡើងនោះ គឺស្ថិតនៅក្នុងដំណើរឆ្ពោះ ទៅមុខដ៏ត្រឹមត្រូវ ។
www.dap-news.com
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា នេះ ទៀតថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក នាយករដ្ឋមន្ត្រីអង់គ្លេស ឌេវីដ កាមឺរូន បានបញ្ចប់ លោក អូបាម៉ា បាននិយាយជាលើកដំបូងថា អង្គការ ណាតូ នឹងបន្តដំណើរការនៃបេសកកម្ម របស់ខ្លួនដើម្បីគាំទ្រ ដល់ការរក្សាសន្តិភាពនៅ អាហ្វហ្គានីស្ថាន ឆ្នាំក្រោយទៀត ហើយយើង នឹងដកកងកម្លាំងជាផ្លូវការ តាមការគ្រោងទុក នៅដំណាច់ឆ្នាំ ២០១៤ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ភាពរង្គោះរង្គើរ នៃជំហររបស់អាមេរិក នៅអាហ្វហ្គានីស្ថានថ្មីៗនេះ បានកើតឡើងបន្ទាប់ពីយោធាអាមេរិក បាញ់ប្រហារទៅលើ ជនស៊ីវិល អាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់អស់ ១៦នាក់ ដែលក្នុងនោះមានទាំងស្ត្រី និងកុមារផងដែរ។ សហរដ្ឋអាមេរិកបាន សន្យាថា នឹងតាមដាន រកភាពពិតក្នុងរឿងនេះ ដើម្បីស្វែងរកយុត្តិធម៌ ដល់គ្រួសារជនរងគ្រោះ ជាពិសេសនោះគឺលោកប្រធានាធីបតី អាហ្វហ្គានីស្ថាន ហាមីដ កាសៃ តែម្តង ។
ប៉ុន្តែ លោក អូបាម៉ា បានបញ្ជាក់ទៀតថា ផែនការដែលមានរួចមកហើយ ក្នុងការបញ្ជូនទាហាន ២៣០០០នាក់ ត្រឡប់មកវិញនៅរដូវក្តៅនេះ គឺកំពុងតែផ្អាកនៅឡើយ ហើយសម្រាប់សេចក្តីសម្រេច នៅថ្ងៃមុខនោះ គឺជាប្រតិបត្តិការ ប្រឆាំងនឹងពួកតាលីបង់ ៕

Comments system

Disqus Shortname